សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, March 26, 2017

ក្រុមហ៊ុនប្រេងអាមេរិក ឆេវរ៉ុនប្រកាសថាគ្មាន​វីដេអូ​ កាមេរ៉ា​សុវត្ថិភាព​ ថត​សកម្មភាព​ការបាញ់ប្រហារលោកកែម ឡី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោក កែម ឡីពេលត្រូវបានឃាតកបាញ់ សម្លាប់ភ្លាមៗ ក្នុងហាងស្តារម៉ាតបូកគោ
កាលពីថ្ងៃ ទី ១០ កក្កដា ឆ្នាំ ២០១៦។



ក្រុមហ៊ុនឆេវរ៉ុន (Chevron)នៅសហរដ្ឋអាមេរិក​​ ដែលជាក្រុមហ៊ុនមេ​នៃ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​កាល់
តិច(Caltex)​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​អះ​អាង​ថា ពួកគេ​មិន​មាន​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ថត​សកម្មភាព​នៃ​ឃាតកម្ម​អ្នក​វិភាគ​ល្បី​ឈ្មោះ លោក កែម ឡី នោះ​ឡើយ។
លោក កែម ឡី ត្រូវបានបុរសម្នាក់ឈ្មោះអឿត អាង ហៅជួប សម្លាប់អះអាងថាខ្លួនជាឃាតក
ទោលបាញ់សម្លាប់កាលពីព្រឹក ថ្ងៃ ទី ១០ កក្កដា ឆ្នាំ ២០១៦ នៅក្នុងហាងស្តារម៉ាតនៃស្ថានីយ៏
ប្រេងឥន្ធនះកាល់តិចក្បែរស្តុបបូកគោ។
កាល​ពី​ដើមសប្តាហ៏នេះ អតីត​ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បាន​លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា តុលាការ​មួយ​របស់​អាមេរិក បាន​ទុក​ពេល ៣០​ថ្ងៃ​ឲ្យ​ក្រុមហ៊ុន ឆេវរ៉ុន (Chevron) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ឲ្យ​ឆ្លើយ​តបនឹង​សំណើ​សុំ​បញ្ចេញ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព ដែល​បាន​ផ្ដិត​យក​ទិដ្ឋភាព​នៃ​ឃាតកម្ម​លោក កែម ឡី នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ កាល​ពី​ខែ ​កក្កដា​ឆ្នាំ​មុន។
ប៉ុន្តែ ក្រុមហ៊ុន ឆេវរ៉ុន ត្រូវ​បាន​កាសែត​ខេមបូឌា ឌេលី (The Cambodia Daily) ទាក់​ទង​សម្ភាស និង​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ក្រុមហ៊ុន​នេះ​មិន​មាន​វីដេអូ​នោះ​ឡើយ។ ក្រុមហ៊ុន​ប្រេង​អាមេរិក​មួយ​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា វីដេអូ​ឃាតកម្ម​លោក កែម ឡី ស្ថិត​នៅ​ក្នុង​ដៃ​អាជ្ញាធរ​កម្ពុជា។
ក្រុមហ៊ុន​នេះ​បញ្ជាក់​ថា អាជ្ញាធរ​កម្ពុជា​បាន​ដក​ហូត​វីដេអូ​នោះ​ទាំង​ស្រុង តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ឃាតកម្ម​នោះ បាន​កើត​ឡើង ហើយ​មិន​បាន​ប្រគល់​វីដេអូ​នោះ​ត្រឡប់​ទៅ​វិញ​នោះទេ។
ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរមិនទាន់អាចទាក់ទងលោក សម រង្ស៊ីដើម្បីឆ្លើយតបនឹងការអះអាង
ជាផ្លូវការរបស់ក្រុមហ៊ុនឆេវរ៉ុនដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនកាល់តិចនៅកម្ពុជាពីករណីនេះ
បាននៅឡើយទេដោយផ្ញើរសារទៅកាន់លោករួចហើយ តែលោកមិនទាន់បានឆ្លើយតបនៅឡើយទេ
នៅវេលាម៉ោង១២ថ្ងៃត្រង់នេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger