សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, March 29, 2017

ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាលោកវជ្ជបណ្ឌិត បេអាត រីច្នឺ លាលែងពីតំណែង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាលោកវជ្ជបណ្ឌិត បេអាត រីច្នឺ ធ្លាក់ខ្លួនឈើហើយ។


វាជារឿងមួយគួរឲ្យភ្ញាក់ផ្អើល ខណះដំណឹងឈឺធ្ងន់របស់ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ដែលល្បីខាង
សង្គ្រោះជីវិតកុមារកម្ពុជាដោយឥតគិតថ្លៃ លោកវជ្ជបណ្ឌិត បេអាត រីច្នឺ (Beat Richner) បានធ្លាក់ខ្លួន​ជំងឺ​ធ្ងន់ធ្ងរភ្លាមៗ ហើយលាលែងតំណែងរបស់លោកពីប្រធានគ្រប់គ្រងមន្ទីរពេទ្យ ដ៏ល្បីឈ្មោះមួយ
នេះ។
សេចក្តីប្រកាសព័ត៌មានថ្ងៃទី២៨ មីនា ឆ្នំា ២០១៧ ឲ្យដឹងថា ក្រុមប្រឹក្សា​ភិបាល​មូល​និធិគន្ធបុប្ផា នៅទីក្រុងហ៊្សូរីច (Zurich) ប្រទេសស្វីស (Switzerland) មាន​ការសោក​ស្តាយ​ដែល​ប្រកាស​ថា ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត បេអាត រីច្នឺ មានជម្ងឺជាទម្ងន់ ហើយលោកនឹង លាលែងពីតំណែងរបស់លោកជា នាយកគ្រប់គ្រងជាបន្ទាន់។
សេចក្តីប្រកាសព័ត៌មានបន្តឲ្យដឹងថា លោកវេជ្ជបណ្ឌិត ភីធឺ ស្ទូដឺ (Peter Studer) ដែលជា អនុ
ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផា នឹងបន្តការងាររបស់លោក បេអាត ជា​គណៈគ្រប់គ្រង​ស្តីទី។
លោក​វេជ្ជបណ្ឌិត​​ បេអាត រីច្នឺមាន​វ័យ​៦៩​ឆ្នាំ​ ជា​ជនជាតិ​ស្វីស ​ហើយ​​គឺជា​គ្រូពេទ្យ​កុមារ​​និង​ជា​អ្នក
លេងឧបករណ៏ភ្លេង Cello ​ម្នាក់​ផង​ដែរ។ ​លោក​ជា​ប្រធាន​មូលនិធិ​គន្ធបុប្ផា​ ដែល​បាន​បង្កើត​ឡើង​ក្នុង​ទីក្រុង​​ហ៊្សូរីច (Zurich) ​ក្នុង​ឆ្នាំ​១៩៩១។
កាលពីឆ្នាំ២០១៦ ព្រះមហាក្សត្រ​ខ្មែរ​ សម្តេចបរមនាថ នរោត្តម សីហមុនី ​បាន​តែង​តាំង​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​គឺ​លោក​វេជ្ជបណ្ឌិត​ Beat Richner ជា​ទីប្រឹក្សា​ក្រសួងសុខាភិបាល​ ដោយ​មាន​
ឋានៈ​ស្មើ​រដ្ឋលេខាធិការ។
ជា​រៀងរាល់​ឆ្នាំ​មន្ទីរពេទ្យ​គន្ធបុប្ផា ​ទទួល​ព្យាបាល​កុមារ​ក្រីក្រ​កម្ពុជាជាង​កន្លះ​លាន​នាក់។ ហើយ​មូលនិធិ​របស់​លោក​បាន ​រៃ​អង្គាស​ថវិកា​ជួយ​មកដល់​កម្ពុជា​មាន​ទំហំ​៣៧០​លានដុល្លារ​ចាប់​តាំងពី​បង្កើត​មន្ទីរសម្បរសធម៌នេះមក។
កាលពីថ្ងៃ ទី ២៦ មីនា ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជ​បណ្ឌិត Beat Richner បាន​ឲ្យ​ដឹង​ថា កុមារ​​ប្រឈម​មុខ​នឹង​ជំងឺ​ធ្ងន់​ធ្ងរ​ជាង ១​ម៉ឺន​​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​របស់
លោក ទាំង​នៅ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប នៅ​ក្នុង​ខែ​ មីនា​នេះ។
លោក​ វេជ្ជ​បណ្ឌិត Beat Richner បាន​ឲ្យ​ដឹង​ថា មន្ទីរ​ពេទ្យ​នេះ បាន​រក​ឃើញ​កុមារ​កម្ពុជា​ដល់​ទៅ ១១,៦០៦​នាក់ ប្រឈម​នឹង​ជំងឺ​ធ្ងន់​ធ្ងរ នៅ​ក្នុង​ចំណោម​កុមារ​កម្ពុជា ៧​ម៉ឺន​នាក់ ដែល​ត្រូវ​បាន​នាំ​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង​ពីរ​សាខា គឺនៅភ្នំពេញនិងនៅខេត្ត្សៀមរាប៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger