សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, March 27, 2017

អាជ្ញាធរចាប់ឃាត់ខ្លួន សកម្មជនដីធ្លី២នាក់ ពេលកំពុងធ្វើយុទ្ធនាការថ្ងៃចន្ទ ពណ៌ខ្មៅ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
សមត្ថកិច្ចខណ្ឌ ៧ មករាចាប់ឃាត់ខ្លួនសកម្មជនដីធ្លី បុរីកីឡា ២នាក់នៅព្រឹក
មិញនេះ។


អាជ្ញាធររាជធានីភ្នំពេញ បានចាប់ខ្លួនសកម្មជនដីធ្លីពីរនាក់នៅព្រឹកថ្ងៃចន្ទនេះ ខណៈ ពួកគេនាំ
គ្នា​បន្តធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅសុំដោះលែងអ្នកការពារសិទ្ធិមនុស្សនិងរកយុត្តិធម៌ឲ្យ លោក 
កែម ឡី ដែលត្រូវឃាតកបាញ់សម្លាប់នៅខែ កក្កដា ឆ្នាំ ២០១៦។
តំណាងសហគមន៍បុរីកីឡា ពីរនាក់ គឺអ្នកស្រី សរ ស៊ន និងអ្នកស្រី ណាក់ ត្រូវ​បាន​អាជ្ញាធរខណ្ឌ
ចាប់បញ្ជូនទៅអធិការខណ្ឌ៧មករា នៅព្រឹកថ្ងៃទី២៧មីនានេះ ខណៈពួកគេ​បង្ហោះ​ប៉េងប៉ោង និង​
ផ្ញើ​សារ​ទៅ​កាន់​រដ្ឋាភិបាល​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក៤​រូប អគ្គលេខាធិការ​រង គ.ជ.ប
១​រូប ដោះលែង​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ ព្រម​ទាំង​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី ជា​ដើម​។
ថ្ងៃចន្ទ ទី២៧ ខែមីនានេះ ជាសប្តាហ៍ទី៤៧ហើយ ដែលសកម្មជនដីធ្លី និងសង្គមស៊ីវិលមួយចំនួន
ធ្វើយុទ្ធនា​ការ​អាវខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រី គ.ជ.ប លោក នី ចរិយា សកម្មជន​បឹង​កក់​អ្នកស្រី ទេព វន្នី និងទាមទារឲ្យរកយុត្តិធម៌ករណីសម្លាប់ លោក កែម ឡី។
រហូតមក​ដល់ម៉ោងជាង១១ព្រឹកនេះ អធិការនគរបាលខណ្ឌ៧មក​រា មិនទាន់ដោះលែង ពួកគេ​
ឲ្យ​មាន​សេរីភាព​នៅ​ឡើយ​៕​

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger