សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, March 28, 2017

កម្ពុជាផ្អាកដំណើរការក្រុមហ៊ុនអាមេរិកមួយឈ្មោះ«គុណមាតា» ដែលរកស៊ីនាំទឹកដោះម្តាយ ទៅអាមេរិក

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
មាតារបស់កុមារកម្ពុជារូបនេះនឹងផ្តាច់ដោះកូនដើម្បីយកទឹកដោះលក់ ប្រសិនបើក្រុមហ៊ុន គុណមាតានៅបន្តដំណើរការទៀត។

រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃអង្គារ បានសម្រេចផ្អាកដំណើរការក្រុមហ៊ុនមួយរបស់អាមេរិកដែល
បណ្តាក់ទុនរកស៊ីនាំទឹកដោះម្តាយពីប្រទេសកម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិច ដែលស្នើឡើងដោយ
ក្រុមហ៊ុនធ្វើអាជីវកម្មមួយឈ្មោះ «គុណមាតា»  ដែល​មាន​ឈ្មោះ​​ក្នុងបញ្ជីពាណិជ្ជកម្ម ហៅថា Ambrosia Labs
លិខិតចុះថ្ងៃទី២៨ មីនា ឆ្នាំ ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយយោងចំណារ របស់នាយក
រដ្ឋមន្ត្រី លើលិខិតក្រសួងសុខាភិបាលចុះថ្ងៃទី២៤មីនា សម្រេចថា​ ត្រូវចាត់ការទប់ស្កាត់បន្ទាន់
ចំពោះការ ប្រមូលទិញ និងនាំចេញទឹកដោះម្តាយពីកម្ពុជា។ លិខិតបញ្ជាក់ចំណុចទី២ទៀតថា ទោះជាកម្ពុជាក្រលំបាកយ៉ាងណា ក៏មិនដល់កំរិតលក់ទឹកដោះម្តាយដែរ។
លខិតដដែលបញ្ជាក់ថា ទោះបីកម្ពុជាក្រលំបាកយ៉ាងណា ក៏មិនដល់កម្រិតលក់ទឹកដោះម្តាយ
ដែរ ។​
អនុប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក លោកស្រី ប្រាក់ សុភ័ណ្ឌនារី មានប្រសាសន៍ថា ទឹកដោះម្តាយចាត់ទុកដូចសរីរាង្គមនុស្សដែរគឺមិនមិនអាចជួញដូរបានទេ។
លោកស្រីថា៖ «ពេលខ្លះគិតថាក្រគាត់លក់ លុយប៉ិនហ្នឹងមិនច្រើនប៉ុន្មានទេ ប៉ុន្តែបើមិនងាកទៅមើលការចិញ្ចឹមកូនឲ្យបានត្រឹមត្រូវ កូនមិនរឹតតែមានបញ្ហាទៀតហើយ?។ ទីពីរ និយាយឲ្យខ្លី គឺ
ខុសច្បាប់ យើងមិនអនុញ្ញាតឲ្យធ្វើអញ្ចឹងតែម្តង»
ទីប្រឹក្សាឯករាជ្យផ្នែកអាហាររូបត្ថម្ភកុមារ និងការការពារកុមារ លោកស្រី សួង សុខសោភា គាំទ្រ
ជំហរ​របស់​រដ្ឋាភិបាលដែលធ្វើបែបនេះ ហើយលោកស្រី​គិតថា វាគ្រោះថ្នាក់បំផុត​ពេលប្រមូលទិញ​ទឹកដោះពីស្ត្រីនៅសហគមន៍ក្រីក្រ។
លោកស្រីថា៖ «ជួនកាលម្តាយនៅក្នុងស្រុកខ្មែរគាត់ក្រីក្រពេក គាត់សុខចិត្តផ្តាច់ពីមាត់កូនគាត់​ដើម្បី​លុយកាក់​បន្តិចបន្តួច អញ្ចឹងគាត់សុខចិត្តលក់។ នៅពេលដែលគាត់លក់បានន័យថា កូន
គាត់​ប្រឈមមុខ​នឹងការពុំមានទឹកដោះម្តាយក្នុងការបៅគ្រាប់គ្រាន់ ហើយនៅស្រុកយើង គឺយើង
អត់ដឹងពីការប្រមូលទិញ នីតិវិធីធ្វើយ៉ាងណាគឺអត់ដឹងពីរឿងហ្នឹង»
អ្នកជំនាញសុខាភិបាលឲ្យដឹងថា ទឹកដោះម្តាយ មានគុណប្រយោជន៍ច្រើនសម្រាប់ទារកទើបកើត ហើយ​ទឹកដោះម្តាយ​ដំបូង​ផ្តល់​នូវសារធាតុចិញ្ចឹមដូចជាវ៉ាក់សាំងធម្មជាតិ។ ទឹកដោះម្តាយជួយការពារទារកមិនឲ្យឈឺថ្កាត់ ជួយទៅដល់ភាពលូតលាស់ និងពេលធំឡើងការពារ
មិនឲ្យកើតជម្ងឺធាត់ ទឹកនោមផ្អែម លើសឈាមជាដើម។
សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងអ្នកគ្រប់គ្រងក្រុមហ៊ុនខាងលើនេះដើម្បីបញ្ជាក់ថាតើក្រុមហ៊ុន
អាមេរិកាំងមួយនេះដើរទិញទឹកដោះពីម្តាយរបស់កុមារដែលទើបសម្រាលកូនហើយដោយរបៀប
ណា? តើឲ្យថ្លៃមួយលីន​តម្លៃប៉ន្មាន? ឬក៏កៀបយកទឹកដោះពីម្តាយដោយវិធីណា?៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger