សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, March 28, 2017

កម្ពុជាបញ្ឈប់ការនាំចូលនិងផ្គត់ផ្គង់ជីនិងថ្នាំកសិកម្ម ប្រភេទទ្រីស៊ីក្លាហ្សួល ធ្វើឲ្យកើតជម្ងឺមហារីក

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

 កសិករខ្មែរស្ទូងស្រូវនៅក្នុងស្រែរបស់ពួកគាត់នៅ ខេត្តស្វាយរៀង។

កម្ពុជាប្រកាសឲ្យបញ្ឈប់ការនាំចូល ផ្គត់ផ្គង់ចែកចាយនិងការប្រើប្រាស់ជីនិងថ្នាំកសិកម្មមួយ
​ប្រ​ភេទ​​​ដែលមានសារធាតុសកម្ម ទ្រីស៊ីក្លាហ្សួល (Tricyclazole) ដែលធ្វើឲ្យកើតជម្ងឺមហារីក
វិធានការរបស់រដ្ឋាភិបាលកម្ពុជាគឺធ្វើឡើងបន្ទាប់ពីសហភាពអ៊ឺរ៉ុប បានព្រមានបញ្ឈប់ទិញអង្ករ​
ពី​កម្ពុជាដោយអះអាងថាមានផ្ទុកសារធាតុទ្រីស៊ីក្លាហ្សួល (Tricyclazole) លើសកំរិត។
លិខិតចុះថ្ងៃទី២៧ មីនា ២០១៧ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានជូនដំណឹងដល់
បណ្តារក្រុមហ៊ុន និងអ្នកប្រើប្រាស់ ត្រូវបញ្ឈប់ការនាំចូល ផ្គត់ផ្គង់ចែកចាយ និងប្រើប្រាស់ថ្នាំ
កសិកម្មដែលមានសារធាតុទ្រីស៊ីក្លាហ្សួល។ ការជូនដំណឹងរបស់ក្រសួងនេះ គឺដោយយោង​ទៅ
លើសេចក្តីជូនដំណឹងរបស់សហភាពអឺរុប (EU) ដែលដាក់បម្រាមនាំចូលអង្ករមានផ្ទុក​សារធាតុ ទ្រីស៊ីក្លាហ្សួល មិនឲ្យលើសពី ,០១មីលីក្រាម ក្នុង១គីឡូក្រាម ទៅសហភាពអឺរុប។
លោក ភុំ រ៉ា អនុប្រធានទទួលបន្ទុករួមនាយកដ្ឋាននីតិកសិកម្ម មានប្រសាសន៍ថា កន្លងមកថ្នាំ
ប្រភេទនេះក្រសួងអនុញ្ញាតឲ្យប្រើប្រាស់ដែរ ប៉ុន្តែដោយសារប៉ះពាល់នឹងគោលនយោបាយនាំ
អង្ករចេញ ទើបតម្រូវតាមបម្រាមថ្មី ព្រោះសហភាពអឺរុបទិញអង្គរពីកម្ពុជាច្រើន។
លោកថា៖ «យើងមិនអាចនៅប្រើប្រាស់ កាលណាយើងនៅប្រើប្រាស់​ធ្វើឲ្យមានសំណល់នៅលើ
អង្ករ អញ្ចឹងយើងមិនអាចនាំអង្ករទៅក្រៅបានទេ។ ប៉ុន្តែក្រសួងក៏បានតម្រូវឲ្យអគ្គនាយកដ្ឋានកសិកម្មរកថ្នាំប្រភេទថ្មីមកជំនួសថ្នាំហ្នឹង។ នេះយើងចង់
និយាយថារកថ្នាំប្រភេទណាដែលមានសំណល់តិចបំផុតហើយមិនប៉ះពាល់ដល់ការហាមរបស់
សហភាពអឺរុប»
បណ្ឌិតកសិកម្ម លោក យ៉ង សាំងកុមារ មានប្រសាសន៍ថា ការប្រើប្រាស់ថ្នាំពុលគីមីនៅប្រទេស
កម្ពុជានៅតែមានចំនួនច្រើនរួមទាំងការប្រើលើដំណាំស្រូវ ហើយជារឿងលំបាកព្រោះការ​យល់ដឹង
របស់ប្រជាជននៅមានកំរិត គួបផ្សំនឹងធនធានមនុស្សនៅមិនទាន់មានគ្រប់គ្រាន់ក្នុងការចុះទៅ
អប់រំដល់មូលដ្ឋាន។
លោកបញ្ជាក់ថា៖ «បញ្ហាហ្នឹងនៅខ្វះខាតច្រើននៅកម្ពុជាយើង បើនៅបន្តទៅថ្ងៃមុខយើងអាចមាន
ផលប៉ះពាល់ច្រើនទីផ្សារអន្តរជាតិគេរឹតបន្តឹងកាន់តែច្រើនឡើងទៅលើកាកសំណល់ជាតិពុលនៅ
ក្នុងចំណីអាហារទៅប្រទេសគេ»
សហភាពអឺរុបបានកំណត់ច្បាប់ថ្មីថា ចាប់ពីខែមិថុនា ២០១៧ ខាងមុខនេះ នឹងលែងនាំចូលអង្ករ
ដែលមានសារធាតុទ្រីស៊ីក្លាហ្សួល មិនឲ្យលើសពី ០,០១មីលីក្រាម ក្នុង១គីឡូក្រាម។ សហភាពអឺរ៉ុប ក៏ហាមសារធាតុនេះនៅក្នុងម្រេចផងដែរ។ សារធាតុទ្រីស៊ីក្លាហ្សួល (Tricyclazole) ជាសាធាតុម្យ៉ាងអាចបង្កជម្ងឺមហារីក៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger