សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, March 23, 2017

កម្ពុជាទាត់ចោលរបាយការណ៏របស់ក្រុមសមាជិកសភាអាស៊ាន ស្តីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
រូបភាពរចនាបទគំរបខាងក្រៅនៃរបាយការណ៏ស្តីពីសិទ្ធិមនុស្សនិងលិទ្ធិប្រជាធិបតេយ្យ
នៅកម្ពុជារបស់ក្រុមសមាជិកអាស៊ាន។

ក្រសួងការបរទេសកម្ពុជាបានទាត់ចោល ការលើកឡើងរបស់ក្រុមសមាជិកសភាអាស៊ានដើម្បី
សិទ្ធិមនុស្ស (APHR) ដែលអង្គការនេះបានវាយតម្លៃទាបចំពោះបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជា
ធិបតេយ្យនៅកម្ពុជា។ កម្ពុជាក៏ហៅថាការវាយតម្លៃនេះថា មានចេតនាទុច្ចរិត និងខ្មៅងងឹតមក
លើកម្ពុជា
ក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃពុធ ទី២២ មីនា ក្រសួងការបរទេសកម្ពុជាបាន ហៅ
របាយការណ៍របស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ថា មានទស្សនៈចង្អៀត
ចង្អល់ និងខ្មៅងងឹត បន្ទាប់ពីអង្គការនេះលើកឡើងថា​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ទុក្ខបុក​ម្នេញ​លើ​ក្រុមប្រឆាំង អ្នក​ការពារសិទ្ធិ​មនុស្ស និងកែ​​ច្បាប់ស្ដីពីគណបក្សនយោបាយ ​ដែល​មាន​ភាព​ចម្រូង
ចម្រាស់ ​មុន​ការ​បោះ​ឆ្នោតមកដល់។ អង្គការនេះចាត់ទុក​ថា ស្ថានភាពបែបនេះ​ គឺធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្ថាប័នស្នូល​របស់​ជាតិ និង​លិទ្ធិ​ប្រជា​ធិបតេយ្យ​ដ៏​ផុយ​ស្រួយ​របស់កម្ពុជា ដោយថា អាចនឹងនាំ
កម្ពុជាទៅរកការដឹកនាំបែបផ្ដាច់ការ បើសិន​គ្មានកិច្ច​អន្តរាគមន៍​ពីអន្តរជាតិនោះទេ។
ប៉ុន្តែក្រសួងការបរទេសបានច្រាលចោលការលើកឡើងនេះ ដោយហៅរបាយការណ៍អង្គការនេះថា
ជា ការវាយតម្លៃខ្មៅងងឹតគ្មានមូលដ្ឋានត្រឹមត្រូវ និងថា អង្គការនេះជាក្រុមតូចតាច និងពុំត្រូវបាន
ទទួលស្គាល់ជាអង្គភាពរបស់អាស៊ានទេ។ កម្ពុជាថា មានតែគណៈកម្មការអន្ដររដ្ឋាភិបាលអាស៊ាន
ស្ដីពីសិទ្ធិមនុស្សប៉ុណ្ណោះ ដែលជាអង្គការផ្លូវការ មានតួនាទីដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅក្នុង
បណ្ដាប្រទេសសមាជិកអាស៊ាន។
ក្រសួងការបរទេសថា ការលើកឡើងរបស់អង្គការនេះកំពុងរំលោភគោលការណ៍អាស៊ាន ដែល
ហាមមិនឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋ ជាសមាជិកអាស៊ានដូចគ្នា៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger