សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, March 22, 2017

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនប្រកាសតម្លើងប្រាក់បៀរវត្សគ្រូបង្រៀននិងគ្រូពេទ្យ
ច្រើនជាងកងកម្លាំងប្រដាប់អាវុធ។

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានថ្លែងថា លោកនឹងតម្លើងប្រាក់ខែគ្រូបង្រៀន និង
គ្រូពេទ្យឲ្យ​បានច្រើនជាងប្រាក់បៀរវត្សរបស់កងកម្លាំងប្រដាប់អាវុធ ដោយលោកចាត់ទុកថាគ្រូ
បង្រៀនជាថ្នាលបណ្តុះប​ណ្តាល​ធន​ធាន​មនុស្ស​ដ៏​សំខាន់របស់ជាតិ​។
ក្នុង​ពិធី​ចែក​សញ្ញាបត្រដល់និស្សិតនៅព្រឹកថ្ងៃពុធ​នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង
ថា រដ្ឋាភិបាល​នឹង​តម្លើងប្រាក់ខែ​ឲ្យ​គ្រូបង្រៀន​និងគ្រូពេទ្យឲ្យច្រើនជាងប្រាក់ខែកងកម្លាំងប្រដាប់
អាវុធ​។ លោកក៏ស្នើ​កុំឲ្យកង​កម្លាំង​​​ប្រដាប់​អាវុធ​ច្រណែននឹងគ្រូបង្រៀននិងគ្រូពេទ្យឡើយ ព្រោះ
គ្រូបង្រៀនគឺជាអ្នក​បណ្ដុះ​បណ្ដាលធនធានធមនុស្ស​។
លោកបញ្ជាក់ថា ​​សូម្បី​​តែ​​កូន​​ចៅ​របស់​កង​កម្លាំង​ប្រដាប់​អាវុ​ធក៏ត្រូវ​ការគ្រូបង្រៀន​​ផងដែរ លោកឲ្យដឹងថា គ្រូបង្រៀន​កាល​ពីឆ្នាំ២០១៦ មានប្រាក់​បៀវត្សន៍៨០០៥០០រៀល[ប៉ែតសិបម៉ឺន
ប្រាំរយរៀល​] មក​ដល់ខែ មក​រា កន្លងទៅ​នេះ​​ឡើងដល់៨៥០៣៥០ម៉ឺនរៀលទាបបំផុត។ ទៅដល់ខែមេសាខាងមុខ​នេះ​នឹង​ឡើងដល់​៩៥៣​៥០០​រៀល​ បើគិត​ទៅ​ឡើងសរុប​ជាង១៥ម៉ឺន
រៀល មិនទាន់គិតពីប្រាក់តំបន់​ ប្រាក់​តំបន់​មាន៨ម៉ឺន ១០ម៉ឺន​ និង​១២​ម៉ឺន​​រៀលទៀត​។
លោកបន្ថែមថា គ្រូបង្រៀននិងគ្រូពេទ្យមានប្រាក់ខែខ្ពស់ជាង​គេ​ ប៉ុន្តែខ្ញុំគិតថាកងប្រដាប់អាវុធ ជាកង​ទ័ពក្តី ជានគរបាលក្តី និងមន្ត្រីរាជការក្តី មិន​ច្រណែននឹងគ្រូបង្រៀន និងគ្រូពេទ្យទេ​​​​
កាលពីថ្ងៃអង្គារម្សិលមិញ អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន បានអះអាងថា សភាបា​ន
​សម្រេច​អនុម័ត​តម្លើង​ប្រាក់ខែដល់​មន្ត្រី​រដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ដូច​មន្ត្រី
អង្គការនីតិប្រត្តិបត្តិ​ផងដែរ។
បើតាមរាបយការណ៏ពីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យឲ្យដឹងថា បច្ចុប្ប​ន្នមានគ្រូបង្រៀនជិត
១២ម៉ឺននាក់នៅទូទាំងប្រទេស។ ពួកគេទទួលបានប្រាក់​ខែសរុប ច្រើនបំផុតសម្រាប់ គ្រូនៅ
មហាវិទ្យាល័យ បានជាង១លានរៀល និង​កម្រិ​​តទាបបំផុត នៅវិទ្យាល័យបានជាង៨០ម៉ឺនរៀល។
ចំនួនប្រាក់ខែដែលគ្រូទទួលបាននេះ សមាគមគ្រូបង្រៀនអះអាង​ថាជាកម្រិ​​តទាបនៅឡើយ ធ្វើ
ឲ្យជីវភាពពួកគេជាថ្នា​ល​បណ្តុះបណ្តាល​​​​​ធ​នធា​នមនុ​ស្សដ៏សំខាន់មួយនេះ រស់នៅក្នុងស្ថានភាព
លំបាកនៅឡើយ។ សមាគមបន្ត​ថា ​ប្រាក់​ខែ​ឡើង​ដល់២លានរៀល ទើបអាចធ្វើឲ្យលោកគ្រូ-​អ្នក
គ្រូដែ​​ល​មាន​​ស​មា​ជិកគ្រូសារច្រើនរស់​នៅ​បាន​សម​រម្យ។
កន្លងមកគណបក្សប្រឆាំងតែងតែយកបញ្ហាប្រាក់ខែទាបរបស់មន្ត្រីរាជការ គ្រូបង្រៀននិងគ្រូពេទ្យ
ហើយនិងប្រាក់បៀរវត្សរបស់កងកម្លាំងប្រដាប់អាវុធជាប្រធានបទដ៏សំខាន់មួយសម្រាប់ឃោសនា
បោះឆ្នោតផងដែរ៕
By: Chea Vibol

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger