សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, March 26, 2017

ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាប្រកាសពីគ្រោះអាសន្នដល់ កុមារកម្ពុជានៅរដូវក្តៅនេះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក វេជ្ជះ បណ្ឌិត Beat Richner និងកុមារកម្ពុជារាប់រយនាក់នៅមន្ទីរពេទ្យ
គន្ធបុប្ផាភ្នំពេញ។

ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជ​បណ្ឌិត Beat Richner បាន​ឲ្យ​ដឹង​ថា កុមារ​​ប្រឈម​មុខ​នឹង​ជំងឺ​ធ្ងន់​ធ្ងរ​ជាង ១​ម៉ឺន​​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​របស់លោក ទាំង​នៅ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប នៅ​ក្នុង​ខែ​ មីនា​នេះ។
លោក​ វេជ្ជ​បណ្ឌិត Beat Richner បាន​ឲ្យ​ដឹង​ថា មន្ទីរ​ពេទ្យ​នេះ បាន​រក​ឃើញ​កុមារ​កម្ពុជា​ដល់​ទៅ ១១,៦០៦​នាក់ ប្រឈម​នឹង​ជំងឺ​ធ្ងន់​ធ្ងរហ នៅ​ក្នុង​ចំណោម​កុមារ​កម្ពុជា ៧​ម៉ឺន​នាក់ ដែល​ត្រូវ​បាន​នាំ​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង​ពីរ​សាខា គឺនៅភ្នំពេញនិងនៅខេត្ត្សៀមរាប។
ក្នុង​ចំណោម​កុមារ​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ទាំង​នោះ លោក​វេជ្ជ​បណ្ឌិត Beat Richner បាន​ឲ្យ​ដឹង​បន្ថែម​ថា កុមារ ១៥២​នាក់ ប្រឈម​នឹង​ជំងឺ​រលាក​ខួរ​ក្បាល​ធ្ងន់​ធ្ងរ។
ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​រូប​នេះ កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន បាន​ស្នើ​ទៅ​ក្រសួង​សុខាភិបាល ឲ្យ​ត្រួត​ពិនិត្យ​សមត្ថភាព​ក្រុម​គ្រូ​ពេទ្យ​នៅតាមគ្លីនិកឯកជននិងមន្ទីរពេទ្យបង្អែករបស់រដ្ឋនៅទូទាំងប្រទេស
ឡើង​វិញ បន្ទាប់​ពី​រក​ឃើញ​ថា កុមារ​កម្ពុជា​រាប់​រយ​នាក់ បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ធ្ងរ ដោយសារ​ពុំ​ទទួល
​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​នៅ​តាម​គ្លីនិក​ឯកជននិងមន្ទីរពេទ្យរដ្ឋទាំងនោះ​ហើយនាំគ្នាសម្រុកបញ្ជូន
មកកាន់មន្ទីរពេទ្យគន្ធបុប្ផា៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger