សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, March 28, 2017

អ្នក​ប្រើ​ប្រាស់គ្រឿង​ញៀន​នៅកម្ពុជាកើន​ដល់​ជាង​២​ម៉ឺននាក់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

អាជ្ញា​ធរ​ជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ឲ្យ​ដឹង​ថា កម្ពុជា​មានអ្នក​ប្រើ​ប្រាស់គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស​​កើន​ដល់​ជាង​២​ម៉ឺននាក់លើស​ឆ្នាំ ​ ២០១៦ជាង​២៤%។
អាជ្ញាធរដដែលឲ្យដឹងទៀតថា​ ចំនួនជិតពាក់​កណ្តាល​នៃ​អ្នក​ញៀនថ្នាំ​ទាំង​នោះ​នៅ​មិន​ទាន់​ទៅ​ទទួល​សេវា​ព្យា​បាល​នៅ​ឡើយទេ។
ក្នុងរបាយការណ៍​បូក​សរុបលទ្ធផល​ប្រចាំ​ឆ្នាំ​២០១៦ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ​​ដែល​​បាន​​ផ្សព្វ​ផ្សាយ​​​ នៅ​ថ្ងៃ​នេះ​ឲ្យ​ដឹង​ថា​ ពេញ​មួយ​ឆ្នាំ​២០១៦​កន្លងទៅ ខ្លួន​បាន​រក​ឃើញថា​អ្នក​ដែល​កំពុង​ប្រើ​ប្រាស់គ្រឿង​​ញៀន​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន ២០ ៦២១នាក់ ដែល​ក្នុង​នោះ​ ១១​ ៦០១នាក់ បាន​ទៅ​ទទួលការ​ថែ​ទាំ​ព្យាបាល ខណៈ​ ៩ ០២០ នាក់​ផ្សេង​ទៀត​ឬ​ស្មើ​នឹង​ ៤៥,១២% មិន​ទាន់​បាន​ទទួល​បាន​សេវា​ព្យាបាល​នៅ​ឡើយ។
របាយការណ៍​ដដែល​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ដែល​ប្រើ​ប្រាស់គ្រឿង​ញៀន​ទាំង​នោះ​ភាគ​ច្រើន​មាន​អាយុ​ចាប់​ពី​១៨ឆ្នាំដល់៣៥ឆ្នាំ ដែល​ភាគច្រើនគឺជា​សិស្ស​ និស្សិត កម្មករ និង​អ្នក​គ្មាន​មុខ​របរ
ពិតប្រាកដ។
​របាយការណ៍​ដដែលបន្តទៀតថា ការ​រីក​រាល​ដាល​នៃ​ការ​ប្រើ​ប្រាស់​គ្រឿងញៀននេះបណ្តាលមក
ពីការ​ ​ហូរ​ចូលគ្រឿងញៀនច្រើន​​តាម​ច្រក​ភាគខាង​ជើង និង​ឦសាន​នៃ​ប្រទេសកម្ពុជា គឺចេញ​ពី​តំបន់​ត្រីកោណ​មាស (ថៃ​ ឡាវ ភូមា)។
​ចំពោះ​លទ្ធផល​នៃ​ការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​វិញ អាជ្ញាធរ​ជាតិ​បាន​ឲ្យ​ដឹង​ថា​ខ្លួនធ្វើ​ការ​បង្ក្រាប​បាន​ ៤ ២៤៦ ករណី កើន​លើស​ឆ្នាំ​មុន​ជាង​១ពាន់​ករណី ​ចាប់​បានសារធាតុ​ញៀន​បាន​ជាង​ ១៨០​ គីឡូក្រាម និង​ឃាត់​ខ្លួន​មនុស្ស​បាន​ជិត​១ម៉ឺននាក់។
ទោះជាយ៉ាងណា របាយការណ៏នោះ មិនបានបញ្ជាក់ពីមេខ្លោងគ្រឿងញៀនដែលនៅពីក្រោយ
ការជួញដូរ ការប្រើប្រាស់ និងការរក្សាទុកគ្រឿងញៀនដើម្បីចរាចរនៅកម្ពុជា នោះទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger