សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, March 27, 2017

នាយករដ្ឋមន្ត្រីចង់ឃើញការបោះឆ្នោតប្រព្រឹត្តទៅ ដោយសេរីនិងយុត្តិធម៌

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែនថ្លែងទៅកាន់អ្នកចូលរួមសម្ពោធសាលារៀនមួយ 
នៅខេត្តក្រចេះ នាព្រឹកមិញនេះ។


លោ​​​ក​នា​យ​ក​រដ្ឋមន្ត្រី ហ៊ុន សែននៅថ្ងៃចន្ទនេះ គូសបញ្ជាក់ថា លោកចង់ឃើញការបោះឆ្នោតខាង
មុខ ប្រព្រឹត្តទៅដោយសរីនិងយុត្តិធម៌ ហើយគ្មានការគំរាមកំហែង។
ក្នុងពីធីសម្ពោធសាលារៀន នៅខេត្តក្រចេះ នាថ្ងៃទី២៧ខែមីនានេះ លោក ហ៊ុន សែន ថ្លែងថា អាជ្ញាធ​រត្រូវ​ធានាពីសន្តិសុខជូនពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រហូតដល់ក្រោយថ្ងៃបោះឆ្នោត។
លោក ​ហ៊ុន សែន ក៏បានលើកឡើងថា ដើម្បីធានាដល់ភាពត្រឹមត្រូវនៃការបោះឆ្នោត​ គឺគណបក្ស
នយោបាយទាំងអស់ត្រូវប្រកួតប្រជែងគ្នា តាមរយៈគោលនយោបាយតែរៀងៗខ្លួន ជាជាងប្រើពា​ក្យជេរ​​ប្រ​មា​​ថ ទៅ​លើគណបក្សដទៃ នាំឲ្យប្រឈមនឹងការចាត់វិធានការពីតុលាការ។

លោកថា៖ «ធ្វើយ៉ាងណាឲ្យបរិយាកាស ទាំងការចូលឆ្នាំ សប្បាយរីករាយ និងការបោះឆ្នោត ប្រព្រឹ​ត្ត​ទៅ​ដោ​យស​ន្តិភា​ព ​សន្តិ​សុ​ខ ដោយសេរី និងយុត្តិធម៌ គ្មានការគំរាមកំហែង»
នៅពេលថ្មីៗនេះ សហ​គមន៍​ជាតិនិងអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ ជាបន្តបន្ទាប់ បង្ហាញ
ការព្រួយបារម្ភ​ពីភាព​ស្រ​ប​ច្បាប់នៃ​ការ​បោះ​​​​​ឆ្នោតខាងមុខ ខណៈបក្សកាន់អំណាចកែច្បាប់ស្តីពី
គណបក្សនយោបាយ និងថាចំណាត់ការ របស់តុលាការ ដែលបានចាប់ឃុំខ្លួន​សកម្មជនបក្ស
ប្រឆាំងអ្នកការពារសិទ្ធិមនុស្ស មន្ត្រី ..ប និងសកម្មជនដីធ្លីថាជា ការរឹតបន្តឹងសេរីភាពបញ្ចេញ
មតិ។
ភ្លាមៗនេះ​ សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងមន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដើម្បីសុំ
យោបល់ពីការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីបានទេ ក៏ប៉ុន្តែ កាលពីម្សិលមិញ លោក កឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ដើម្បី​បានប្រ​យោជ​ន៍ទៅប្រជាពលរដ្ឋនិងប្រទេសជាតិ មានតែការប្រកួតគ្នា តាមគោលនយោបាយ និងមិនត្រូវ​ប្រើពា​ក្យ​អសុរោះ​ ដៀ​លត្មេះវាយប្រហារគ្នា បង្កការឈឺចាប់ដល់ភាគីម្ខាងទៀត នោះទេ
លោកថា៖ «យើងប្រកួតគ្នាលើ គោលនយោបាយនៃគណបក្សរៀងៗខ្លួនដើម្បីបានផល
ប្រយោជ​ន៍ទៅប្រ​​​​ជា​ពល​រដ្ឋ និងប្រទេសជាតិយើង។ យើងមិនត្រូវប្រកួតគ្នាលើពាក្យសម្ដី អសុរោះ ដៀល​ត្មះ វាយប្រ​ហារ ធ្វើទុក្ខ​បុកម្នេញបង្កការឈឺចាប់ឲ្យគ្នានោះឡើយ។ យើងទុកជូនប្រជាពលរដ្ឋ
ខ្មែរ ដែលជា​ម្ចាស់ឆ្នោ​តជាអ្នក​សម្រេ​ចចុះ»

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger