សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, March 24, 2017

លោក សម រង្ស៊ីស្នើឲ្យលោកហ៊ុន សែនអនុវត្តនយោបាយ កសិកម្មឲ្យ បានពេញលេញ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក សម រង្ស៊ីស្នើឲ្យលោកហ៊ុន សែន​​អនុវត្តនយោបាយកសិកម្ម ​ឲ្យបានពេញ​លេញ។


អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ីដែលកំពុងរស់នៅនិរទេស ក្រៅប្រទេស ស្នើ​ឲ្យរាជ​រដ្ឋាភិបាល​​អនុវត្តនយោបាយកសិកម្ម ​ឲ្យបានពេញ​លេញ ដើម្បី​ជួយ​កសិករ​លក់ ​ផលដំណាំ​ក្នុង​តម្លៃខ្ពស់​សមរម្យនិងអាចរស់បាននៅលើទឹកដីកំណើតរបស់ខ្លួន។
ថ្លែងក្នុងវីដេអូតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនផ្ទាល់ កាលពីថ្ងៃទី២៣មីនា លោក សម រង្ស៊ី លើក
ឡើងថា រាជរដ្ឋាភិបាល​ត្រូវតែ​មានប្រព័ន្ធមួយពិសេសច្បាស់លាស់និងថវិកាគ្រប់គ្រាន់ ដើម្បី
ដំណើរបានត្រឹមត្រូវ ធានាជីវភាពរស់នៅរបស់កសិករក្នុងប្រទេសមិនចាំបាច់ធ្វើការចំណាកស្រុក
លោកមានប្រសាសន៍ថា៖ «មានន័យថាតម្លៃ ដែលធានាជីវភាពរស់ នៅរបស់ប្រជាកសិករ ឲ្យបាន
សមរម្យ ឲ្យបានត្រឹមត្រូវ រស់យ៉ាងថ្លៃថ្នូរលើទឹកដីកំណើតរបស់យើងទាំងអស់គ្នា មិន ចាំបាច់ ចំណាកស្រុក ចាកចេញពីភូមិកំណើត បែកបាក់គ្រួសារ ទៅស៊ីឈ្នួលបរទេស មិនត្រឹមត្រូវទេ!។ យើងត្រូវតែគិតគូរឡើងវិញបញ្ហាកសិកម្ម បញ្ហាជីវភាពរស់នៅរបស់ប្រជាកសិករ ហើយត្រូវតែ
រៀបចំនយោបាយកសិកម្មមួយដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាកសិករខ្មែរ»
លោកបន្ថែមថា បើកាត់បន្ថយអំពើពុករលួយ​តែបន្តិចគឺ​អាចប្រមូលថវិកាបានច្រើនណាស់​ដើម្បី
ទ្រទ្រង់នយោបាយកសិកម្មនេះ។
កាលពីពាក់កណ្តាលឆ្នាំ២០១៦កន្លងទៅ ប្រទេសកម្ពុជា ជួបវិបត្តិតម្លៃកសិផលនិងតម្លៃស្រូវ ដែល
នាំឲ្យកសិករ​នៅខេត្តបាត់ដំបងផ្ទុះការតវ៉ាចាក់ស្រូវបិទផ្លូវ ដោយសារបញ្ហាស្រូវថោក និងមិនមាន
ទីផ្សារលក់។
ការប្រកាសរបស់លោក សម រង្ស៊ីបែបនេះគឺខណះពេលលោក ហ៊ុន ម៉ាណែតកូនច្បងរបស់លោក
នាយករដ្ឋមន្ត្រី ហ៊ុន សែននិងជាមន្ត្រីយោធាជាន់ខ្ពស់មួយរូបកំពុងបើកយុទ្ធនាការជួយពលករ
ចំណាកស្រុកនៅប្រទេសថៃនិងនៅកូរ៉រខាងត្បូងដោយកូនច្បងរបស់នាយករដ្ឋមន្ត្រីរូបនេះប្រកាស
ថាក្រសួងការងារថៃយល់ព្រមតម្លើងប្រាក់ខែដល់ពលករខ្មែរកំពុងធ្វើការលើទឹកដីរបស់ខ្លួន​ ខណះ
នៅកូរ៉េខាងត្បូង លោក ហ៊ុន ម៉ាណែតប្រកាសពីការផ្តល់ជំរកស្នាក់នៅនិងអាហារហូបចុកដល់
ពលករជួបការលំបាកទាំងអស់៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger