សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, March 27, 2017

លោក កែវ រ៉េមីស្នើឲ្យបរទេសជូនមេដាយសរសើរ ជូននាយករដ្ឋមន្ត្រីហ៊ុន សែនចំពោះស្នាដៃ គោរពសិទ្ធិមនុស្ស

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក កែវ រ៉េមីស្នើឲ្យបរទេសជូនមេដាយសរសើរដល់លោក ហ៊ុន សែន។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​លោក កែវ រ៉េមី ស្នើឲ្យ បរទេស​​ផ្ដល់​មេដាយ​សរសើរ 
ជូន​ដល់​លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែល​មាន​ស្នាដៃ​ធំធេងស្មើមេឃ​ផ្នែក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​មិន​គួរ​ត្រូវ​បាន​ស្ដីបន្ទោសនោះទេ។
លោក កែវ រ៉េមីថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ស្នាដៃ​ស្មើ មេឃ​ខាង​ការពារ​សិទ្ធិមនុស្ស ដូច្នេះ បរទេសគួរតែជូនមេដាយសរសើរដល់លោក

លោក កែវ រ៉េមី ថ្លែង​ដូចនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី២៧ មីនា គឺជា​ការ​ឆ្លើយ​តប​នឹង
របាយការណ៍​របស់​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ដែល​រិះ​គន់​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដោយ​បង្កើត​ឲ្យ​មាន ការប្រើអំពើហិង្សានិងគំរាមកំហែង ដូច​ជា​ការ​បង្ក្រាប​សកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី និងមន្ត្រី​គណបក្ស​ប្រឆាំង ស្របពេល​ដែល
ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាន់​តែ​ខិត​ចូល​មក​ដល់។
របាយការណ៍​​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​​បន្ទាប់​ពី​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​មួយ
ក្រុម​ដែលរួម​មាន​សមាជិក​សភា​មក​ពី​ប្រទេស​ម៉ាឡេស៊ី និង​សមាជិក​សភា​ហ្វីលីពីន ផង បញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត​មួយនៅប្រទេស​កម្ពុជា។ របាយការណ៍​នេះ​ចងក្រង និង​វិភាគ​លើ​រលក​វាយ​ប្រហារ​សមាជិក​សភា​បក្សប្រឆាំងកាល​ពី​ពេលកន្លងទៅ​ រួម​ទាំង​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការការរំលោភ​នីតិវិធី​ជុំវិញ​អភ័យ​ឯកសិទ្ធិ​សភា និង​ការ​រំលោភ​បំពាន​លើ​រូបរាងកាយរបស់
តំណាងរាស្ត្រនិងសកម្មជនបក្សប្រឆាំងផងដែរ។
លោក កែវ រ៉េមីបានហៅការលើកឡើងរបស់ក្រុមសមាជិកសភាអាស៊ាន ជុំវិញបញ្ហាសិទ្ធិមនុស្ស
នៅកម្ពុជាថា ជាវាយតម្លៃរបស់មនុស្សមួយក្រុមតូច និងកំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់
កម្ពុជា។
លោក កែវ រ៉េមី ក៏បានហៅរបាយការណ៍របស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) និងប្រធានរបស់អង្គការគឺលោក ហ្សាល់ សាន់ឌីអេហ្គូ ថាជាការវាយតម្លៃរបស់មនុស្សមួយ

ក្រុមតូច និងមិនឆ្លុះបញ្ចាំងទស្សនៈរបស់សមាគមអាស៊ានទាំងមូលនោះទេ។
លោកមានប្រសាសន៍ថា៖ «អ្វីដែលខ្ញុំធ្វើប្រតិកម្មទាក់ទងទៅនឹង ប្រធាន APHR ដែលជាក្រុមតូច
មួយដឹកនាំដោយលោក ហ្សាល់ សាន់ឌីអេហ្គូ ហើយក្រុមនេះជាក្រុមបង្កើតឡើងប៉ុន្មាននាក់ទេ។ ខ្ញុំមិនបានជូនតម្លៃគាត់ ទាក់ទងទៅនឹងការឆ្លុះបញ្ចាំងរបស់ប្រទេសជាសមាជិកអាស៊ានទេ ហើយ
អញ្ចឹងគាត់និយាយ ហើយនិយាយចំឈ្មោះកម្ពុជា។ វាជាការជ្រៀតជ្រែកហើយ»
លោកអះអាងថា មានតែគណៈកម្មការអន្ដររដ្ឋាភិបាលអាស៊ានស្ដីពីសិទ្ធិមនុស្សទេ ដែលជាអង្គការ
មានតួនាទីដោះស្រាយបញ្ហាសិទ្ធិមនុស្ស ក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បន្ដថា អង្គការ ឬភាគីណាមួយពុំគួរវាយ
តម្លៃបញ្ហាសិទ្ធិមនុស្ស ដែលកើតមាន ក្នុងប្រទេសដទៃនោះទេ។ លោកថា នៅលើពិភពលោក ពុំមានស្ដង់ដារកំណត់ពីការគោរពសិទ្ធិមនុស្សបែបណានោះទេ ដោយលោកថា គឺវាអាស្រ័យលើ
ប្រពៃណី ទំនៀមទម្លាប់សង្គម និងសេដ្ឋកិច្ចរបស់ប្រទេសនោះប៉ុណ្ណោះ។ លោកបន្ថែមថាសហគមន៏
អន្ដរជាតិគួរផ្ដល់មេដាយណូប៊ែលសន្ដិភាពដល់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ទើបស័ក្តសម
ដោយថា លោក ហ៊ុន សែន បានជួយសង្គ្រោះពលរដ្ឋខ្មែររាប់លាននាក់ពីរបបខ្មែរក្រហម។
កាលពីសប្តាហ៍មុន ក្រសួងការបរទេសកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍ប្រតិកម្ម​ក្នុង​ន័យ​ដដែលនេះដែរ៕


 
 

 

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger