សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, April 28, 2017

ក្រសួងធនធានទឹក​និងឧតុនិយមប្រកាស អាសន្នពីភ្លៀងផ្គររន្ទះ និងខ្យល់រន្ទះ ទៀតហើយ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
ភ្លៀងជន់លិចព្រះបរមរាជវាំងកាល ពីដើមសប្តាហ៏នេះហើយនៅពេលនេះភ្លៀងក៏
កំពុងបង្អោរ មកលើ រាជធានីភ្នំពេញដែរ។


ក្រសួងធនធានទឹក​ និងឧតុនិយម បានជូនដំណឹងដល់ប្រជាពលរដ្ឋ​ឲ្យមានការ​ប្រុង​ប្រយ័ត្នខ្ពស់​បំផុតអំពីបាតុ​ភូត​ផ្គរ​ន្ទះ និងខ្យល់កន្ត្រាក់ ​ចាប់ពីថ្ងៃ២៨មេសាដល់ថ្ងៃ០៦ឧសភាខាងមុខ​នេះ។
នៅពេលនេះភ្លៀងក៏កំពុងតែធ្លាក់យ៉ាងខ្លាំងមកលើរាជធានីភ្នំពេញផងដែរ។
ក្នុង​សេចក្តីជូនដំណឹងចុះថ្ងៃទី២៥ខែមេសា ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថា​ កម្ពុជា​អាចមាន​បាតុភូត ផ្គរ​រ​ន្ទះ ខ្យល់កន្ត្រាក់ ជាពិសេស​នៅ​ថ្ងៃទី​២៨ឧសភា ដល់ថ្ងៃទី៣០មេសា ដោយ
អំឡុងពេលនោះ បាតុភូតនេះ អាច​នឹង​កើត​មាន​ឡើង​កាន់តែ​ច្រើននៅតំបន់វាលទំនាប និងតំបន់
ខ្ពង់រាប។
សេចក្តីជូនដំណឹងដដែលបានឲ្យដឹងទៀតថា បាតុភូតនេះ ក៏ប្តូរទិសដៅ ដោយមាន​ខ្យល់បក់មក​ពីទិសខាងត្បូង និងទិសនីរតី បង្កឲ្យមានភ្លៀង​បន្តធ្លាក់រាយប៉ាយស្ទើរទូទំាងប្រទេស រហូតដល់
ថ្ងៃទី០៦ខែ​ឧសភា ឆ្នាំ​២០១៧​ ខាងមុខនេះ​ផង​ដែរ។
ក្រសួងធនធានទឹកបានឲ្យដឹងថា មូលហេតុដែលបង្ក​ឲ្យ​មានបាតុភូតទាំងនេះ គឺបណ្ដាលមកពី
កម្ពុជា កំពុងទទួលរងឥទ្ធិពលសំពាធទាប ទើប​នាំឲ្យ​បន្ដគ្រប់បណ្ដប់លើប្រទេសកម្ពុជា។
កាលពីដើមសប្តាហ៍នេះ របាយការណ៍ឲ្យដឹងថា មនុស្សយ៉ាងតិច៤នាក់ស្លាប់និង៣នាក់ទៀតរង
របួស ខណៈផ្ទះប្រជាពលរដ្ឋច្រើនខ្នងទៀតបានរងការបំផ្លិចបំផ្លាញ ក្រោយភ្លៀងខ្យល់ និងផ្គររន្ទះ បានបោកបក់ លើខេត្តមួយចំនួនដូចជា ខេត្តស្វាយរៀង កំពង់ឆ្នាំង កណ្តាល និងបាត់ដំបងជា
ដើម។
នៅមួយរយះចុងក្រោយនេះ ផ្គររន្ទះនិងខ្យល់កន្ត្រាក់ហាក់បីដូចជាសាហាវខ្លាំងណាស់ ដែលបាន
សម្លាប់មនុស្ស និងគោក្របីព្រមទាំងបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅតាមជនបទទៀត
ផង៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger