សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, April 18, 2017

ឧកញ៉ាគិត ម៉េងជាមេឈ្មួញឈើដ៏ធំ រកស៊ីដឹកឈើទៅស្រុកយួនក្រោមរូបភាពស្តារ បាតអាងទន្លេមេគង្គក្រោម២នៅខេត្ត ស្ទឹងត្រែង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកគិត ម៉េងនិងរថយន្តយ៉ីឌុបពីរគ្រឿង របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុម ត្រូវបានសមត្ថកិច្ច
ចាប់នៅ ខេត្តត្បូងឃ្មុំថ្មីៗនេះ។
 
លោកឧកញ៉ាគិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបជាប់ពាក់ព័ន្ធក្នុងជំនួញដឹកជញ្ជូនឈើទៅលក់នៅប្រទេសយួន​ក្រោមរូបភាពដឹកឈើ
ចេញពីតំបន់ស្តារបាតអាងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង។
ជំនួញឈើដ៏កខ្វក់ដែរបស់ឧកញ៉ាមានស្ថានីយ៏ទូរទស្សន៏យ៉ាងតិចចំនួន៣ រូបនេះបានបែកធ្លាយ
កាលពីថ្មីៗ បន្ទាប់ពីរថយន្តពីរគ្រឿងរបស់ក្រុមហ៊ុនរបស់លោក គិត ម៉េងត្រូវបានអាជ្ញាធរឃាត់
ទុកកាលពីសប្ដាហ៍មុន ចំពោះការព្យាយាមដឹកឈើទៅលក់នៅប្រទេសវៀតណាមនោះ។​
ក៏ប៉ុន្តែតំណាងរបស់លោក គិត ម៉េងម្នាក់បដិសេធថាក្រុមហ៊ុនខ្លួនមិនមានកំហុសទេហើយនឹង
ជូនលុយកាក់ខ្លះដល់អ្នកយកព័ត៌មានឱ្យដកអត្ថបទចុះផ្សាយដំបូងចេញពីគេហទំព័ររបស់ខ្លួន

កាលពីថ្ងៃអាទិត្យ  មន្ត្រីរដ្ឋាភិបាលបានលើកឡើងថាអាជ្ញាធរក្នុងខេត្តត្បូងឃ្មុំបានឃាត់រថយន្តពីរ
គ្រឿងដឹកឈើពេញកាលពីពីរថ្ងៃមុន ដែលបម្រុងបើកឆ្លងចូលប្រទេសវៀតណាមជាការរំលោភ
បំពានទៅនឹងបម្រាម ខែមករា ឆ្នាំ២០១៦ ដែលមិនឱ្យមានការនាំឈើ ចេញទៅកាន់ប្រទេសនោះ។
ក្រុមហ៊ុន Ang and Associates Lawyers ជាបុត្រសម្ព័ន្ធក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញលិខិតអនុញ្ញាតចេញដោយរដ្ឋាភិបាលដល់អាជ្ញាធរនៅថ្ងៃបន្ទាប់ ដែលអនុញ្ញាត
ឱ្យក្រុមហ៊ុនដឹកឈើចេញពីខេត្តស្ទឹងត្រែង កន្លែងដែលក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប រានព្រៃសម្រាប់
គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២។
លោក ចាន់ តារា ជំនួយការលោក ហ៊ាង សុភក្ត្រព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំបាន
មានប្រសាសន៍ថាតាមពិតអ្នកបើកបររថយន្តត្រូវដឹកឈើទាំងនោះឆ្ពោះទៅទិសខាងលិចទៅកាន់
ខេត្តកណ្ដាលនិងខេត្តព្រៃវែងប៉ុន្តែពួកគេបែរជាប្រាប់មន្ត្រីគយថាខ្លួនដឹកឆ្ពោះទៅប្រទេស
វៀតណាមទៅវិញ។
យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ទាំងលោក គិត ម៉េង និងលោក រ៉េមី ឃិន ប្រធានក្រុមហ៊ុន Ang and Associatesមិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយទេកាល
ពីម្សិលមិញ។
ទោះជាយ៉ាងណា លោក គឹម សេង ដែលប្រាប់ថាខ្លួនជាតំណាងក្រុមហ៊ុន Ang and Associates ក្នុងខេត្តស្ទឹងត្រែង បានទូរស័ព្ទទៅអ្នកយកព័ត៌មានដោយបដិសេធថា ក្រុមហ៊ុនមិនបានធ្វើអ្វី
ខុសច្បាប់ឡើយ។លោកបានលើកឡើងថា ឈើទាំងនេះត្រូវស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយ
លោកអះអាងថា អ្នកបើកបរគ្រាន់តែឈប់ដេកមួយស្រឡេតនៅចិញ្ចើមផ្លូវប៉ុណ្ណោះ មុនពេលបន្ត
ដំណើរទៅមុខ ប៉ុន្តែលោកបដិសេធមិនបញ្ជាក់ថាពួកគេឆ្ពោះដំណើរទៅទីណាឲ្យពិតប្រាកដឡើយ។
លោក គឹម សេង ថ្លែងថា តាមពិត អ្នកបើកបររថយន្តបានចងអង្រឹងដេកក្រោមរថយន្តដែលចត
ស្ងៀមនៅតាមផ្លូវលំតែប៉ុណ្ណោះប៉ុន្តែមន្ត្រីគយបានឃាត់ពួកគេតែម្ដង។ ឈើទាំងនេះជារបស់ក្រុមហ៊ុន Ang and Associates Lawyers ឈើទាំងនេះត្រូវបានដឹកចេញពីកន្លែងស្តុកក្នុងខេត្តស្ទឹងត្រែងដើម្បីយកទៅលក់ក្នុងស្រុកតែ
ប៉ុណ្ណោះហើយយើងមានលិខិតអនុញ្ញាតឱ្យដឹកជញ្ជូនត្រឹមត្រូវ
លោក ព្រំ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថស្រុកមេមត់ក្នុងខេត្តត្បូងឃ្មុំបានមានប្រសាសន៍ថា ការ
លើកឡើងខាងលើមិនទំនងទាល់តែសោះ ពីព្រោះរថយន្តទាំងពីរគ្រឿងនេះបានចតចម្ងាយតែប៉ុន្មាន
ម៉ែត្រប៉ុណ្ណោះពីព្រំដែនវៀតណាមលើផ្លូវដាច់ស្រយាលមួយដែលគ្មានទៅណាផ្សេងក្រៅពីទៅ
ប្រទេសវៀតណាម ឡើយ។
លោកបានថ្លែងថារថយន្តមួយគ្រឿងបានឈប់ចម្ងាយប្រហែល២០ម៉ែត្រប៉ុណ្ណោះពីច្រកព្រំដែន
ជាំក្រវៀន ហើយរថយន្តមួយគ្រឿងទៀតឈប់ចម្ងាយប្រហែល៦០ម៉ែត្រពីច្រកព្រំដែនខ្លាឃ្មុំ។ ប្រាកដណាស់ រថយន្តទាំងពីរគ្រឿងនេះព្យាយាមបើកឆ្លងព្រំដែនទៅវៀតណាមពីព្រោះនៅកន្លែង
នេះគ្មានផ្លូវទៅទីណាក្រៅពីទៅប្រទេសវៀតណាមទេ
ច្រកព្រំដែនទាំងពីរនេះស្ថិតនៅចម្ងាយប្រហែល២០គីឡូម៉ែត្រពីផ្លូវជាតិលេខ៧ ជាផ្លូវជិតបំផុតកាត់
ខេត្តត្បូងឃ្មុំទៅប្រទេសវៀតណាម។
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
បានមានប្រសាសន៍ថា ទាំងរថយន្តនិងឈើត្រូវបានរក្សាទុកនៅការិយាល័យគយក្នុងខេត្តត្បូងឃ្មុំ។ លោកបានថ្លែងថា លោករង់ចាំរបាយការណ៍ពេញលេញពីបុគ្គលិករបស់លោកប្រចាំខេត្តនេះ ហើយ
បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមអំពីរឿងនេះឡើយ។
លោក គឹម សេង តំណាងក្រុមហ៊ុន  Ang and Associates មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោក
កំពុងពិភាក្សាជាមួយមន្ត្រីគយដើម្បីយករថយន្ត និងឈើវិញ ហើយនឹងជូនលុយកាក់ខ្លះដល់អ្នក
កាសែត ឱ្យដកព័ត៌មានចុះផ្សាយកាលពីថ្ងៃច័ន្ទចេញ។
លោក គឹម សេង បានថ្លែងថា ខ្ញុំចង់ឱ្យដកព័ត៌មាននេះចេញពីវិបសាយទៅ ហើយខ្ញុំនឹងជូនលុយ
កាក់ខ្លះ។សូមជួយនិយាយទៅនិពន្ធនាយកមើលថាតើត្រូវការលុយកាក់ប៉ុន្មាន ខ្ញុំនឹងជូនតាមចំនួន
ដែលគាត់ចង់បានដើម្បីឈប់ចុះផ្សាយព័ត៌មាននេះ
លោកបាននិយាយថាខ្ញុំសំណូមពរឱ្យលុបព័ត៌មានហ្នឹងចេញពីវិបសាយទៅ ព្រោះក្រុមហ៊ុនមិនចង់
ឱ្យមានរឿងហ្នឹងវែងឆ្ងាយទៅមុខទៀត
រដ្ឋាភិបាលអះអាងថា បម្រាមមិនឱ្យនាំឈើចេញទៅប្រទេសវៀតណាមតាំងពីឆ្នាំមុន នៅមាន
ប្រសិទ្ធភាពនៅឡើយ។ ប៉ុន្តែបើតាមទិន្នន័យគយវៀតណាមដែលទទួលបានដោយអង្គការ Forest Trendsជាអង្គការមិនមែនរដ្ឋាភិបាលអាមេរិកបង្ហាញថា ឈើដុំនិងឈើអាររួចនៅតែបន្តហូរចូល
ដដែលទៅកាន់ប្រទេសវៀតណាមដែលភាគច្រើនតាមខេត្តត្បូងឃ្មុំ។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ក៏បានរងការចោទប្រកាន់ជាច្រើនឆ្នាំមកហើយ
ដែរថាវាត្រូវបានប្រើប្រាស់សម្រាប់លាងឈើដែលកាប់ដោយខុសច្បាប់ហួសពីព្រំប្រទល់កំណត់
របស់អាងស្តុកទឹកនេះ។ ហើយក្រុមហ៊ុនដែលទទួលម៉ៅការស្តារបាតអាងនេះគឺក្រុមហ៊ុន​រ៉ូយ៉ាល់
ក្រុមរបស់លោក គិត ម៉េងដែលជាឧកញ៉ា មហាសេដ្ឋីនៅកម្ពុជា៕

រថយន្តដឹកឈើ២ គ្រឿងរបស់លោក គិត ម៉េងដែលត្រូវសមត្ថកិច្ចចាប់នៅខេត្តត្បូងឃ្
មុំកាលពី២ថ្ងៃមុន។

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger