សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, May 27, 2017

គណបក្សសង្គ្រោះជាតិស្នើរឱ្យគ.ជ.ប ជួយដល់កម្មករ កម្មការនីឲ្យបានឈប់សម្រាក៣ថ្ងៃ​ដើម្បីទៅបោះឆ្នោត

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
អ្នកគាំទ្របក្សសង្គ្រោះជាតិ មកជួបជុំគ្នានៅមុខស្នាក់ការបក្សនេះ កាលពីថ្ងៃ
ឃោសនាដំបូងនា ថ្ងៃ ទី ២០ ឧសភា។

គណបក្សសង្គ្រោះជាតិ ស្នើរឱ្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ជួយអន្តរាគមន៍
ដល់កម្មករ កម្មការនី និងនិយោជិតបានឈប់សំរាកយ៉ាងតិច ៣ថ្ងៃដើម្បីទៅចូលរួមបោះឆ្នោត
ជ្រើរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ មិថុនាខាងមុខនេះ។
យោងតាមលិខិតរបស់គណបក្សសង្គ្រោះជាតិចុះផ្សាយកាលពីល្ងាចថ្ងៃទី ២៦ បានស្នើរទៅ​គ.ជ.ប​ជួយ​អន្តរាគមន៍ទៅក្រសួងពាក់ព័ន្ធ និងក្រសួងការងារ សម្រួលថ្ងៃឈប់សំរាកយ៉ាងតិច ៣ថ្ងៃដល់
កម្មករ កម្មការនី និងនិយោជិត​ដើម្បីទៅចូលរួមបោះឆ្នោតឃុំ-សង្កាត់អណត្តិទី៤នេះ ។
ការស្នើរសុំអន្តរាគមន៍ដូច្នេះគណបក្សសង្គ្រោះជាតិបានអះអាងថាកម្មករ កម្មការនី និងនយោជិត
មួយចំនួនត្រូវទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមខេត្តកំណើតរបស់ខ្លួន។
កាលពីថ្ងៃទី ២៤ ខែឧសភាថ្មីៗនេះគ.ជ.បបានអំពាវនាវដល់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ជួយសម្រួល និងបង្កលក្ខណៈងាយស្រួល ឱ្យ
និយោជិត កម្មការនី បានធ្វើដំណើរទៅមក ដើម្បីបានទៅបោះឆ្នោតនៅតាមឃុំ-សង្កាត់ ដែលពួក
គេបានចុះឈ្មោះបោះឆ្នោត។
ចំណែកគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី ២៣ ខែឧសភានេះក៏បានស្នើរឲ្យវិនិយោគិន និយោជក ប្រធាន​ក្រុមហ៊ុន សហគ្រាស រោងចក្រទាំងអស់ ផ្តល់ពេលវលាសមស្របដល់និយោជិត និងបុគ្គលិករបស់ខ្លួន ដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតឃុំ-សង្កាត់ តាមមូលដ្ឋាន នីមួយៗ មានឱកាសបានទៅបោះឆ្នោត គ្រប់ៗគ្នាផងដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger