សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, May 19, 2017

សកម្មជន​បក្ស​ប្រឆាំង​២​រូប​ដែល​រង​ការ​ចោទ​ថា​ក្លែង ​សំបុត្រ​កំណើត នៅស្វាយរៀងត្រូវបាន ដោះលែង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
សមាជិក​ក្រុមប្រឹក្សា​​ក្រុង​បាវិត​ មក​ពី​គណបក្ស​សម រង្ស៊ី លោក នង សារិទ្ធ(រូបលើ)
និងសកម្មជនគណបក្ស​សង្គ្រោះជាតិ លោក សុខ សំអ៊ានត្រូវ​បានដោះលែងវិញហើយ
នៅវេលាថ្ងៃត្រង់នេះ។

​សកម្មជន​គណបក្ស​ប្រឆាំង​២​នាក់ ត្រូវបានសាលាដំបូង​ខេត្ត​ស្វាយរៀង​សម្រេច​ដោះលែង​នៅ​
ថ្ងៃ​ទី១៩ ឧសភានេះ បន្ទាប់​ពី​ពួកគេ​អនុវត្ត​ទោស​គ្រប់​ចំនួន១៨ខែ ក្នុង​ពន្ធនាគារ​ក្រោម​បទ​ចោទ​ប្រកាន់​ពី​ការ​ក្លែង​លិខិត​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍។ នេះបើ
តាមការអះអាងរបស់តំណាងរាស្ត្រមួយរូបរបស់គណបក្សសង្គ្រោះជាតិ មណ្ឌលស្វាយរៀង។
សមាជិក​ក្រុមប្រឹក្សា​​ក្រុង​បាវិត​មក​ពី​គណបក្ស​សម រង្ស៊ី លោក នង សារិទ្ធ និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក សុខ សំអ៊ាន ត្រូវ​តុលាការ​ខេត្ត​ស្វាយរៀង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ១៨ខែ
និង​ពិន័យ​ប្រាក់​២លាន​រៀល​ក្នុង​ម្នាក់ កាល​ពី​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០១៧។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ក្រោយ​មាន​ការ​បង្ហោះ​សំបុត្រ​បញ្ជាក់​កំណើត​របស់​អ្នក​ភូមិ​ក្លែងក្លាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​ប្ដូរ​​ត្រង់​ប្រទេស​កម្ពុជា ទៅ​ជា​ប្រទេស​វៀតណាម។
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ មណ្ឌល​ស្វាយរៀង លោក គង់ សភា ​អះអាង​ថាសកម្មជន ​ទាំង​ពីរនាក់​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ដោះលែង​នៅ​ម៉ោង​ជិត​១២​ថ្ងៃ​ត្រង់នេះ។   
ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងអ្នកទាំងពីរដើម្បីសាកសួរបន្ថែមពីការដោះលែង មុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់បាននៅឡើយទេនៅរសៀលថ្ងៃនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger