សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, May 20, 2017

មេបក្សសំបុកឃ្មុំលោក ម៉ម សុណង់ដូមិនទាន់ត្រៀមខ្លួន ឃោសនាបោះឆ្នោតទេ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោក ម៉ម សុណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​ សង្គម​ប្រជាធិបតេយ្យ មិនទាន់មាន
សម្ភារះនិងឧបករណ៏សម្រាប់ឃោសនា និងមិនទាន់ដឹងពីចំនួនអ្នកគាំទ្រមកចួលរួមដង្ហែ
បក្សខ្លួនទេ។
 
ខណះការឃោសនាបោះឆ្នោតឃុំ-សង្កាត់ចាប់ផ្តើមនៅព្រឹកមិញនេះ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សុណង់ដូ អះអាង​នៅថ្ងៃទី២០ ឧសភា ថា គណបក្ស​របស់
​លោក​មិន​ទាន់​បាន​ត្រៀម​ខ្លួន ដើម្បី​ចេញ​ដង្ហែ​ក្បួន​ឃោសនា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​
ឃុំ-​សង្កាត់ នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ឡើយ​ទេ។
លោក​ថា ការ​មិន​ទាន់​ហែ​ក្បួន​នៅ​ថ្ងៃ​ចាប់​ផ្ដើម​ឃោសនា​ដំបូង ដោយសារ​បច្ចុប្បន្ន គណបក្ស​មិន​ទាន់​ដឹង​អំពី​ចំនួន​អ្នក​ចូលរួម​ប៉ុន្មាន​នាក់ ហើយ​មិនទាន់​បាន​រៀបចំ​ឧបករណ៍​ដែរ។
លោកថា៖ «ថ្ងៃ​ទី​មួយ អត់​ចង់​ចេញ ព្រោះ​នរណា​ក៏​ចង់​ចេញ​ថ្ងៃ​ទី​មួយ​ដែរ ហើយ​ណាមួយ​ក៏​មិន​
ទាន់​ត្រៀម​ប្រដាប់​ប្រដា ឧបករណ៍ និង​មាន​អ្នក​ចូលរួម​ប៉ុន្មាន»
នៅព្រឹកមិញនេះ គណបក្សធំៗពីរគឺគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាចាប់ផ្តើម
ឃោសនារកសម្លេងឆ្នោតនៅថ្ងៃដំបូងនៅថ្ងៃសៅរ៍ ទី ២០ ឧសភាទៅតាមគោលដៅរៀងៗខ្លួន ដោយ
គណបក្សប្រឆាំងមកជួបជុំគ្នានៅលើផ្លូវ៦០ម៉ែត្រ រូចហែជាក្បួនចូលទៅក្នុងរាជធានីភ្នំពេញនិងខេត្ត
កណ្តាល។ ចំណែកបក្សកាន់អំណាចវិញ​បានមកជួបជុំគ្នានៅកោះពេជ្រ រួចហើយក៏នាំគ្នាបំបែកជួរ
ទៅកាន់មូលដ្ឋានរៀងៗខ្លួនដោយមិនមានការហែជាក្បួនតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញដូច
គណបក្សប្រឆាំងនោះទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger