លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនគោរពវិញ្ញាណក្ខ័ន្ធវរះកងទ័ពមួកខៀវកម្ពុជា
៤រូបនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ យប់មិញ។
សពទាហានមួកខៀវខ្មែរ ៤រូបដែលពលីជីវិតនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ត្រូវបានអង្គការសហប្រជាជាតិ បញ្ជូនមកកម្ពុជា នៅយប់ថ្ងៃទី២១ ឧសភា ឆ្នាំ ២០១៧។
លោក
ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
បានអញ្ជើញទៅទទួលសពទាហាន
មួកខៀវកម្ពុជាចំនួន៤ រូបនោះនៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧
ដែលត្រូវបានធ្វើមាតុភូមិ
និវត្តន៍ពីប្រទេសអាហ្រ្វិកកណ្តាល
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
កងវិស្វកម្មខ្មែរ
និងម៉ារ៉ុក ត្រូវបានក្រុមឧទ្ទាមវាយប្រហារកាលពីរំលងអធ្រាត្រថ្ងៃទី៨ ឈានចូលថ្ងៃទី៩
ឧសភា ម៉ោងនៅកម្ពុជា ពេលពួកគេធ្វើដំណើរតាមរថយន្តត្រឡប់ពីកន្លែងធ្វើផ្លូវ ដើម្បីវិលចូលបន្ទាយវិញ។
កងទាហានមួកខៀវទាំង ៤រូបដែលស្លាប់នោះរួមមាន ឈ្មោះ អ៊ឹម សំ ជាអ្នកបើកបរមានស្រុកកំណើតក្នុងខេត្តសៀមរាប ឈ្មោះ ស៊ាង នរិន្ទ ជាជំនួយការត្រួតពិនិត្យគុណភាពគ្រឿងចក្រមានស្រុកកំណើតក្នុងរាជធានីភ្នំពេញ ឈ្មោះ មុំ តុលា ជាជំនួយការបើកបរអ៊ិសស្កាវ៉ាទ័រ (Excavator) មានស្រុកកំណើតក្នុងខេត្តពោធិ៍សាត់ និងឈ្មោះ ម៉ៅ អេង ជាបុគ្គលិកពេទ្យមានស្រុកកំណើតក្នុងខេត្តស្វាយរៀង។
ក្រោយពីពិធីសាសនានិងពិធីទទួលសពជាផ្លូវការដោយប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ
កម្ពុជា ហើយ
សពវីរៈទាហានមួកខៀវកម្ពុជាទាំង៤រូប ត្រូវបានរៀបចំដឹកទៅកាន់លំនៅឋានរបស់
សពរៀងៗ
ខ្លួន ដែលស្ថិត នៅ រាជធានីភ្នំពេញ (១) ខេត្តពោធិ៍សាត់(១) ខេត្តសៀមរាប (១)
និង
ខេត្តស្វាយរៀង (១)។ ពិធីដង្ហែរសព នេះគឺអមដោយកម្លាំងអាវុធហត្ថជាច្រើននាក់
និងកម្លាំង
នគរបាលឈរយាម តាមផ្លូវបណ្ដាក់គ្នាផងដែរ។
នៅក្នុងពិធីទទួលសពយប់នេះ
គឺមានការរៀបចំជាក្បូនត្រែទ័ព ដោយក្រសួងការពារជាតិ ដើម្បី
ផ្តល់កិត្តិយសទទួលអោយសក្តិសមទៅនឹងការលះបង់ដ៏អង់អាចក្លាហានរបស់កងទ័ពយើងក្នុង
បុព្វហេតុជាតិមាតុភូមិនិងបុព្វហេតុថែរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិនៅក្នុងប្រទេស
ដែលកំពុងមាន
សង្រ្គាម។
មុននឹងអញ្ជើញទទួល
និងគោរពវិញ្ញាណក្ខន្ធដល់សពវីរទាហានទាំង៤រូប លោក ហ៊ុន សែន
បាន
ជួបសំណេះសំណាលជាមួយគ្រួសារសព និងបានសំដែងនូវក្តីសោកស្តាយយ៉ាងខ្លាំងចំពោះការ
បាត់បង់វីរទាហានដ៏ឆ្នើមរបស់កម្ពុជា៕
0 comments:
Post a Comment