សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, May 23, 2017

ទូតអាមេរិកនិងភ្នាក់ងារអាមេរិកប្រចាំកម្ពុជាប្រតិកម្មនឹងការចោទ ប្រកាន់របស់លោកឈាង វុន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកឈាង វុនធ្វើបទបង្ហាញពីលក្ខណះបដិវត្តន៏ពណ៌ នៅកម្ពុជានៅក្នុងសិក្ខាសាលាមួយ
កាលពីព្រឹកថ្ងៃ អង្គារ៍ ទី ២៣ ឧសភា។


ស្ថានទូតអាមេរិក និងភ្នាក់ងាររបស់សហរដ្ឋអាមេរិកដទៃទៀតប្រចាំកម្ពុជា បានប្រតិកម្មខ្លាំងៗនឹង
ការចោទប្រកាន់របស់មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាម្នាក់ គឺលោកឈាង វុនដែលចោទជា
សាធារណះថា ​សហរដ្ឋមេរិកជាអ្នកនៅពីក្រោយចលនា «បដិវត្តន៍ពណ៌»ប្រឆាំងរដ្ឋាភិបាលកម្ពុជា។
នាយកគ្រប់គ្រងវិទ្យាស្ថានជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ លោក John Cavanaugh បានច្រានចោល
ការលើកឡើងនេះ ដោយថាវិទ្យាស្ថាន NDI គឺមិនលម្អៀងទៅរកគណបក្សណាមួយទេ និងថា អស់
រយៈពេលជាង២៥ឆ្នាំហើយដែលវិទ្យាស្ថានមួយនេះបានធ្វើការសហការជាមួយបណ្ដាគណបក្ស
នយោបាយធំៗនៅកម្ពុជា អង្គការសង្គមស៊ីវិល រួមទាំងដៃគូពាក់ព័ន្ធផ្សេងៗ ដើម្បីពង្រឹងដំណើរការ
លទ្ធិប្រជាធិបតេយ្យ និងផលប្រយោជន៍របស់ពលរដ្ឋកម្ពុជា ដែលជាម្ចាស់ឆ្នោត។

កាលពីល្ងាចម្សិលមិញ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Jay Raman បានបដិសេធ
ការចោទប្រកាន់របស់លោក ឈាង វុននេះដែរ ដោយបញ្ជាក់ថា «រដ្ឋាភិបាលសហរដ្ឋអាមេរិកគឺមិន
លម្អៀងទៅរកគណបក្សណាមួយទេ និងធ្វើការទាំងជាមួយបក្សកាន់អំណាច និងបក្សប្រឆាំង ដើម្បី
គាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា»
នេះជាការបញ្ជាក់របស់អ្នកនាំពាក្យស្ថានទូតអាមេរិក តបទៅនឹងការចោទប្រកាន់របស់ លោក​ឈាង
វុន អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា ដែលថាសហរដ្ឋអាមេរិកបានជួយបណ្ដុះ
បណ្ដាល និងគាំទ្រចលនាបដិវត្តន៍ពណ៌ តាមរយៈវិទ្យាស្ថានជាតិ​ដើម្បីលទ្ធិប្រជាធិបតេយ្យ (NDI) វិទ្យាស្ថានសាធារណរដ្ឋអន្ដរជាតិ (IRI) វិទ្យាស្ថាន Freedom House និងវិទ្យាស្ថាន Open Society ។ លោកវុនបានបន្ថែមក្រោយបទបង្ហាញថា៖«មានអ្នកមុខអ្នកការរបស់សហរដ្ឋអាមេរិក ក្នុងហ្នឹងមាន
អង្គការមូលនិធិរបស់អាមេរកាំង មាន Freedom House  មាន NDI មាន IRI មានស្អីៗអញ្ចឹង ហើយ
អង្គការក្រៅរដ្ឋាភិបាលនៅស្រុកខ្មែរ ក៏គេបង្កើតសម្រាប់អញ្ចឹង នៅពីក្រោយនោះរដ្ឋាភិបាល
អាមេរិកាំង តាមរយៈអង្គការមូលនិធិផ្សេងៗ»
ក្រៅពីចោទប្រកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងវិទ្យាស្ថានបរទេសទាំងនេះ លោក​ ឈាង វុន បានរាលដាលបន្ដចោទលើអ្នកវិភាគឯករាជ្យ បណ្ដាញសារព័ត៌មានដែលលោកថាប្រឆាំង
រដ្ឋាភិបាល អ្នកតវ៉ាជម្លោះដីធ្លី អ្នកឃ្លាំមើលការបោះឆ្នោត និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនធំ។
លោក​ ឈាង វុន ក៏បានចោទគណបក្សប្រឆាំងថា បានចូលរួមក្នុងបដិវត្តន៍ពណ៌នេះដែរ តាមរយៈ
ការដឹកនាំបាតុកម្មកាលពីឆ្នាំ២០១៣ និងការថ្លែងសារនយោបាយ ដូចជា «ហ៊ុន សែន អើយ ចុះចេញទៅ» «ដូរឬមិនដូរ» និង «បើមិនចុះចេញទេ អង្រន់ទាល់តែធ្លាក់»
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានរិះគន់ការលើកឡើងនេះថា រដ្ឋាភិបាល
ហាក់កំពុងភ័យខ្លាចស្រមោលអាក្រក់ខ្លួនឯង និងមិនហ៊ានទទួលស្គាល់ការពិតថា ពលរដ្ឋអស់
ជំនឿលើការដឹកនាំរបស់ខ្លួនហើយ។ លោកថា លោកមិនខ្វល់ពីពាក្យ «បដិវត្តន៍ពណ៌» នេះទេ ដោយថា មានតែការបោះឆ្នោតខាងមុខប៉ុណ្ណោះ ជាអ្នកសម្រេចជោគវាសនាជាតិទាំងមូល។
ចំពោះសាស្ដ្រាវិទ្យាសាស្ដ្រនយោបាយលោក ឯម សុវណ្ណារ៉ា យល់ថា ការលើកឡើងរបស់មន្ដ្រី
រដ្ឋាភិបាលហាក់បង្ហាញថា ពួកគេកំពុងព្រួយបារម្ភពីការបាត់បង់អំណាច តាមរយៈរលកប្រជាធិប
តេយ្យដែលកំពុងងើបឡើងនៅកម្ពុជា ដោយលោកថាសហរដ្ឋអាមេរិកជាអ្នកផ្ដល់មូលនិធិសំខាន់
មួយដល់ក្រុមអង្គការសង្គមស៊ីវិល ក្នុងគោលបំណងជំរុញការគោរពសិទ្ធិមនុស្ស។
កាលពីថ្ងៃទី១៩ ឧសភាកន្លងទៅ មន្ដ្រីក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការប្រចាំតំបន់
អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកលោកស្រី Alicia Edwards មានប្រសាសន៍ថា សហរដ្ឋអាមេរិកទទូចឲ្យ
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្វើយ៉ាងណាធានាឲ្យបាននូវសិទ្ធិនយោបាយ ដោយចៀងវាងការគំរាមកំហែង បំភិតបំភ័យ និង ត្រូវគោរព សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋកម្ពុជា
ទាំងអស់ ខណៈការបោះឆ្នោតឃុំ-សង្កាត់កំពុងខិតចូលមកដល់៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger