សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, May 20, 2017

លោកកឹម សុខាអនុវត្តផែនការកន្លះលានដុល្លារ សម្រាប់ឃុំ-សង្កាត់ កំចាត់ចោលក្រសួងអភិវឌ្ឍន៏ជនបទ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោក កឹម សុខា​ និង លោក យឹម សុវណ្ណដឹកនាំក្បួនដង្ហែឃោសនាបោះឆ្នោត
នាព្រឹកមិញនេះ នៅរាជធានីភ្នំពេញ។
មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា នឹងអនុវត្តផែនការកន្លះលានដុល្លារដើម្បី​លុប​ក្រសួង​អភិវឌ្ឍន៍​​ជនបទ​ចោលបក្សនេះឈ្នះឆ្នោត បានឡើងកា​ន់អំ​ណា​ច​​នៅ​ឆ្នាំ២០១៨។
លោកបានព្រមានទុកមុនថា បើបក្សសង្គ្រោះជាតិឈ្នះឆ្នោត បានឡើងកា​ន់អំ​ណា​ច​​នៅ​ឆ្នាំ
២០១៨នោះ ​ក្រសួង​អភិវឌ្ឍ​ជនបទនឹងត្រូវលុប​ចោលភ្លាម ដើម្បី​ផ្តល់អំណាច​​ពេ​ញលេ​ញ​ដល់
មន្ត្រីឃុំ-សង្កាត់​នៅថ្នាក់ក្រោមជាតិ។
ក្នុងយុទ្ធនា​ការរកសំឡេងឆ្នោត​នាថ្ងៃទី២០ ខែឧសភានេះ លោក កឹម សុខា ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​អនុម័ត​នៅ​ក្នុង​គោល​នយោបាយរបស់​ខ្លួន​​​រួច​ហើយអំពី​កញ្ចប់​ថវិកា​សម្រាប់​ឃុំ​សង្កាត់។ លោក​បន្ថែម​ថា បើគណ​បក្សនេះឈ្នះ​ឆ្នោតបានឡើងកាន់អំណាច រដ្ឋាភិបាលដែល​ដឹក
នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នឹងទ​ម្លាក់​លុយកន្លះលានដុល្លារ​ក្នុង​មួយឆ្នាំ ឲ្យទៅ​ឃុំ-សង្កាត់
និមួយៗ នៅទូទាំងប្រទេស។

លោ​ក កឹម សុខា បញ្ជាក់ថា លុយកន្លះលានដុល្លារនេះ មន្ត្រីនៅឃុំ-សង្កាត់ អាចចំ​ណាយទៅ​លើការ
អ​ភិវ​​ឌ្ឍ​ផ្លូ​វលំ ប្រឡាយទឹក សាលារៀន មណ្ឌលសុខភាព ជួលអ្នកជំនាញ និងសេ​វារដ្ឋបាល ដោយ​ខ្លួនឯ​ង​បាន។ លោកថា ក្រសួងអភិវឌ្ឍជនបទលែងសំខាន់​សម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិទៀត
ហើយ។
លោក​ថា៖ ការអភិវឌ្ឍផ្លូវលំតូចមួយ គេ[ក្រសួង]ទៅប៉ុន្មានជើង អស់ថ្លៃឡានប៉ុន្មាន ហើយទំរាំ
ម្រេចគម្រោងយ៉ាងម៉េច? ដេញថ្លៃតម្លាភាពអត់? នេះជាបញ្ហា? ហើយតើបងប្អូននៅតាមឃុំ-សង្កាត់ហ៊ានតវ៉ានឹងគេអត់? ស្រេចតែគេខាងលើ ម៉ែនទេបងប្អូន? ដូច្នេះ ការអភិឌ្ឍ​​​ឃុំសង្កាត់ ហេដ្ឋារចនាសម័ន្ធផ្លូវលំ ឬប្រឡាយទឹកជាដើមនោះ ថវិការជាតិកន្លះលានដុល្លារ នឹងផ្តល់​​ឲ្យក្រុ​​
ប្រឹ​​​ក្សាឃុំសង្កាត់ធ្វើដោយខ្លួនឯងម៉េចដែរ ហ៊ានទទួលធ្វើទេបងប្អូន បើយើងទទួលធ្វើបាន ទុ
ក្រសួងអភិវឌ្ឍន៍ជនបទធ្វើស្អី
លោក កឹម សុខា អះអាងដែរថា បើឃុំ ឬសង្កាត់មួយ មានថវិការកន្លះលានដុល្លារក្នុងមួយឆ្នាំ​សម្រាប់​អភិ​វឌ្ឍ​ន៍​ឃុំ-សង្កាត់ដោយខ្លួនឯង ដែលនឹងកាត់បន្ថយ​អំណាចប្រមូ​លផ្តុំនៅថ្នាក់ជាតិ ហើយ​ថា កា​​រ​អ​ភិ​វ​ឌ្ឍនៅថ្នា​ក់ក្រោមជាតិ នឹងធ្វើតាមផែនការ លែងធ្វើតាម​របៀបជូនតាម​សំណើ​រទៀត​ហើយ។
ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងលោក សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជន
កម្ពុជាបានទេដើម្បីឆ្លើយតបនឹងការលើកឡើងរបស់លោក កឹម សុខាបែបនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger