សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, May 28, 2017

បក្សសង្គ្រោះជាតិរៀបចំបណ្តឹងប្រឆាំងអាជ្ញាធរខណ្ឌដូនពេញ ពីករណីដក​ស្លាក និង​បក​ស្ទីកឃ័រ​ឃោសនា​

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ក្រុមសន្តិសុខខណ្ឌដូនពេញ ដឹកនាំដោយអភិបាលខណ្ឌ លោកសុខ ពេញវុធ បាននាំគ្នា
កាត់ ដកស្លាកនិងបកស្ទីកឃ័រឃោសនា របស់គណបក្សប្រឆាំងតាមដើមឈើ និងបង្គោល
ភ្លើងកាលពីម្សិលមិញ។


គណបក្ស​សង្គ្រោះ​ជាតិ ដែលជាគូប្រជែងនយោបាយដ៏ធំបំផុតរបស់គណបក្សប្រជាជនកម្ពុជានៅ
ព្រឹកនេះសម្រេចរៀបចំ​ដាក់​ពាក្យ​ប្ដឹង​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ដែល​ចុះ​កាត់ ដក​ស្លាក និង​បក​ស្ទីក
ឃ័រ​ឃោសនា​របស់​គណបក្ស​មួយ​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភាកាលពីម្សិលមិញ។នេះបើតាមការ
អះអាងរបស់អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ។
លោក​ យឹម សុវណ្ណយល់​ថា ទង្វើ​របស់​អាជ្ញាធរ គឺ​រំលោភ​ច្បាប់ ព្រោះ​ថា​ទីធ្លា​សាធារណៈ គណបក្ស​អាច​ផ្សព្វផ្សាយ​ខិត្តប័ណ្ណ​ដោយ​សេរី។ លោក​បន្ត​ថា ពេល​នេះ​លោក​បាន​ប្រាប់​មន្ត្រី​គណបក្ស
សង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ ឲ្យ​ដាក់​ពាក្យ​បណ្ដឹង​រួច​ហើយ។
លោកបញ្ជាក់ថា៖ «ខ្ញុំ​សុំ​សួរ​សំណួរ​ថា តើ​បារី​ស្រា​ដែល​ដាក់​តាំង​នៅ​ទី​សាធារណៈ វា​មាន​ប្រយោជន៍​ជាង​សារ​នយោបាយ​របស់​គណបក្ស ឬ​យ៉ាង​ម៉េច? កាល​ពី​ឆ្នាំ​២០១៣ យើង​ដាក់​តាម​បង្គោល​ភ្លើង​តាម​អី​បាន រួច​ហើយ​ពេល​ដែល​ចប់​ឃោសនា យើង​ប្រមូល​យក​មក​ទុក​វិញ អត់​មាន​បញ្ហា​អ្វី​ទាំង
អស់ ហើយ​ឥឡូវ​នេះ​ម្ដេច​ក៏​មាន​ការ​រឹតត្បិត​ខ្លាំង​ម្ល៉េះ? បើ​មិន​ឲ្យ​ដាក់​កន្លែង​ហ្នឹង តើ​ដាក់​នៅ​កន្លែង​ណា? ហើយ​អ្វី​ទៅ​ដែល​ហៅ​ថា​ការ​ឃោសនា​តាម​ទីធ្លា​សាធារណៈ​បាន»
នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា អាជ្ញាធរ​ខណ្ឌ​ដូនពេញ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកសុខ ពេញវុធអភិបាល
​ខណ្ឌ ចុះ​ទៅ​កាត់ និង​ដក​ស្លាក​ស្ទីកឃ័រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាជ្ញាធរ​អះអាង​ថា​បាន​បំពាន​ច្បាប់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហាម​មិន​ឲ្យ​គណបក្ស​នយោបាយ​យក​ស្លាក​ទៅ​បិទ​នៅ​តាម​ដើម​ឈើ និង​បង្គោល​ភ្លើង​ជា​ដាច់ខាត។
ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​អាជ្ញាធរ​នេះ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា នីតិវិធី​នៃ​ការ​ឃោសនា​បោះឆ្នោត​នេះ គឺ​មាន​ការ​ហាមប្រាម​មិន​ឲ្យ
​បិទ​ផ្សាយ​នៅ​តាម​អគារ​របស់​រដ្ឋ។ ចំពោះ​ការ​បិទ​ផ្សាយ​នៅ​តាម​ដើម​ឈើ និង​បង្គោល​ភ្លើង​នោះ គឺ
..  មិន​មែន​ជា​អ្នក​ចេញ​បម្រាម​ឡើយ។
ទោះជាយ៉ាងណា លោក ហង្ស ពុទ្ធា បន្ត​ថា ការ​បិទ​ផ្សាយ​ប័ណ្ណ​ឃោសនា​នៅ​លើ​បង្គោល​ភ្លើង និង​លើ​ដើម​ឈើ​នេះ គឺ​អាស្រ័យ​លើ​អាជ្ញាធរ ប្រសិន​បើ​អាជ្ញាធរ​ថា​ការ​បិទ​នោះ​នាំ​ឲ្យ​ខូច​សោភ័ណភាព​ផ្សេងៗ គឺ​អាជ្ញាធរ​ត្រូវ​ជម្រាប​ប្រាប់​ទៅ​គណបក្ស​នយោបាយ​នោះ​វិញ។
សកម្មភាពចុះ​កាត់ ដក​ស្លាក និង​បក​ស្ទីកឃ័រ​ឃោសនា​របស់​គណបក្ស​មួយ​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភាកាលពីម្សិលមិញ ក៏បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីមហាជនលើបណ្តាញសង្គមផង
ដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger