សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, May 20, 2017

គណបក្សសង្គ្រោះជាតិនិងបក្សប្រជាជនចាប់ផ្តើម យុទ្ធនាការទ្រង់ទ្រាយធំដូចគ្នា នៅថ្ងៃដំបូង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកកឹម សុខាដឹកនាំយុទ្ធនាការឃោសនា បោះឆ្នោតឃុំ-សង្កាត់ដោយ ចេញក្បួន
ពីផ្លូវ៦០ម៉ែត្រ នាព្រឹកមិញនេះ។

នៅ​រាជធានី​ភ្នំពេញ ​មាន​តែ​គណបក្ស​ធំៗ២គឺគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា
ដែល​ហែ​ក្បួន​ទ្រង់ទ្រាយធំចេញ​ពី​គោលដៅរៀងៗខ្លួននៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះ
ឆ្នោតឃុំ-សង្កាត់ នាព្រឹកថ្ងៃសៅរ៍ ទី២០ ឧសភានេះ។

 អ្នកគាំទ្រគណបក្សប្រជាជនលើកស្លាករូបលោក ហ៊ុន សែននិងលោក ហេង សំរិន
នៅកោះពេជ្រនាព្រឹកមិញនេះ។
 
គណបក្ស​ធំ​​ទាំងពីរនេះ មាន​មនុស្ស​ជា​ច្រើន​ពាន់​នាក់បាន​ជួបជុំ និង​ធ្វើ​យុទ្ធនាការ​ឃោសនា​នៅ
​ថ្ងៃ​ដំបូងនៃយុទ្ធនាការឃោសនារកសម្លេងឆ្នោត។ គណបក្ស​ប្រជាជន​ដែល​ជា​បក្ស​កាន់​អំណាច​
បាន​ជួបជុំ​ជាមួយ​មន្ត្រី និង​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​កោះពេជ្រ ដោយ​មាន​ធ្វើ​ពិធី​ចង​កំហឹង រំលឹក​ពី​ភាព​ខ្លោច​ផ្សា ទុក្ខវេទនា និង​ការ​ឈឺ​ចាប់​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​របប​ខ្មែរ​ក្រហម។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា ថ្ងៃ​ជួបជុំ​នៃ​ការ​ឃោសនា​ដំបូង គណបក្ស​របស់​លោក មាន​មន្ត្រី និង​​អ្នក​គាំទ្រ​ប្រមាណ​៥​ម៉ឺន​នាក់នៅ​កោះពេជ្រ។ លោក​បន្ត​ថា ក្រោយ​ជួបជុំ ពួកគេ​បំបែក​គ្នា​ហែ​ទៅ​តាម​សង្កាត់​រៀងៗ​ខ្លួន នៅ​រាជធានី​ភ្នំពេញ។
ចំណែក​គណបក្ស​សង្គ្រោះជាតិ មន្ត្រី​និង​សកម្មជន​របស់​ខ្លួន​រាប់​ពាន់​នាក់ បាន​ជួបជុំ​គ្នា​នៅ​ផ្លូវ ៦០​ម៉ែត្រ និង​ហែ​តាម​ផ្លូវ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញនិងឆ្ពោះទៅកាន់ខេត្តកណ្តាល។
ថ្លែង​នៅ​មុន​ពិធី​ហែ​ក្បួន​ឃោសនា ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ថា លោក​នឹង​ដក​មេឃុំ​នយោបាយ​ណា នៅ​ពេល​គណបក្ស​របស់​លោក​ជាប់​ឆ្នោត បើ​រក​ឃើញ​ថា មេឃុំ​រូប​នោះ​
មិន​បម្រើ​ផល​ប្រយោជន៍​សាធារណៈ ហើយ​លោក​សន្យា​លើក​កម្ពស់​សេវា​សាធារណៈ និង​គោល
នយោបាយ​អាទិភាព​៥​ចំណុច​របស់​ខ្លួន។
ចំណែក​ទំព័រ​ហ្វេសប៊ុក​អតីត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី ឯណោះ​វិញ បាន​បង្ហាញ​ក្រុម​សកម្មជន និង​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ចំនួន​ដ៏​ច្រើន​កុះ​ករ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ឯ​សង្កាត់​ចាក់អង្រែក្រោម ក្នុង​ខណ្ឌ​មានជ័យនេះដែរ។
នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ សកម្មជន និង​អ្នក​គាំ​ទ្រ​​រាប់​ពាន់​នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ឯ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ។ នេះ​បើ​ផ្អែក​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​ផ្សាយ​បន្ត​ផ្ទាល់​អំពី​ការ​ប្រមូល​ផ្ដុំ​នេះ។
លោកហ៊ុន សែនបានសរសេរថា​គណបក្សប្រជាជនកម្ពុជាជាគណបក្សឈ្នះឆ្នោត ហើយនឹងបន្ត
ឈ្នះឆ្នោតទៀត។
 ការ​ឃោសនា​បោះ​ឆ្នោត ត្រូវ​បាន​កំណត់​ឲ្យ​ធ្វើ​រយៈ​ពេល១៤​ថ្ងៃ មុន​ថ្ងៃ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី​០៤ មិថុនា​ខាង​មុខ​នេះ។
ទន្ទឹមនឹងនេះដែរ គណបក្ស​នយោបាយតូចៗដទៃទៀតសរុប​​ទាំង​១២ ក៏ចាប់​ផ្ដើម​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ថ្ងៃ​ដំបូង នៅ​ថ្ងៃ​ទី២០ ឧសភា នៅ​ទូទាំង​ប្រទេស។ គណបក្ស​ខ្លះ​បើក​យុទ្ធនាការ​ហែ​ក្បួន​តាម​ដង​ផ្លូវ និង​រៀបចំ​ពិធី​ជួបជុំ​នៅ​នឹង​កន្លែង​ជាដើម។ រី​ឯគណបក្ស​ខ្មែរ​រួបរួម​ជាតិ​ខ្មែរដឹក
នាំដោយលោកញឹក ប៊ុនឆៃ ក៏​ធ្វើ​ពិធី​ហែ​ឃោសនា​របស់​ខ្លួន នៅ​ខណ្ឌ​ជ្រោយ​ចង្វារ ខណៈ​គណបក្ស​មួយ​ចំនួន​ទៀត មិន​ទាន់​មាន​សកម្មភាព​ហែ​ក្បួន​នៅ​ឡើយទេ។
ចំណែកគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ របស់លោក ឃឹម វាសនាមិនបានហែជាក្បួននោះទេតែ
បានជួលម៉ូតូកង់៣ ឬតុតុដោយដាក់មេក្រូផ្សព្វផ្សាយគោលនយោបាយបក្សរបស់ខ្លួនតែ
ប៉ុណ្ណោះ។ រីឯគណបក្សអំណាចខ្មែររបស់លោក សួន សេរីរដ្ឋាមិនបានហែក្បួនអ្វីនោះទេ ដោយ
លោកលើកឡើងថាការហែក្បួននាំឲ្យប៉ះពាល់ដល់ចរាចរណ៏របស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ៕ 

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger