សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, May 22, 2017

អាមេរិកសំឡឹងមើលដំណើរការបោះឆ្នោតនៅកម្ពុជា ពីនាយសមុទ្រ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
សកម្មជន គណបក្សសង្គ្រោះជាតិ មកជួបជុំដង្ហែក្បួននៅលើផ្លូវ លេខ៦០ម៉ែត្រ
ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម កាលពីថ្ងៃ ទី ២០ ឧសភា កន្លងមក។

​ដូចអ្វីដែលលោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិអះអាងថា សហរដ្ឋអាមេរិកចាប់អារម្មណ៏
លើការបោះឆ្នោតនៅកម្ពុជានោះនៅពេលនេះក្រសួងការបរទេសសហរដ្ឋអាមរិកបានអំពាវនាវឲ្យ
រដ្ឋាភិបាលកម្ពុជាជៀសវាង​ការ​គំរាម​កំហែង​ផ្នែក​នយោបាយដល់គណបក្សប្រឆាំងនៅកម្ពុជា។
យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​សហរដ្ឋ​អាមេរិក អេ.ភី (AP) ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជៀសវាង​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ ខណៈ​គណបក្ស​នយោបាយ​បាន​បើក​យុទ្ធនាការ​រយៈពេល​ពីរ​សប្ដាហ៍ សម្រាប់​ការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤។
អ្នក​នាំ​ពាក្យ​សម្រាប់​តំបន់​អាស៊ី​ខាង​កើត នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី អាលីសា អែដវឺតស៍ (Alicia Edwards) បាន​ថ្លែង​ពី​ទីក្រុង​វ៉ាស៊ីនតុន ថា សហរដ្ឋ​អាមេរិក ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​ថា​គ្មាន​ការ​គំរាម​កំហែង​លើ​បរិយាកាស​នយោបាយ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​គោរព​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ទាំងអស់។
មន្ត្រី​នាំ​ពាក្យ​របស់​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន យល់​ថា សភាពការណ៍​នយោបាយ​មុន​ការ​បោះឆ្នោត​នេះ គឺ​កំពុង​ដំណើរការ​ល្អ គ្មាន​ការ​គំរាម​កំហែង​ទេ។
ប្រទេសកម្ពុជាមានគណបក្សចំនួន១២កំពុងដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់
អណត្តិទី៤​ រយះ១៤ថ្ងៃ គឺចាប់ពីថ្ងៃ ទី ២០ ឧសភាដល់ថ្ងៃ ទី ២ មិថុនា ឆ្នាំ២០១៧ ហើយនឹងបោះ
ឆ្នោតថ្នាក់មូលដ្ឋានមួយនេះនៅថ្ងៃ ទី ៤ មិថុនាខាងមុខ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger