សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, May 21, 2017

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យនឹងរៀបចំ​កិច្ច​ពិភាក្សា​ចំនួន​៥ សម្រាប់​គណបក្ស​នយោបាយទាំង១២

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ប្រកាសថាខ្លួននឹងសហការ​ជាមួយ​អង្គការ​ជា​ដៃគូ នដើម្បី
រៀបចំ​កិច្ច​ពិភាក្សា​ចំនួន​៥ សម្រាប់​គណបក្ស​នយោបាយ​ដែល​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​
ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៧។
សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងលោក ហង្ស ពុទ្ធាអ្នកនាំពាក្យគ..បដើម្បីសាកសួរពីការ
គម្រោងពិភាក្សាតុមូលរបស់វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI)បានទេនៅថ្ងៃនេះ។ ក៏ប៉ុន្តែកន្លងមកថ្មីនេះ គ..បបានប្រកាសវិធានការរឹតបន្តឹងជាខ្លាំងចំពោះប្រព័ន្ធផ្សព្វផ្សាយក្នុង
រដូវបោះឆ្នោតថ្នាក់មូលដ្ឋាននេះ។
យោងតាមសេចក្ដី​ណែនាំ​ព័ត៌មាន​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ឧសភា ថា កិច្ច​ពិភាក្សា​ចំនួន​៣ គឺ​ជា​កិច្ច​ពិភាក្សា​បេក្ខជន​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ក្នុង
​ថ្នាក់​មូលដ្ឋាន ដែល​ធ្វើ​ឡើង​ក្នុង​ខេត្ត​បាត់ដំបង ក្រចេះ និង​ខេត្ត​តាកែវ ហើយ​កិច្ច​ពិភាក្សា​ចំនួន​ពីរ​ទៀត គឺ​ជា​កិច្ច​ពិភាក្សា​តុ​មូល​ថ្នាក់​ជាតិ​ដែល​ធ្វើ​ជាមួយ​ថ្នាក់​ដឹកនាំ​ជា​ស្ត្រី និង​ថ្នាក់​ដឹកនាំ​គណបក្ស ដែល​ត្រូវ​ថត​នៅ​ស្ទូឌីយោ (Studio) មជ្ឈមណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា នៅ​ទីក្រុង​ភ្នំពេញ។
វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ បញ្ជាក់​ថា កិច្ច​ពិភាក្សា​ទាំងនេះ នឹង​ត្រូវ​ចាក់​ផ្សាយ​តាម​វិទ្យុ​សម្លេង
ស្ត្រីកម្ពុជានៅ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃ​ទី​២៤ ឧសភា ដល់​ថ្ងៃ​ទី​២ មិថុនា។
កិច្ច​ពិភាក្សា​នៅ​ថ្នាក់​មូលដ្ឋាន អ្នក​ចូលរួម​អាច​មាន​ឱកាស​សួរ​ផ្ទាល់​អំពី​គោល​ជំហរ​ដោះស្រាយ​បញ្ហា​នៅ​មូលដ្ឋាន​ទៅ​កាន់​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger