សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, May 29, 2017

លោកកឹម សុខាស្នើឲ្យអ្នកគាំទ្រនៅខេត្តត្បូងឃ្មុំ ធ្វើការផ្លាស់ប្តួរទាំងអស់គ្នា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោក កឹម សុខាស្វាគមន៏ដោយអ្នកគាំទ្រនៅក្រុងសួង ខេត្តត្បូងឃ្មុំ នាព្រឹកមិញនេះ។

ប្រធានគណបក្សសង្គ្រោះជាតិលោកកឹម សុខានៅព្រឹកថ្ងៃចន្ទនេះ បន្តដណើរឃោសនារកសម្លេងឆ្នោត
របស់លោកមកដល់ខេត្តត្បូងឃ្មុំ ហើយនឹងបន្តដំណើរទៅខេត្តក្រចេះទៀត នៅរសៀលនេះ។
នៅពេលទៅដល់ក្រុងសួងនៃខេត្តត្បូងឃ្មុំភ្លាម នាព្រឹកមិញនេះ លោក កឹម សុខាដែលសង្ឃឹមថាគណបក្ស
ប្រឆាំងរបស់លោកនឹងឈ្នះការបោះឆ្នោតឃុំ-សង្កាត់អណត្តិទី៤ដល់ទៅ៦០ភាគរយនោះ បានចោទជា
សំណួរដល់អ្នកគាំទ្ររាប់ពាន់នាក់របស់លោកថា : តើបងប្អូនចាំទេ? សារនយោបាយរបស់ខ្ញុំកន្លងមក គឺ ធ្វើដំណើរឆ្ពោះទៅមូលដ្ឋាន ដើម្បីសិទ្ធិមនុស្ស និងការផ្លាស់ប្ដូរ  លោកបន្តថា ថ្ងៃនេះ យើងបានមកជិត
ដល់គោលដៅរបស់យើងហើយ 
លោកកឹម សុខាបានឲ្យដឹងថា ខេត្តត្បូងឃ្មុំគឺជាខេត្តទី២០ នៃ​យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស
ក្រុមប្រឹក្សាឃុំ-សង្កាត់របស់លោក។ ហើយខេត្តទី២១គឺខេត្តក្រចេះ ដែលលោកនឹងបន្ដទៅឃោសនោ នៅពេលរសៀលគឺចូលទៅដល់ក្រុងក្រចេះ តែម្តង៕




0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger