សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, May 19, 2017

គណបក្សសង្គ្រោះជាតិនឹងហែក្បួនយុទ្ធនាការធំ រកសំឡេងឆ្នោត នៅថ្ងៃស្អែក

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

 លោកយឹម សុវណ្ណ​ អ្នកនាំពាក្យបក្សសង្គ្រោះជាតិ។

គណបក្សនយោបាយធំៗពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ នឹងចាប់ផ្តើម
យុទ្ធនាការឃោសនារកសំលេងឆ្នោតរបស់ខ្លួនតាមវិធីសាស្ត្រផ្សេងគ្នាៗ នៅព្រឹកថ្ងៃសៅរ៍ស្អែកនេះ ដែលគណបក្សសង្គ្រោះជាតិនឹងហែក្បួនយុទ្ធនាការឃោសនាធំនៅថ្ងៃដំបូងស្អែកនេះ ដោយចេញ
ដំណើរពីផ្លូវ៦០ម៉ែត្រ នាសង្កាត់ចាក់អង្រែក្រោមចូលទៅក្នុងរាជធានីភ្នំពេញ។
គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំបំផុតនោះ ក៏គ្រោងហែរក្បួនធំចំនួនពីរថ្ងៃតាម
ការកំណត់របស់គ.ជ.ប ដោយធ្វើនៅថ្ងៃទី១និងថ្ងៃបញ្ចប់ ហើយការហែរក្បួនធំនេះ គឺធ្វើឡើងទាំង
នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនីមួយៗផងដែរ។ នេះ បើតាមការឲ្យដឹងពីអ្នកនាំពាក្យ
គណបក្សសង្គ្រោះលោក យឹម សុវណ្ណ។
លោកបន្ថែមថា៖ «យើងហែរក្បួនធំនៅរាជធានីភ្នំពេញ ហើយនៅតាមខេត្តមួយចំនួនក៏មានការ ហែរក្បួនធំមួយចំនួនដែរ ហើយបើខេត្តគេ មិនបានហែរក្បួនធំគេនឹងធ្វើឃោសនាទៅតាមឃុំ ទៅតាមសង្កាត់របស់គេទូទាំងប្រទេស។ នៅភ្នំពេញគណបក្សសម្រេចហែរក្បួនធំ នៅថ្ងៃទី១ ហើយហែរក្បួនមួយទៀតនៅថ្ងៃបញ្ចប់ ដោយយើងជួបជុំគ្នានៅផ្លូវ៦០ម៉ែតក្នុង សង្កាត់ចាក់
អង្រែក្រោម ដោយមានឯកឧឧត្តម កឹម សុខា នឹងថ្លែងសារប្រហែល៣០នាទីហើយ បន្ទាប់យើង
ធ្វើដំណើរចេញរៀងៗខ្លួន»
ចំណែកគណបក្សប្រជាជនកម្ពុជា នឹងធ្វើយុទ្ធការហែរក្បួនតាមលក្ខខណ្ឌនិងគោលការណ៍ ដែលកំណត់ដោយគ.ជ.ប ដោយធ្វើការហែរក្បូននៅតាមឃុំ-សង្កាត់នីមួយៗទូទាំងប្រទេស ពោលគឺចាប់ពីថ្ងៃ២០ខែឧសភានេះ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យគណបក្ស
ប្រជាជនកម្ពុជាលោក សុខ ឥសាន។
លោកបន្ថែមថា៖ «យើងធ្វើធំបំផុតនៅថ្ងៃទី២០ស្អែកនេះឯង ទី១គឺយើងធ្វើបើកយុទ្ធនាការបោះ
ឆ្នោត ទី២យើងធ្វើគួបផ្សំនឹងទិវាចង់កំហឹងនឹងរបបប្រល័យពូជសាសន៍ប៉ុលពតថ្ងៃទី២០ឧសភា ហើយគ្រប់ឃុំ-សង្កាត់គឺយើងធ្វើដាច់ឡែកៗពីគ្នា និងហែរក្បួតតាមនៅតាមក្របខណ្ឌសង្កាត់ ខណ្ឌ ហើយឃុំនីមួយៗប៉ុណ្ណោះព្រោះគ.ជ.ប គេមានបទបញ្ញត្តិ ហើយក៏មានបទបញ្ញត្តិដែរ គឺថាមិនឲ្យ ហែរឆ្លងឃុំសង្កាត់ទេ»
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃសុក្រទី១៩ឧសភានេះដែរ ក៏បានជូនដំណឹងដល់
គ្រប់គណបក្សនយោបាយថា គ្រប់សកម្មភាពឃោសនាបោះឆ្នោតនានា គឺចាប់ផ្តើមពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១០យប់ ខណៈយុទ្ធានាការឃោសនារកសំឡេងឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើស
ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ គឺមានរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២០ឧសភា
ដល់ថ្ងៃទី២មិថុនា៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger