សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, May 25, 2017

លោកហ៊ុន សែនក្តៅស្លឹកត្រចៀករឿងលោកកឹម សុខាយក សមិទ្ធផលបក្សកាន់អំណាច ទៅឃោសនាបោះឆ្នោត

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកហ៊ុន សែន​ព្រមានលោកកឹម សុខាចំៗនិងខ្លាំងៗ​នាព្រឹកមិញនេះ ដោយចោទ
មេបក្សប្រឆាំងថាយកសមិទ្ធផលបក្ស​ កាន់អំណាចទៅឃោសនា បោះឆ្នោត។
មេដឹកនាំគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែននៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះខឹងសម្បារយ៉ាង
ខ្លាំង ហើយព្រមាន លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ដោយចោទមេបក្សប្រឆាំង
ថាបានយកសមិទ្ធផលរបស់គណបក្សកាន់​អំណាចទៅឃោសនាបោះឆ្នោត។
ក្នុងពិធីសំណេះសំណាល ជាមួយគ្រីស្ទបរិស័ទ ដែលធ្វើនៅកោះពេជ្រ នៅថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន បានវាយប្រហារលោក កឹម សុខាចំៗ ដោយថាមេដឹកនាំគណបក្សប្រឆាំងរូបនេះបាន
យកសមិទ្ធផលរបស់គណបក្សកាន់​អំណាចទៅឃោសនាបោះឆ្នោតឃុំ-សង្កាត់។ លោកហ៊ុន សែន
ថ្លែងថា «លោក(កឹម សុខា) បាននិយាយថា បក្សកាន់អំណាចធ្វើតាមការទាមទាររបស់លោក(កឹម សុខា) អំពីប្រាក់ខែនិងអំពីថ្លៃភ្លើង»
លោកហ៊ុន សែនព្រមានទៀតថា «លោក (កឹម សុខា) ត្រូវចាំឲ្យច្បាស់ ពេលនោះលទ្ធភាពថវិកាវា
អត់មាន តែនេះ២០១៧ហើយ។ លោក(កឹម សុខា) កុំឆ្លៀតយកចំណេញពីសមិទ្ធផលរបស់គណ
បក្សប្រជាជនដែលដឹកនាំរាជរដ្ឋាភិបាលឲ្យសោះ»
ក្នុងពេលឃោសនាក្នុងខេត្តបាត់ដំបង កាលពីថ្ងៃម្សិលមិញ លោក កឹម សុខា ថ្លែងថា អ្នករិះគន់
ដែលនិយាយថា កម្មវិធីនយោបាយសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ របស់គណបក្សសង្គ្រោះជាតិ
មិនអាចធ្វើបាននោះគួរតែពិនិត្យមើលការអនុវត្តរបស់គណបក្សកាន់អំណាចនៅក្នុងការបញ្ចុះតម្លៃ
អគ្គិសនីនិងការដំឡើងបៀវត្សរ៍ដល់មន្ត្រីរាជការ និងទាហាននៅពេលនេះ ដោយ​លោកកឹម សុខា
ថាគណបក្សកាន់អំណាចធ្វើតាមការទាមទាររបស់គណបក្សសង្រ្គោះជាតិកាលពីការបោះឆ្នោតជាតិ
ឆ្នាំ២០១៣។
លោកកឹម សុខាថ្លែងថា «នៅពេលនោះគេនិយាយថាកុំជឿពួកគេ។ តើមានលុយ​​មកពីណា?ប៉ុន្តែ
ឥឡូវប្រាក់ខែ១លានរៀលហើយពីព្រោះគេខ្លាចចាញ់ឆ្នោត»
ករណីនេះ លោក ហ៊ុន សែន ព្រមានទៅលោក កឹម សុខា ទៀតថា«ខ្ញុំសូមផ្តាំទៅលោក កឹម សុខាលោកច្រើនដង​​ពេក​​ហើយ។ គ្រាន់តែចង់បានប្រធានរដ្ឋសភាធ្វើបាតុកម្មអស់ប៉ុន្មានខែគេអត់
ណាស់! ខ្ញុំបាននិយាយជាមួយលោកច្បាស់។ ខ្ញុំចាប់ដៃលោកក្នុងរដ្ឋសភា ខ្ញុំថាម៉េចឯកឧត្តម? មានវីដេអូឃ្លីបមួយ ឯកឧត្តមនិយាយថា ឥឡូវឡើងទៅចឹង។ ចុះឬមិនចុះបើមិនចុះទេអង្រួនឲ្យចុះ។ ខ្ញុំបានព្រមានត្រង់ៗថា បើពេលនោះឯកឧត្តមធ្វើ ថ្ងៃនេះគឺជាថ្ងៃបុណ្យខ្មោរបស់ឯកឧត្តម
ខ្ញុំមិនខ្លាចនឹងធ្វើជាមួយការបំផ្លាញណាមួយចាប់បង្ខំឲ្យរដ្ឋាភិបាលស្របច្បាប់ត្រូវ​​រំលាយនោះ
ទេ»
ដោយថ្លែងការពារសំដីរបស់ លោក ទៀ បាញ់ ដែលគំរាមវាយបាក់​ធ្មេញអ្នកតវ៉ានោះ  លោក ហ៊ុន សែន នៅតែបន្តគំរាមដដែលៗទៀតថា បើគណ​បក្ស​ប្រ​ជា​ជនចាញ់​នឹង​មាន​សង្រ្គាម​កើត​ឡើង
ដោយចោទថា​មកពីអ្នកគាំទ្រគណ​បក្សប្រឆាំងប្រើពាក្យ​ញុះញង់និង​វាយប្រហារ​មកលើ​គណ​បក្ស​​កាន់អំណាច។ លោកព្រមានថា «ខ្ញុំជូនសារឲ្យអស់លោកភ្លឺភ្នែកហើយកុំបន្ទោសទៀ បាញ់។ កុំបន្ទោស ប៉ុល សារឿន អំពីការធ្វើសេចក្តីថ្លែងការណ៍ប្រឆាំងបដិវត្តន៍ពណ៌។ ទង្វើណាក៏ដោយ
ដែលនាំទៅដល់ការផ្តួលរំលំគឺជាទង្វើដែលត្រូវតែបង្រ្កាបដាច់ខាតតែម្តង។គ្មានការអត់ឱនទេ
ដើម្បីធានាជីវិតមនុស្សរាប់លាននាក់ យើងសុខចិត្តកំចាត់ចោល១០០-២០០នាក់ ព្រោះយើង
ធ្លាប់បានឃើញនៅអតីតកាល»
ឆ្លើយតបនឹងការគំរាម អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍នឹងប្រសាសន៍របស់លោក ហ៊ុន សែន នោះទេ ដោយលោកអំពាវនាវឲ្យ
ពលរដ្ឋទៅបោះឆ្នោតឃុំ-សង្កាត់ ដើម្បីផ្លាស់ប្តូរមេដឹកនាំថ្មី ទើបធ្វើឲ្យសង្គមជាតិមានសន្តិភាព។ លោកនិយាយថា« ខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋម្ចាស់ឆ្នោត ផ្តោតអារម្មណ៍លើការបោះឆ្នោតថ្ងៃ
ទី៤មិថុនា ឆ្នាំ២០១៧ ហើយបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ បោះឆ្នោតដើម្បីបញ្ជៀសសង្គ្រាម
 បោះឆ្នោតដើម្បីសន្តិភាពដែលមានយុត្តិធម៌ ហើយបោះឆ្នោតដើម្បីដោះស្រាយបញ្ហាដែលសេស
សល់តំាងពីមុនមកដើម្បីឲ្យជីវភាពបងប្អូនយើងទូទំាងប្រទេសទទួលបាននូវផលប្រយោជន៍
សេដ្ឋកិច្ចប្រកបដោយសមធម៌ រឿងដទៃទៀតគឺយើងមិនចំាបាច់ចាប់អារម្មណ៍ទេ»

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger