សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, May 28, 2017

លោកកឹម សុខាបញ្ជាក់ថាគ្មានបុគ្គលណាម្នាក់អាចផ្ទេរតំណែង ឲ្យអ្នកនេះឬអ្នកនោះ ក្រៅពី ម្ចាស់ឆ្នោតបានទេ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ក្បួនរថយន្តឃោសនារបស់លោក កឹម សុខាចេញពីខេត្តកំពង់ចាមចូលមកដល់
ទឹកដីខេត្តព្រៃវែងនាព្រឹកមិញនេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោកកឹម សុខា នៅពេលនេះកំពុងធ្វើយុទ្ធនាការរកសម្លេងឆ្នោត
នៅស្រុកស្វាយអន្ទរ នាខេត្តព្រៃវែងដោយអះអាងថាប្រទេស​កម្ពុជា គឺ​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប មិន​មែន​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ណា ឬ​ក្រុម​ណា​ទេ។ លោក​ថែម​ទាំង​ជំរុញ​ឱ្យប្រជាពលរដ្ឋ​
មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​នាំ​គ្នា​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា តាម​ឆន្ទៈ​របស់​ខ្លួន មិន​មែន​បោះឆ្នោត​តាម​ការ​គំរាមកំហែង ឬ​ចង្អុល​បង្ហាញ​ពី​បុគ្គល​ណា​មួយ​ឡើយ។
លោក​ថា គ្មាន​បុគ្គល ឬ​បក្ស​ណា​អាច​ចង្អុល​បង្ហាញ​ថា តំណែង​ដឹកនាំ​ប្រទេស ឬ​ដឹកនាំ​ឃុំ-​សង្កាត់ ត្រូវ​ផ្ដល់​ជូន​ជន​នេះ ឬ​ជន​នោះ និង​កូន​ចៅ​របស់​ខ្លួន​ជា​អ្នក​បន្ត​វេន​បាន​ឡើយ ពីព្រោះ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ជា​អ្នក​កំណត់​តែប៉ុណ្ណោះ។
លោកសង្កត់ធ្ងន់ថា៖ «យើង​ត្រូវ​ប្រកួត​នៅ​លើ​ទស្សនៈ នយោបាយ​របស់​គណបក្ស​នីមួយៗ។ទស្សនៈ​របស់​គណបក្ស​ដែល​ចូល​មក​ប្រកួត​ដោយ​ដាក់​ជូន​ប្រជាពលរដ្ឋ​ជា​អ្នក​សម្រេច។ ការ​
ប្រកួត​ទស្សនៈ​គឺ​មិន​អាច​នឹង​កើត​មាន​សង្គ្រាម​ទេ​បង​ប្អូន»
លោកកឹម សុខាបន្តអះអាងជា​ថ្មី​ថា សង្គ្រាម​នឹង​មិន​អាច​កើត​ឡើង​បាន​ឡើយ ប្រសិនបើ​គេ​គ្រាន់
​តែ​ប្រកួតប្រជែង​គ្នា​ផ្នែក​ទស្សនៈ ឬ​គំនិត ពិសេស​ប្រកួតប្រជែង​លើ​គោលនយោបាយ​ដើម្បី​ដាក់
​ជូន​ប្រជាពលរដ្ឋ​នោះ។ដូចគ្នានេះដែរ លោកកឹម សុខាក៏បាន​ថ្លែង​ដូច្នេះ ក្នុង​ពិធី​ជួបជុំ​អ្នក​គាំទ្រ និង​សមាជិក​របស់​ខ្លួន​ប្រមាណ ២​ពាន់​នាក់ ក្នុង​ពេល​ឃោសនាការ​បោះឆ្នោត នៅ​ទី​រួម​ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភាផងដែរ។
ការ​ថ្លែង​សារ​នយោបាយ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​កាន់​អ្នក​គាំទ្រ និង​មហាជន​នៅ​ខេត្ត​ព្រៃវែងនាព្រឹកនេះ មានប្រជាជនរាប់ពាន់នាក់មកស្វាគមន៏លោកដោយដៃលើកទង់ជាតិនៃ
ព្រះរាជាណាចក្រកម្ពុជានិងនិងទង់បក្សសង្គ្រោះជាតិរ។
ទាក់ទង​បញ្ហា​សង្គ្រាម​នេះ​ដែរ ទាំង​មុន​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ- សង្កាត់ និង​ក្នុង​ពេល​ឃោសនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ម្ដង​ជា​ពីរ​ដង​ថា ប្រសិនបើ​គណបក្ស​ខ្លួន​ចាញ់​ការ​បោះឆ្នោត​នឹង​កើត​មាន​សង្គ្រាម​មិន​ខាន​ឡើយ។ មិនតែប៉ុណ្ណោះ កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា លោក ហ៊ុន សែន បញ្ជាក់​ថា តំណែង​របស់​ខ្លួន​នឹង​ផ្ទេរ​ឱ្យ​អ្នក​ផ្សេង ប៉ុន្តែ​មិន​មែន​ផ្ទេរ​ឱ្យ​គណបក្ស​ផ្សេង​នោះ​ទេ ពោល​គឺ​ផ្ទេរ​ឱ្យ​មន្ត្រី​ក្នុង​បក្ស​របស់​ខ្លួន ឬ​កូន​របស់​ខ្លួន​ប៉ុណ្ណោះ។.
លោកថា៖ «ហើយ​វា​និយាយ​អត់​ចេះ​គិត ខ្ញុំ​ឆ្ងល់​តែ​ប៉ុណ្ណឹង​ទេ បើ​ភ្លើ​កុំ​មក​លេង​ជាមួយ ហ៊ុន សែន។ គេ​ចូល​មក​ខំមិន​ថា ទេវតា​ក៏​គេ​ធ្វើការ​ផ្លាស់​មួយ​ឆ្នាំ​ម្ដង​ដែរ ប៉ុន្តែ​ខ្ញុំ​បក​ទៅ​វិញ ថា មួយ​ឆ្នាំ​ម្ដង ក៏​គង់​តែ​គេ​ផ្ទេរ​ឱ្យ​កូន​ទេវតា​ដូច​គ្នា​ដែរ»
​ទោះបីជា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​អំពី​រឿង​សង្គ្រាម​យ៉ាង​ណា​ក្តី ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នឹង​មិន​ពិនិត្យ​សម្ដី​ទាំង​នោះ​ឡើយ ក្រោម​ហេតុផល​ថា មិន​មាន​ពាក្យ​បណ្ដឹង​ជំទាស់​ពី​គណបក្ស​នយោបាយ។
​កាលពីម្សិលមិញ លោកកឹម សុខាដឹកនាំការឃោសនាមក​ជួបជុំ​នៅ​ទី​រួម​ខេត្ត​កំពង់ធំ ហើយបាន​ធ្វើដំណើរ​មក​ចូលរួម​ពិធី​ជួបជុំ​ឃោសនា​ការ​បោះឆ្នោត​មួយ​ទៀត ដែល​រៀបចំ​នៅ​ស្រុក​បារាយណ៍ ហើយ​ក៏​បន្ត​ដំណើរ​មក​ឃោសនា​នៅ​ខេត្ត​កំពង់ចាម នៅ​ពេល​រសៀល​ថ្ងៃ​ទី​២៧ ខែ​ឧសភា ក៏បាន
លើកឡើងពីការមិនកើតមានសង្គ្រាមនៅកម្ពុជានេះដែរ។ ហើយនៅព្រឹកថ្ងៃអាទិត្យនេះ លោកកឹម សុខាក៏បន្តការឃោសនានៅខេត្តព្រៃវែង ជាខេត្តស្រុកកំណើតរបស់លោក ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក ស ខេងនិងកូនប្រុសរបស់លោក ដែលជាតំណាងរាស្ត្រ ស សុខានៅពេលនេះត្រូវបាន
គេមើលឃើញថាខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីដណ្តើមប្រជាប្រិយភាពឲ្យបក្សកាន់អំណាច។
កាលពីអណត្តិមុន គណបក្សសង្គ្រោះជាតិនៅខេត្តព្រៃវែងដណ្តើមបានអសនះក្រុមប្រឹក្សា
ឃុំ-សង្កាត់មួយចំនួនពីគណបក្សប្រជាជនកម្ពុជា រហូតដល់លោក ស ខេងដកអភិបាលខេត្ត
មុនៗចោលដោយដាក់ជំនួសនូវកូនប្រុសរបស់អតីតប្រធានគណបក្សកាន់អំណាច គឺលោក
ជា សុមេធី ជាអភិបាលខេត្តវិញ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger