សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, May 24, 2017

គ.ជ.បហាម​ការ​ចាក់​ផ្សាយសេចក្តី​​ថ្លែង​ការ​ណ៍​របស់​​លោកសម​ រង្ស៊ី ក្នុង​ការ​ឃោស​នា​បោះឆ្នោត

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

 
រូបថតរបស់លោកសម រង្ស៊ី​ នៅតែត្រូវបាន គណបក្សសង្គ្រោះជាតិដាក់តាំង
ជានិមិត្តរូបនៃមេដឹកនាំតាមគ្រប់សក្មភាព របស់បក្សដដែល។



គណះកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត(គ..ប) និងក្រសួងព័ត៌មានបាន​សម្រេច​មិន​ឲ្យ​មាន​
ការ​ចាក់​ផ្សាយសេចក្តី​​ថ្លែង​ការ​ណ៍​របស់​​លោក សម​ រង្ស៊ី លើកញ្ចក់ទូរទស្សន៏ជាតិ (ទទក) ក្នុង
​ការ​ឃោស​នា​បោះឆ្នោតឃុំ-សង្កាត់នៅពេលនេះទេ ដោយ​ថាអតីតប្រធានបក្សប្រឆាំងរូបនេះជា​ទណ្ឌិត។
ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី២៣ ខែឧសភាឆ្នាំ​២០១៧ សរសេរ​ថា៖ គ.ជ.ប សម្រេច​មិន​ទទួល​យក​វី​ដេអូ

​ស្ប៉ត​ទី​៣​ របស់គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ធ្វើ​ការ​ចាក់​ផ្សាយ​នោះ​ទេ ដោយ​ហេតុ​ថា ក្រសួង​ព័ត៌មាន​ពុំ​ដែល​អនុញ្ញាតឲ្យ​ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក) ចាក់​ផ្សាយ​វី​ដេអូ​សេចក្តី​ថ្លែង​ការណ៍
​របស់​ទណ្ឌិត​នោះ​ឡើយ
វី​ដេអូដែល​គណបក្ស​សង្គ្រោះ​ជាតិស្នើ​ទៅ​គ.ជ.ប ផ្សព្វផ្សាយ​នោះ ​ជាវី​ដេអូ​ ដែល​ជា​សេចក្តី​ថ្លែង​ការណ៍​ផ្ទាល់មាត់របស់​លោក​ សម រង្ស៊ី ដែល​មាន​រយៈពេល​៧នាទី ទាក់​ទង​នឹង​គោល​នយោបាយ​របស់​បក្ស​នេះ ក្នុងការ​ឃោស​នា​បោះឆ្នោត​ឃុំ-​សង្កាត់ថ្ងៃទី៤ខែមិថុនា​ឆ្នាំ​២០១៧ ដែល​បាន​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​សម រង្ស៊ី កាលពី​ថ្ងៃ​ទី​១៩ ឧសភានេះ។ អ្នក​នាំពាក្យ​គណបក្សសង្គ្រោះ​ជាតិលោក យឹម សុវណ្ណ យល់​ថាការ​ចោទ​លោក​ សម រង្ស៊ី​ ជា​ទណ្ឌិត និងហាម​មិន​ឲ្យ​ចាក់សេចក្តី
ថ្លែងការណ៍របស់លោក សម រង្ស៊ី ថា​ជា​ចេតនា​របស់​គណបក្ស​កាន់​អំណាច តាមរយៈ​ក្រសួង​ព័ត៌មាន​។ លោក​ថា៖ «ក្រសួងព័ត៌មានគ្រប់គ្រង ដោយគណបក្សប្រជាជនហើយគណបក្ស 
ប្រជា​ជនខ្លាចឯកឧត្តម សមរង្ស៊ី ខ្លាំងណាស់ មិនហ៊ានឲ្យគាត់ចូលប្រកួតនៅក្នុងការបោះឆ្នោតទេ ដោយយកលេសថាទណ្ឌិត ប៉ុន្តែបើសួរសំណួរឲ្យជ្រៅជាងហ្នឹងទៅទៀត គឺតុលាការខ្មែរមិនឯករាជ្យ តុលាការខ្មែរធ្វើសេចក្តីសម្រេច​​ទៅតាមឥទ្ធិពលរបស់គណបក្សនយោបាយ ពីថ្នាក់ដឹកនាំនយោបាយដូច្នេះហើយបានជា ពាក្យដែលថាទណ្ឌិតមួយម៉ាត់នេះចំពោះមនុស្សមួយក្រុតូចគេ
 ថាទណ្ឌិត តែចំពោះប្រជារាស្ត្រខ្មែរដ៏ច្រើនលើសលប់ ចាត់ទុកឯកឧត្តមសម រង្ស៊ី ជាអ្នកស្នេហាជាតិដែលគួរឲ្យគោរពបំផុត»។ ទោះ​ជាយ៉ាង​ណា​ បើតាម លោក យឹម សុវណ្ណ ​គណបក្សសង្រ្គោះ
ជាតិ​នឹង​រក​មធ្យោ​បាយ​​ផ្សេង​ដើម្បី ធ្វើ​ការ​ផ្សព្វផ្សាយ​សេចក្តី​ថ្លែងការណ៍​របស់​ លោក​ សម រង្ស៊ី ដោយសំអាងថាលោក​ សម រង្ស៊ី មាន​ចេតនា​ចង់​ជួយ​ដល់​ប្រទេសជាតិ។ គួរ​រំលឹក​ផង​ដែរ​ថា 
កាលពី​ថ្ងៃ​ទី ១១ កុម្ភះ​ ឆ្នាំ​២០១៧អតី​ត​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន
​សម្រេច​ប្រកាស​លាលែង​ពី​តំណែង​ជាប្រធាន​បក្ស គឺបន្ទាប់ពី​​លោ​ក ហ៊ុន សែន ជំរុញ​ឲ្យ​កែ​ប្រែមាត្រាមួយ​ចំនួន​នៃ​ច្បាប់ស្តីពី​​គណបក្ស​នយោបាយ​ ក្នុង​បំណង​មិន​ឲ្យ​ជន​ជាប់​ពិរុទ្ធ​អាច
​ក្លាយជា​ប្រធា​នគណបក្ស​នយោបាយ។ លោក ​សមរង្ស៊ីត្រូវបានតុលាការកម្ពុជាកាត់ទោសជាច្រើន
ករណីក្នុងនោះ​កាលពី​ថ្ងៃ​ទី៣០ មីនា ​សាលាដំបូងរាជធានីភ្នំពេញក៏បាន​សម្រេច​ឲ្យ​លោក ​សម រង្ស៊ី ចាញ់ក្តី​លោក ​ហ៊ុន សែន ដោយ​ឲ្យ​អតីត​ប្រធានបក្សប្រឆាំងរូបនេះ ជាប់​ពន្ធនាគារ ១ឆ្នាំ​ ៨ខែ ពាក់
ព័ន្ធ​នឹង​បណ្តឹង​ដែល​ថា​​​លោក​ សម រង្ស៊ី បាន​ចោទ​រដ្ឋាភិបាល​ថា​នៅ​ពី​ក្រោយឃាតកម្ម​លើលោក​​​
បណ្ឌិត កែម​ ឡី។​ ក្រៅពីនេះ​ក៏​មាន​បណ្តឹង​ជាច្រើន​ទៀត​​ដែល​កំពុង​ដំណើរ​ការ​នៅ​តុលាការ
ទៀត។ ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរមិនទាន់អាចទទួលប្រតិកម្មពីលោកសម រង្ស៊ីបានពី
បំរាម នេះ  ដោយសារលោកមិនទាន់បានឆ្លើយតបនឹងសារ (Message)តាមហ្វេសហ៊ុករបស់
លោកនៅឡើយទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger