សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, January 4, 2018

ឧកញ៉ាលឹម ប៊ុណ្ណាសហការជាមួយឧកញ៉ាគិត ម៉េងកៀរគរ​ពលរដ្ឋ​ឲ្យ​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ហើយ​ដឹក​ជញ្ជូន​ចូល​ទៅ​ក្នុង​តំបន់​បាត​អាង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោកឧកញ៉ាលឹម ប៊ុណ្ណានិង ភរិយាឈ្មោះថុង​ ធីតាសហការជាមួយ លោកឧកញ៉ា គិត ម៉េងម្ចាស់ក្រុមរ៉ូយ៉ាល់គ្រុម កាប់បំផ្លាញព្រៃឈើកាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍



យោងតាមប្រភពពីខេត្តស្ទឹងត្រែងឲ្យដឹងថាលោកឧកញ៉ាលឹម ប៊ុណ្ណាកំពុងសហការជាមួយក្រុម
ហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group) របស់ឧកញ៉ាគិត ម៉េងដែលប្រព្រឹត្តបទល្មើស​ព្រៃឈើ​នៅ​ខេត្
តស្ទឹងត្រែង​ដោយឈ្មោះ សេង និង​ប្រពន្ធ ជា​មេការ​ក្រុមហ៊ុន [Royal Group] របស់​អ្នកឧកញ៉ា 
គិត ម៉េ​ង និងលោក សាន ចយជាមេការរបស់លោកឧកញ៉ា លឹម ប៊ុណ្ណាដែលមានភរិយាឈ្មោះ
ថុង ធីតាគឺជាអ្នកដែលបាន​និង​កំពុង​តែ​កៀរគរ​ពលរដ្ឋ​ឲ្យ​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ហើយ​
ដឹក​ជញ្ជូន​ចូល​ទៅ​ក្នុង​តំបន់​បាត​អាង ដើម្បី​ប្រែក្លាយ​ឈើ​ទាំងនោះ​ឲ្យ​ទៅ​ជា​ឈើ​ស្របច្បាប់ រួច
ដឹកយកទៅលក់នៅប្រទេសយួន។
ប្រភពដែលស្និទ្ធនឹងលោកនេត សាវឿន អគ្គស្នងការនគរបាលជាតិដដែលនោះឲ្យដឹង​ទៀត​ថា ឈ្មោះ សាន ច​យ មេការរបស់លោកឧកញ៉ា លឹម ប៊ុណ្ណានិងឈ្មោះ ហឿ​ន ប៊ុ​ន​ជឿន ក៏​កំពុង​
តែ​ឲ្យ​ពលរដ្ឋ​កាប់ និង​ប្រមូល​ឈើ​រហូត​ដល់​ស្រុក​សៀម​ប៉ា​ង​ផង​ដែរ។
ចំណែក​ឈើ​នៅ​ក្នុង​តំបន់​បាត​អាង​វិញ​គឺ​ត្រូវ​បាន​ប្រគល់​ឲ្យ​ឈ្មោះ សាន ចយដែលជាមេការដ៏ ជំនិតរបស់លោកឧកញ៉ា លឹម ប៊ុណ្ណានិងភរិយា ថុង ធីតា មើល​ការ​ខុស​ត្រូវ​ហើយ​កូនចៅ​ឧកញ៉ា លឹម ប៊ុណ្ណាឈ្មោះ សាន ច​យ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ការ​ដឹកឈើ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ទាំងថ្ងៃទាំងយប់ ប៉ុន្តែ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជំនាញ​មើល​រំលង​មិន​ទប់ស្កាត់ និង​បង្ក្រាប​នោះ​ទេ​។ សកម្មភាព​កាប់​ព្រៃឈើ​ភាគ​ឦសាន​នៅ​តែ​បន្ត​កើនឡើង​។ គេប្រើ​ស្ទីល​ថ្មី​ផ្លាស់​ប្តូរ​ពី​ឧកញ៉ា​មួយ​ទៅ​ឧកញ៉ា​មួយទៀត​ដើម្បី​ចែក​គ្នា​បំផ្លាញ​ដោយ​ជ្រក​ក្រោម​លេស ក្រុមហ៊ុន​សម្អាត​បាត​ អាងរបស់ឧកញ៉ា គិត ម៉េងដោយ​គ្មាន​ទី​បញ្ចប់​។ 
យ៉ាងណា​ក៍ដោយ​តំណាង​ក្រុមហ៊ុន Royal Group ប្រចាំ​ខេត្តស្ទឹងត្រែង លោក​អ៊ុំ ប៊ុ​ន​រេ​ត បាន និយាយ​បដិសេធ​ប្រាប់​អ្នកកាសែតថា នេះ​គ្រាន់តែ​ជា​ការ​ចោទប្រកាន់​តាម​រយៈ​ឮ​គេ​ថា​ដែលគ្មាន​អំណះអំណាង​ច្បាស់លាស់​។ រីឯ​លោក ឧកញ៉ា លឹម ប៊ុណ្ណានិងភរិយា ថុង ធីតាមិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេពីករណីបទល្មើសព្រៃឈើដ៍មហន្តរាយនេះ​ដោយទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួល៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger