សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, June 14, 2017

លោកហ៊ុន សែនទទួលស្គាល់ការ តែងតាំងលោកឃឹម វុទ្ធីជាអគ្គនាយក​(ទទក)​ ដោយមិនសូរលោកខៀវ កញ្ញារីទ្ធជាមុន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនព្រមានលោកខៀវ កញ្ញារីទ្ធ ពីការធ្វេសប្រហែស
ទូរស័ព្ទ មិនចូល៥ដង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ថា លោកពិតជាអ្នកសម្រេច តែងតាំងលោក
ឃឹម វុទ្ធីជាអគ្គនាយកទូរទស្សន៏ជាតិកម្ពុជា(ទទក)ដោយមិនបានពិគ្រោះយោបល់ជាមួយរដ្ឋមន្ត្រី
ក្រសួងព័ត៌មាន លោកខៀវ កញ្ញារីទ្ធជាមុនមែន ដោយសារលោកទូរស័ព្ទ៥ដងទៅលោក ខៀវ កញ្ញារីទ្ធ តែគ្មានការឆ្លើយតប។
លោកហ៊ុន សេន ឆ្លើយតបនឹងលោកខៀវ កញ្ញារីទ្ធបែបព្រមានថា «តើនាយករដ្ឋមន្ត្រីមានការ
ចាំបាច់អង្គុយរង់ចាំ​ពិគ្រោះជាមួយរដ្ឋ​មន្ត្រី​​ដែលហៅទូរសព្ទ៥ដងមិនចូល​ឬទេ?»
តាមហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី នៅថ្ងៃអង្គារ លោក ហ៊ុន សែន បានបញ្ជាក់ថាការតែង​តាំង​អគ្គនាយកថ្មីជំនួស លោក កឹម គុណវឌ្ឍន៍ ដែលត្រូវនិវត្តន៍ គឺលោកបាន​ពិគ្រោះ​​យោបល់ជាមួយ
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលជាអ្នកធ្វើ​សំណើតាមការស្នើសុំរបស់ក្រសួងព័ត៌មាន
ដែលសុំតែងតាំង លោក ខ្វៃ អាទិត្យា។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តីបានបដិសេធចំពោះបេក្ខភាពលោកខ្វៃ អាទិត្យា។ លោក ហ៊ុន សែន បន្តថា «តើមានគ្រាប់ភ្នែកមើលព្រះរាជក្រិត្យដែលចែងថា (បានទ្រង់យល់​សេចក្តីក្រាបបង្គំទូល
ថ្វាយរបស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា) ឬទេ បានជាម្នាក់និយាយថា ការតែងតាំងនេះចេញពីណា?»
លោក ហ៊ុន សែន អះអាងថា បើពុំមានសំណើពីនាយករដ្ឋមន្ត្រីទេ​ ព្រះ​​មហាក្សត្រ ព្រះអង្គនឹងមិន
ឡាយព្រះហស្តលេខាទេ។ លោកថា «សុំចងចាំកុំល្ងង់ពេក»
ព្រះមហាក្សត្រ បានតែងតំាង លោក ឃឹម វុទ្ធី ជាអគ្គនាយក នៃអគ្គ​នាយក​ដ្ឋាន​ទូរ​ទស្សន៍​ជាតិ​កម្ពុជា ជំនួស លោក កឹម គុណវឌ្ឍ ដែលធ្លាប់បានសុំលាលែងកាលពីពេលកន្លងទៅដោយសារ
លោកមិនបានផ្សព្វផ្សាយព្រះរាជពិធីច្រត់ព្រះនង្គ័លកាលពីឆ្នាំកន្លងទៅ នៅខេត្តកណ្តាល។
លោក ឃឹម វុទ្ធី គឺជា​អគ្គនាយករង នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា  ដែល​គេ​ស្គាល់​ថា ជាពិធីករ និងជាអ្នក​ធ្វើការអត្ថាធិប្បាយលើទូរទស្សន៍ ទទក ក្នុងព្រឹត្តិការណ៍ធំៗ របស់​រដ្ឋា​ភិបាល​​​។ លោកក៏ជាមនុស្សម្នាក់ដែលលោកហ៊ុន សែនស្គាល់និងធ្លាប់ប្រាប់លោក (ឃឹម វុទ្ធី) នៅក្នុងពិធីជួប
ជុំអ្នកសារព័ត៌មានកាលពីថ្ងៃ ទី ១៤ មករា ឆ្នាំ ២០១៧នៅសណ្ឋាគារសុខាភ្នំពេញថា ព័ត៌មាន
ផ្សាយតាមកញ្ចក់ទូរទស្សន៏ទទក គឺផ្អូម

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger