សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, July 25, 2017

មន្ដ្រីយោធាជាន់ខ្ពស់អូស្ដ្រាលីនឹង​ជួបលោកឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត នៅភ្នំពេញ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកឧត្តមសេនីយ៏ ហ៊ុន ម៉ាណែត ពេលទៅកាន់ប្រទេសអូស្ត្រាលី កន្លងមក។


មន្ត្រីជាន់ខ្ពស់យោធាអូស្ត្រាលីមកបំពេញទស្សនកិច្ចនៅកម្ពុជារយះពេល២ថ្ងៃ ហើយលោកនឹងជួប
អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរះភូមិន្ទកម្ពុជា និងកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ដ្រី 
ហ៊ុន សែនដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។
យោងតាមលិខិតជូនដំណឹង ចេញផ្សាយកាលពីថ្ងៃចន្ទ ស្ថានទូតអូស្ដ្រាលីប្រចាំនៅកម្ពុជា ឲ្យដឹង
ថា អគ្គមេបញ្ជាការរងកងទ័ពអូស្ដ្រាលី លោក Ray Griggs នឹងជួបពិភាក្សាការងារជាមួយកូនលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត​ នៅទីបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេវរកម្ម ហើយ ជំនួបនោះ លោកនឹងលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពនៃប្រទេសទាំងពីរ។
លោក ឧត្តមសេនីយ៏ Ray Griggs ក៏នឹងទៅទស្សនៈកិច្ចនៅសកលវិទ្យាល័យការពារជាតិ ព្រមទាំង គ្រោងទៅជួបប្រជុំជាមួយមន្ត្រីយោធាជាន់ខ្ពស់សំខាន់ៗរបស់កម្ពុជាផងដែរ។
អូស្រ្តាលីក៏អះអាងថា នឹងជួយដោះស្រាយបញ្ហាប្រឈមដ៏សំខាន់ក្នុងតំបន់ ជាពិសេសក៏មានការ តាំងចិត្តខ្ពស់់ក្នុងការប្រឆាំងនឹងភេវរកម្មផងដែរ។
អគ្គមេបញ្ជាការរងកងទ័ពអូស្រ្តាលីរូបនេះ ធ្វើទស្សនៈកិច្ចនៅ​កម្ពុជាចំនួន ២ថ្ងៃ គឺ ថ្ងៃទី២៥ និង២៦ ខែកក្កដា ឆ្នាំ២០១៧នេះ។
ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងលោកឧត្តមសេនីយ៏ ហ៊ុន ម៉ាណែតដើម្បីបញ្ជាក់ ព័ត៌មានបន្ថែមពីជំនួបនេះ បានទេនៅព្រឹកមិញនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger