សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, July 16, 2017

លោកហ៊ុន សែននឹងបង្ហាញខ្លួន នៅស្តាតអូឡាំពិក ក្នុងពិធីអបអរប្រាសាទសម្បូណ៌​ព្រៃគុកនៅថ្ងៃស្អែក

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បើករថយន្តដោយខ្លួនឯង ដើរកំសាន្តនៅតាមដងផ្លូវលេខ
៦០ ជាយរាជធានីភ្នំពេញ នាព្រឹកមិញនេះ។

សាលា​រាជ​ធានី​ភ្នំពេញ ឲ្យដឹង​ថា ពិធី​អបអរ​សាទរ​ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទសម្បូណ៌​ព្រៃគុក​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​ស្តាត​អូឡាំពិក ដោយ​មាន​វត្តមាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅថ្ងៃ ចន្ទស្អែកនេះ។
អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ក៏បាន​ប្រកាស​បិទ​ផ្លូវ​មួយ​ចំនួន​នៅ​ជុំ​វិញ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃ​ស្អែក​នេះផងដែរ ដោយ​ថា ដើម្បី​រៀបចំ​ពិធី​អបអរ​សាទរ​ការ​ដាក់​បញ្ចូល​តំបន់​ប្រវត្តិសាស្ត្រ​បុរាណ​ប្រាសាទ​សម្បូណ៌​ព្រៃគុក ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោកថ្មីៗនេះ។
ក្នុង​សេចក្ដី​ជូន​ដំណឹង​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ សាលា​រាជ​ធានី​ភ្នំពេញ ប្រកាស​ផ្អាក​ចរាចរណ៍​ជា​បណ្ដោះ​អាសន្ន​ នៅ​​តាម​ដង​ផ្លូវ និង​មហាវិថី​នានា ​ជុំ​វិញ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ចាប់​ពី​ម៉ោង ៤​រសៀល​រហូត​ដល់​ម៉ោង ១០​យប់។
តំបន់​ប្រាសាទ​សម្បូណ៌​ព្រៃគុក ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ​នោះ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ កាល​ពី​ថ្ងៃ​ទី​០៨ ខែ​កក្កដា​កន្លង​មក​ថ្មីៗ​នេះ នៅ​ទីក្រក្រាកូវ ប្រទេស​ប៉ូឡូញ។
ប្រាសាទ​សម្បូណ៌​ព្រៃគុក គឺ​ជាសំណង់​ប្រាសាទ​បុរាណ​កម្ពុជា​ទី៣​ហើយ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក បន្ទាប់​ពី​តំបន់​ប្រាសាទ​អង្គរ​វត្ត​នៅ​ឆ្នាំ​១៩៩២ និង​តំបន់​ប្រាសាទ​ព្រះ​វិហារ នៅ​ឆ្នាំ​២០០៨ ដែលជាកិច្ចប្រឹងប្រែងរបស់លោកអតីតឧបនាយករដ្ឋមន្ត្រី សុខ អាន ទទួលបន្ទុកទីស្តីការគណះរដ្ឋមន្ត្រី៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger