សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, July 17, 2017

ក្រសួងដែនដីចាប់ផ្តើមវាយកម្ទេចអគារប៊ូលឌីង បន្ទាប់ពី​ពលរដ្ឋ​៧​គ្រួសារ​ចុង​ក្រោយ​​ព្រម​ចាក ចេញនៅព្រឹកមិញនេះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
អគារស ឬអគារប៊ូឌីងនឹងត្រូវវាយកំទេចចោល នៅពេលខាងមុខដ៏ខ្លីនេះ។


ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃ​ទី១៧ កក្កដានេះ រៀបចំ​ពិធី​ក្រុង​ពាលី មុន​នឹង​ចាប់​ផ្ដើម​វាយកម្ទេច​អគារ​ស ហៅ​អគារ​ប៊ូឌីង បន្ទាប់ពី​ពលរដ្ឋ​៧​គ្រួសារ​ចុង​ក្រោយ​ក៏​ព្រម​ចាកចេញ​ដែរ។
គម្រោង​វាយ​កម្ទេច​អគារ​ចំណាស់​នេះ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ស្អែក​តទៅ ខណៈ​នៅ​ថ្ងៃ​នេះ​អាជ្ញាធរ​រៀបចំ​​ក្រុង​ពាលី និង​ហ៊ុំ​ព័ន្ធ​ដើម្បី​ពិនិត្យ​ថា គ្មាន​មនុស្ស​ចេញ​-ចូល​មក​ក្បែរ​អគារ​នេះ ពេល​កំពុង​វាយ​កម្ទេច។
បើ​តាម​មន្ត្រី​ជំនាញ​អះអាង​ថា ការ​វាយ​កម្ទេច និង​សម្អាត​អគារ​នេះ​ត្រូវ​ការ​រយៈពេល​៤​ខែ។ ចំណែក​ការ​វាយ​កម្ទេច​នេះ​នឹង​ធ្វើ​តាម​ស្ដង់ដារ ដោយ​មិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អ្នក​រស់​នៅ​ក្បែរ​តំបន់​នេះ​ទេ។
រដ្ឋមន្ត្រី​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ប្រជា​ពលរដ្ឋ​រស់​នៅ​អគារ​ប៊ុលឌីញ​ទាំង​អស់ បាន​សម្រេច​លក់​ផ្ទះ​សម្បែងរបស់​ពួកគេ​នៅ​ទីនោះ​ហើយ ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​អភិវឌ្ឍ​អគារ​ដ៏​ចំណាស់​មួយ​នេះ។
លោក ជា សុផារ៉ា បាន​រៀប​រាប់​ថា ប្រជា​ពលរដ្ឋ​រស់​នៅ​អគារ​ប៊ុលឌីញ ដែល​បាន​កាន់​កាប់​អគារ​នេះ ៤៩២​ចំណែក​នោះ ឬ​ស្មើ​នឹង ១០០​ភាគរយ បាន​ចុះ​កិច្ច​សន្យា​លក់​ចំណែក​ឯកជន​​នៃ​អគារ​សហកម្ម​សិទ្ធិ​នេះ​ហើយ។
​តំណាង​ក្រុម​ហ៊ុន​ពិស្នុការដែល​ទទួល​ភារៈកិច្ច​វាយ​កម្ទេចអាគារ​នេះ​លោក ហេង ប៊ុនី ថា​រដ្ឋាភិបាល​បាន​ឲ្យ​សិទ្ធ​ក្រុម​ហ៊ុនរបស់លោកក្នុង​ការ​វាយ​កម្ទេច​អាគារ​នេះហើយ​តែ​លោក​ថាក្រុម​ហ៊ុន​ត្រូវ​ការ​ពេល​រៀប​ចំ សំភារៈ ឧបករណ៍​បច្ចេក​ទេស និង​សុវត្ថិភាពជាមុន​សិន តែ​ថា​ពេល​វេលា​ដែល​នឹង​កម្ទេច​គឺ​ខ្លួន​មិន​ទាន់​ព្រៀង​ទុក​នៅ​ឡើយ​ ហើយ​ការ​វាយ​កម្ទេចនោះ​គឺ​ប្រើ​គ្រឿង​ចក្រ ជា​មួយ​កម្លាំង​កម្មករ​ដើម្បីវាយ​កម្ទេច។
អាគារប៊ូឌីញ(ស) ត្រូវបានរដ្ឋាភិបាលប្រគល់សិទ្ធិឲ្យក្រុមហ៊ុនជប៉ុនឈ្មោះ Arakawa អភិវឌ្ឍក្នុងទឹក​ប្រាក់​​​​​​៨០​លានដុ​ល្លារ ។
គម្រោ​ង​នេះ រួមមានការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអគារថ្មី​កម្ពស់២១ជាន់ ដែ​ល​​​ក្នុង​នោះ​​​​​ទុកធ្វើទីតាំងចំណតរថយន្ដ៣ជាន់ កន្លែងលក់ដូរ១ជាន់ និងកន្លែងស្នាក់នៅ៥ជាន់។
ថ្មីៗនេះ មានសេចក្តីរាយការណ៏ថាប្រជាពលរដ្ឋចំនួន៧គ្រួសារមិនព្រមចាកចេញពីអគារនេះទេ ដោយទាមទារសំណងបន្ថែមទៀត ក៏ប៉ុន្តែនៅព្រឹកមិញនេះ ពួកគេទាំង៧គ្រួសារនោះ បានយល់
ព្រមចាកចេញវិញ ទោះបីជាមិនទទួលបានសំណងបន្ថែមទៀតក៏ដោយ៕   
 

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger