សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, July 23, 2017

ជនគំរាមបាញ់សម្លាប់នាយករដ្ឋមន្ត្រីហ៊ុន សែនអះអាងថា ខ្លួនមានខ្នងឧកញ៉ា ខ្នា និងអ្នកកាសែត ឈ្មោះរិទ្ធី នៅហង្សមាស

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
ឧកញ៉ាលឹម ប៊ុណ្ណា ហៅខ្នា លោកមាស រិទ្ធី និងជនសង្ស័យ ឈ្មោះ រ៉ុម ចំរើន ហៅបុត្រ វីរះ 
និងឯកសារគំរាមបាញ់សម្លាប់នាយករដ្ឋមន្ត្រី ហ៊ុន សែនដោយប្រើហ្វេសប៊ុក ឈ្មោះ "សឿន 
ខេត្តកណ្តាល" ក៏ជាអ្នកធ្វើការនៅភូមិគ្រឹះរបស់ឧកញ៉ាខ្នានៅស្រុកព្រែកប្រសប់ដែរ។
 
កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវ 
ហើយ ឈានទៅដល់ការចាប់ខ្លួន បុរសម្នាក់ដែលបានបង្ហោះសារគំរាមសម្លាប់លោកហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងក្រុមគ្រួសារនៅលើបណ្ដាញសង្គម ហ្វេសប៊ុក(Facebook)។
បើតាមលោកឧត្តមសេនីយ៍ ផ្កាយ៣ ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជន សង្ស័យរូបនេះឈ្មោះ រ៉ុម ចំរើន ហៅបុត្រ វីរៈ អាយុ២៨ឆ្នាំ ស្រុកកំណើតនៅភូមិឃ្លាំង ឃុំតាអុក ស្រុក ពញាឮ ខេត្តកណ្ដាល ហើយបច្ចុប្បន្នរស់នៅ ភូមិព្រែក ឃុំព្រែកតាស ស្រុកពោធិ៍រៀង ខេត្ តព្រៃវែង មុខរបរជាកសិករ ប៉ុន្ដែជននេះធ្លាប់ទៅធ្វើជាកម្មករនៅប្រទេសថៃ ហើយត្រឡប់មកស្រុក កំណើត វិញ បានប្រហែលជាង១ឆ្នាំមកហើយ​ដោយមកបំរើការនៅភូមិគ្រឹះឈើប្រណីតសុទ្ធ របស់ ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ស្ថិតនៅឃុំព្រែកប្រសប់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។
ក្នុងសារគំរាមលោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងក្រុមគ្រួសារនោះ ក៏មានដាក់ឈ្មោះឧកញ៉ា ខ្លា (ខ្នា ឬឈ្មោះពិត លឹម ប៊ុណ្ណា) និង អ្នកកាសែតម្នាក់ ដែលធ្លាប់ទៅផឹកស៊ីនៅក្នុងពិធីជប់លៀងមួយ នៅ ភូមិគ្រឹះរបស់ឧកញ៉ាខ្នានេះដែរ គឺឈ្មោះ រិទ្ធី (មាស រិទ្ធី) បំរើការនៅទូរទស្សន៏ ហង្សមាស។
ជនសង្ស័យត្រូវបានកម្លាំងនគរបាលនៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ហើយព្រះរាជអាជ្ញាសម្រេចធ្វើការចោទ ប្រកាន់ពីបទ «គំរាមកំហែង ថានឹងសម្លាប់» តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ ហើយបានសម្រេចបញ្ជូនជននេះ ទៅកាន់ចៅ ក្រមស៊ើបសួរ ដើម្បីចាត់ការបន្ដតាមនីតិវិធី។ នេះបើតាមយោងតាមលោក លី សុផាណាអ្នកនាំ
ពាក្យ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ផ្កាយ៣ ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រាប់ ឲ្យដឹងថា កាលពីយប់ថ្ងៃទី១៦ ខែកក្កដាកន្លងទៅ មានគណនី Facebook មួយឈ្មោះថា «សឿន ខេត្តកណ្ដាល» បានបង្ហោះខ្លឹមសារគំរាមសម្លាប់ សម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ ដោយ ភ្ជាប់រូបកាំភ្លើងទៀតផង។
ក្រោយទទួលបានករណីនេះភ្លាម កម្លាំងនគរបាលជំនាញរបស់លោក ក្រោមការបញ្ជាផ្ទាល់ពី នាយ ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការសម្របសម្រួលពី លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនោះ បានបើកការស្រាវជ្រាវជាបន្ទាន់ ហើយឈានទៅដល់ការចាប់ខ្លួន ជនល្មើសបាន នៅថ្ងៃទី១៧ ខែកក្កដាតែម្ដង។
បើតាមលោកឧត្តមសេនីយ៍ ផ្កាយ៣ ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជន សង្ស័យរូបនេះ រ៉ុម ចំរើន ហៅបុត្រ វីរៈ អាយុ២៨ឆ្នាំ ស្រុកកំណើតនៅភូមិឃ្លាំង ឃុំតាអុក ស្រុក ពញាឮ ខេត្តកណ្ដាល ហើយបច្ចុប្បន្នរស់នៅ ភូមិព្រែក ឃុំព្រែកតាស ស្រុកពោធិ៍រៀង ខេត្តព្រៃវែង មុខរបរជាកសិករ ប៉ុន្ដែជននេះធ្លាប់ទៅធ្វើជាកម្មករនៅប្រទេសថៃហើយត្រឡប់មកស្រុកកំណើត
វិញបានប្រហែលជាង១ឆ្នាំមកហើយ។
ពាក់ព័ន្ធការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លូនជនសង្ស័យរូបនេះ លោកឧត្តមសេនីយ៍ ជា ពៅ បានបញ្ជាក់ថា បន្ទាប់ពីស្រាវជ្រាវភ្លាមនោះកម្លាំងនគរបាលរបស់លោក បានទៅឃាត់ខ្លួនម្ចាស់ Facebook ឈ្មោះ «ក្រូច សឿន» ដែលបច្ចុប្បន្នជា កម្មករចំការកៅស៊ូនៅខេត្តក្រចេះ ប៉ុន្ដែបុរសរូប នេះមិនចេះអក្សរនោះទេ។
លុះពេលសួរនាំគាត់បានប្រាប់សមត្ថកិច្ចថា Facebook របស់គាត់ត្រូវបានក្មួយឈ្មោះ រ៉ុម ចំរើន ជាអ្នកបង្កើតឲ្យទើបសមត្ថកិច្ចបានឈានទៅដល់ការឃាត់ខ្លួន ជនប្រព្រឹត្តតែម្ដង។
ទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់បញ្ចប់ការស៊ើបអង្កេតត្រឹមជនសង្ស័យឈ្មោះ រ៉ុម ចំរើន ហៅ បុត្រ វីរះ តែម្នាក់នោះទេ គឺនឹងបន្តវែកមុខជនពាក់ព័ន្ធដទៃទៀត ពីព្រោះករណីនេះជាដង្កូវ ចេញពី
សាច់ឯងហើយបក្សប្រឆាំងមិនមែនជាអ្នកគំរាមនោះទេ៕





0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger