សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, July 23, 2017

ព្រះមហាក្សត្រនិងសម្តេចម៉ែយាងទៅក្រុងប៉េកាំងខណះបក្ស ប្រឆាំងទូលថ្វាយ មិនឲ្យឡាយព្រះហស្ថលើច្បាប់ថ្មី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ព្រះមហាក្សត្រនិងសម្តេចម៉ែ យាងឡើងលើព្រះទីតាំង នៅព្រលានយន្តហោះអន្តរជាតិ
ភ្នំពេញ នាព្រឹកមិញនេះ។
ព្រះករុណា ព្រះបាទសមស្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណា
ចក្រ កម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តី ថ្លៃថ្នូរ និងសុភមង្គល នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រះអង្គទាំងទ្វេរ យាងចាកចេញ ពីប្រទេស កម្ពុជា ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បី ពិនិត្យព្រះរាជ សុខភាព។
អញ្ជើញ និងយាងជូនព្រះរាជដំណើរព្រះអង្គនៅឯព្រលានយន្តអន្តរ ជាតិភ្នំពេញ មានវត្តមានលោក ហេង សំរិន ប្រធានរដ្ឋសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ប៊ុន រ៉ាន ហ៊ុន សែន លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោកស ខេងឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រម ទាំងញ្ញាតិវង្សានុវង្ស ថ្នាក់ដឹកនាំ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអ្នកសារព័ត៌មានមួយចំនួន ផង ដែរ។ ការយាងចេញទៅក្រៅប្រទេសរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែ នាពេលនេះ គឺបន្ទាប់ក្រុម តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិបានទូលថ្វាយព្រះមហាក្សត្រនូវលិខិតមួយច្បាប់​ ស្នើសុំ ឲ្យព្រះករុណាកុំឡាយព្រះហស្ថលេខាលើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ លើកទី២ ដែលសមាជិករដ្ឋសភានិងព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាទើបអនុម័តក្នុងពេលថ្មីៗ
នេះ។  សូមបញ្ជាក់ថា កាលពីពេលធ្វើវិសោធនកម្មលើកទី១នៃច្បាប់ស្តីពីគណបក្សនយោបាយ
នេះ ព្រះមហាក្សត្របរមនាថ នរោត្តម សីហមុនី មិនបានឡាយព្រះហស្ថលេខាលើច្បាប់នោះទេ 
ដោយព្រះអង្គយាងទៅព្យាបាលព្រះរាគនៅប្រទេសចិន ហើយទុកឲ្យលោកសាយ ឈុំ ប្រធាន ព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី ជាអ្នកចុះហត្ថលេខាលើច្បាប់ដ៏ចម្រូងចម្រាសនេះវិញ។ នៅពេលនេះ លោកសាយ ឈុំ ដែលក្លាយជាប្រមុខរដ្ឋស្តីទី ទំនងក៏ជាអ្នកចុះហត្ថលេខាលើច្បាប់ ថ្មីនេះទៀតហើយ៕



s

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger