សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, July 22, 2017

ប្អូនប្រុសលោកកែម ឡីបដិសេធសំណើរបស់លោកហុង លីមឲ្យប្រគល់បច្ច័យ ១ម៉ឺនដុល្លារ ទៅលោកហ៊ុន សែនវិញ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
 លោកហុង លីម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្អូនប្រុសលោកកែម ឡី លោក
កែម រិទ្ធិសិត និងព្រះអង្គប៊ុត ប៊ុនទិញ ព្រមទាំងសពលោកកែម ឡី។

ប្អូន​ប្រុសបង្កើតរបស់​លោក​បណ្ឌិត កែម ឡី គឺ​លោក កែម រិទ្ធិសិតបានបដិសេធសំណើរបស់ សមាជិក​សភា​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ប្រទេស​អូស្ត្រាលី ដើម​កំណើត​ខ្មែរ លោក ហុង លីម ដែល
ស្នើ​ កុំ​ឲ្យលោកកែម រិទ្ធិសិត ​យក​លុយ​ចូល​បុណ្យ​មួយ​ម៉ឺន​ដុល្លារ​របស់​លោក នាយករដ្ឋមន្ត្រីហ៊ុន សែន។
​លោក​បណ្ឌិត កែម ឡី ប្រាប់សារព័ត៌មានជាតិខ្មែរមុននេះបន្តិចថា លោកនិងម្តាយជរារបស់លោក ព្រមទាំងក្រុមគ្រួសារទាំងមូលមិនធ្វើតាមសំណើរបស់លោកហុង លីមបានទេ ​ដោយ​លោកពន្យល់​ថា ការ​ចូល​បុណ្យ​ជា​សទ្ធា​របស់​លោក​នាយករដ្ឋមន្ត្រី ដូច្នេះ​លោក​ទទួល​បាន​លុយ​នេះ​រួច​ហើយ មិន​អាច​ប្រគល់​ត្រឡប់ទៅឲ្យ​លោក នាយករដ្ឋមន្ត្រី វិញ​ឡើយ។
លោកបញ្ជាក់តាមទូរសព្ទនៅមុននេះបន្តិចថា ខ្ញុំនិងម្តាយជរារបស់ខ្ញុំគ្មានលុយសងថ្លៃបបរដល់ ទៅជិត ៨ពាន់ដុល្លារនោះបានទេ។ ដូច្នេះបានបញ្ច័យ១ម៉ឺនដុល្លារ ពីសម្តេចហ៊ុន សែន។ ខ្ញុំត្រេក អរណាស់។ ហើយខ្ញុំមិនអាចកាត់និស្ស័យបុណ្យនេះបានទេ
ក៏ប៉ុន្តែ សមាជិក​សភា​រដ្ឋ​វ៉ិកតូរីយ៉ា ប្រទេស​អូស្ត្រាលី ដើម​កំណើត​ខ្មែរ លោក ហុង លីម ដែល​តែង
តែ​រិះគន់​រដ្ឋាភិបាល លោក ហ៊ុន សែន មិន​សំចៃ​នោះ​យល់​ថា សទ្ធា​របស់​លោក ហ៊ុន សែន ចូល​លុយ​បុណ្យ​មួយ​ម៉ឺន​ដុល្លារ​ជួយ​ចេញ​ថ្លៃ​បបរ​ជា​ការ​ប្រមាថ​វិញ្ញាណក្ខន្ធ លោក​បណ្ឌិត កែម ឡី និង​វិញ្ញាណក្ខន្ធ​អ្នក​ផ្សេង​ទៀត​ដែល​ស្លាប់​ព្រោះ​ការ​បាញ់​សម្លាប់។ នេះបើតាមការផ្សាយ​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី​កាលពីយប់មិញ។
​លោក ហុង លីម អះអាង​ថា លុយ​ខ្វះ​ថ្លៃ​បបរ​ជិត ៨​ពាន់​ដុល្លារ​នោះ លោក​អាច​រៃ​អង្គាស​ប្រាក់​ដើម្បី​បង្គ្រប់​បាន។ ចំណែក​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា ពិធី​បុណ្យ​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី ដែល​ធ្វើ​នៅ​ខេត្ត​តាកែវ ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ៦​ពាន់​នាក់​នោះ មិន​សម​អស់​ថ្លៃ​បបរ​ដល់​ថ្នាក់​
នេះ​ទេ។
ការលើកឡើងរបស់លោកសង្ឃអង្គនេះ ក៏ត្រូវបានលោកកែម រិទ្ធិសិតខឹងសម្បាយ៉ាងខ្លាំង រហូត ដល់លោក រិទ្ធិសិតលើកឡើងថា​ ម្ចាស់ដើមបុណ្យគម្រប់១ឆ្នាំនៃសពលោកកែម ឡី បានគេចយក រួចខ្លួន​ ខណះថៅកែចុងភៅយកបញ្ចីគិតលុយមកជូន ហើយក៏ទម្លាក់បន្ទុកដ៍ធ្ងន់នេះទៅលើរូប លោក និងម្តាយចាស់ជរា របស់សពលោកកែម ឡីជាអ្នករកលុយសងគេទៅវិញ។
លោកបញ្ជាក់បន្ថែមថា ខ្ញុំបានពិភាក្សាជាមួយម្តាយរបស់ខ្ញុំរួចហើយ គឺមិនប្រគល់បច្ច័យ១ម៉ឺន ដុល្លារនេះ ជួនទៅនាយករដ្ឋមន្ត្រីវិញទេ
ក្រោយ​ពេល​ប្អូន​ប្រុស​លោក កែម ឡី គឺ​លោក កែម រិទ្ធិសិត ប្រកាស​សុំ​ជំនួយ​តាម​សារព័ត៌មាន​ហ្វ្រេស ញូវ (FreshNews) ក្រោយ​ធ្វើ​បុណ្យ​គម្រប់​ខួប​មួយ​ឆ្នាំ បណ្ឌិត កែម ឡី រួចមកស្រាប់តែមិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលកំពុងស្អប់ក្រុមមនុស្សយកសពលោកកែម ឡីទៅអាជីវកម្មផងនោះ ក៏លោកនាយករដ្ឋមន្ត្រី​សម្រេច​ចូល​បុណ្យ​មួយ​ម៉ឺន​ដុល្លារ​ដល់​ប្អូន​លោក កែម ឡី តែម្តង។
​លោកកែម រិទ្ធិសិតបញ្ជាក់​ថា ថវិកា​ដែល​​លោកបាន​ទទួល​ពី​លោក​នាយករដ្ឋមន្ត្រី​រួច​ហើយនោះ គឺលោក​មិន​អាច​ប្រគល់​ទៅ​វិញ​បាន​ទេ។ ជាង​នេះ​ទៅ​ទៀត លោក​ថា បើ​លោក ហុង លីម មាន
​សទ្ធា​ជ្រះថ្លា លោក ហុង លីម អាច​ចូល​រួម​ថវិកា​ជួយ​សាងសង់​ចេតិយ​របស់​លោក កែម ឡី ខណៈ​ការ​សាងសង់​នេះ​កំពុង​ជួប​ការ​ខ្វះខាត​ថវិកា​យ៉ាង​ច្រើន។
​ក្រោយ​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ជាង​មួយ
​ឆ្នាំ​មក​នេះ សមត្ថកិច្ច​ទើប​រក​ឃើញ​ឃាតក​ម្នាក់​តែប៉ុណ្ណោះ​មក​កាត់​ទោស គឺ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែល​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ចោទ​ប្រកាន់​ថា ឃាតកម្ម​នេះ គឺ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​អ្នក​រៀបចំ។ ដូច​គ្នា​នេះ​ដែរ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ក៏​កំពុង​ជាប់​នៅ​ពន្ធនាគារ ព្រោះ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​លោក កែម ឡី។ ចំណែកសមាជិកព្រឹទ្ធសភា មគពីគណបក្សប្រឆាំង អ្នកស្រី ​ឡាក់ ថានីក៏កំពុងជ្រកកោន
នយោបាយ នៅប្រទេសហ្វាំងឡង់ ដើម្បីរត់គេចពីចាប់ខ្លួន ក្នុងសំណុំរឿងចោទប្រកាន់ថា លោក នាយករដ្ឋមន្ត្រី ហ៊ុន សែនជាអ្នកសម្លាប់លោកកែម ឡីដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger