សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, July 16, 2017

ព្រះមហាក្សត្រខ្មែរអញ្ចើញអគ្គលេខាធិការបក្សវៀតណាម មកទស្សនកិច្ចនៅ កម្ពុជា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាមលោក លោក ង្វៀន ហ៊្វូជុងនិងភរិយា។


តាមការអញ្ចើញរបស់ព្រះមហាក្សត្រខ្មែរ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ កក្កដា ខាង​មុខ​នេះ ។ សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៦ កក្កដា ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀន ហ៊្វូជុងនេះ គឺ​តប​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​ខ្មែរ។
ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក ង្វៀន ហ៊្វូជុង នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ សម្ដេច​ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ ព្រម​ទាំង​លោក ហេង សំរិន ប្រធាន​រដ្ឋសភា លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
លោក សាយ ឈុំ និង​លោក ង្វៀន ហ៊្វូជុង ក៏​នឹង​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា-វៀតណាម នៅ​ខេត្ត​ព្រះសីហនុ ផង​ដែរ ក្នុងនាមជាអគ្គលេខាធិការបក្សដូចគ្នា។
សូមបញ្ជាក់ថា នៅប្រទេសវៀតណាម ដែលមានប្រព័ន្ធដឹកនាំតាមបែបកុម្មុនិស្តិ៍ អគ្គលេខាធិការ បក្ស ធំជាងប្រធានគណបបក្ស។​ ចំណែកនៅប្រទេសកម្ពុជា អគ្គលេខាធិការបក្សមានឋានះតូច
ជាងប្រធានបក្ស៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger