សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, July 25, 2017

រថភ្លើង២ខ្សែរបស់ក្រុមហ៊ុនឧកញ៉ាគិត ម៉េងបុកគ្នា នៅខេត្តព្រះសីហនុ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ទិដ្ឋភាពរថភ្លើង២ខ្សែរបស់ក្រុមហ៊ុន Royal Railway បុកគ្នានៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
កាលពីយប់មិញ។
 

រថភ្លើង​ដឹក​ទំនិញ​ពីរ​ខ្សែ របស់ក្រុមហ៊ុនឧកញ៉ាគិត ម៉េងបាន​បុកគ្នានៅខេត្ត​ព្រះសីហនុ ខណៈដែល​នាយក​ដ្ឋាន​ផ្លូវ​ដែក​បន្ទោសថា មកពី​ក្រុម​ហ៊ុន​ទទួល​សិទ្ធ​ដឹក​ជញ្ជូនធ្វើការ​ធ្វេស​ប្រហែស ទើបមាន គ្រោះថ្នាក់នេះកើតឡើង កាលពី យប់ថ្ងៃ ចន្ទម្សិលមិញ។

ប្រធាន​នាយក​ដ្ឋានផ្លូវ​ដែក​ លោក ច័ន្ទ សំលេង បាន​ឲ្យ​​ដឹ​ងថា រថភ្លើង​ពីរ​ខ្សែប្រភេទ​ដឹក​ទូរកុង​តឺ​ន័រ នេះ​ជារបស់ក្រុម​ហ៊ុន Royal railway ​បាន​បុកគ្នា​កាលពីពាក់​កណ្តាល​​យប់​មិញនៅ​ក្នុង​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហនុ ដែលព័ត៌មាន​បឋមគឺមិន​ទាន់ដឹងថាមាន​អ្នក​ស្លាប់​ ឬ​រងរបួស​នៅ​ឡើយ​ទេ។​ លោក​មិន​អាច​បញ្ជាក់​​បាន​នៅឡើយ​ទេ​ពី​ហេតុការណ៍​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថា្នក់​នេះ ដោយ​សារ​ការគ្រប់​គ្រងផ្លូវ​រថភ្លើង​នេះ រដ្ឋាភិបាល​បាន​ផ្ទេរ​ឲ្យ​ក្រុម​ហ៊ុន Royal railway របស់ឧកញ៉ាគិត ម៉េង ជាអ្នក​គ្រប់គ្រង។ តែលោក​បាន​បន្ទោស​ក្រុម​ហ៊ុន​នេះ​ថា​បាន​ធ្វេស​ប្រហែស​ក្នុង​ការចាត់​ចែង​​ដឹក​ជញ្ជូន​ដែល​បាន​បណ្តាលមាន​គ្រោះ​ថ្នាក់​នេះ។
ខណៈពេល​នេះ​លោក​ថា​នាយកដ្ឋាន​កំពុង​ទាក់​ទង​ទៅ​ក្រុម​ហ៊ុន Royal Railway ដើម្បី​សាក​សួរ​ពីព័ត៌មាន​លំអិត​ និង​អ្នក​ទទួ​លខុស​ត្រូវ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថា្នក់​នេះ​។
សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងឧកញ៉ា គិត ម៉េងនៅបំភ្លឺពីករណីនេះបានទេ នៅព្រឹកថ្ងៃ អង្គារ៍នេះ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger