សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, August 29, 2017

ឈ្មួញឈើឈ្មោះហូវ ជីវ៉ៃនិងមេប៉េអឹមខេត្តរតនគិរីលោកគឹម រស្មី ឃុបឃិតជាមួយតុលាការចាប់អ្នកកាសែតដាក់គុគដើម្បីបិទបាំង បទល្មើសព្រៃឈើរបស់ខ្លួន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(រូបពីឆ្វេង) លោកចៅហ្វាយខេត្តរតនគិរី ថង សាវុធ លោកមេប៉េអឹមខេត្ត គឹម រស្មី ឈ្មួញ
ឈើនិងជាមន្ត្រីប៉េអឹមខេត្ត ហូវ ជីវ៉ៃជនជាតិដើមយួន និងលោក ហៃ វណ្ណារ៉ា មេបញ្ជាការ 
កងរាជអាវុធហត្ថក្រុងបានលុង ដែលឃុបឃិតគ្នាចាប់អ្នកកាសែតដាក់គុគដើម្បីបមបិទមាត់។

  
ខេត្តរតនគិរី: ឈ្មួញឈើដ៏ល្បីឈ្មោះ ហូវ ជីវ៉ៃ ជាជនជាតិដើមយួនពាក់ស័ក្កិជាមន្ត្រី កងរាជអាវុធ
ហត្ថ ខេត្តរតនគិរី ក្រោមបញ្ជាផ្ទាល់របស់លោកគឹម រស្មីមេបញ្ជាការកងរាជអាវុធហត្ថប្រចាំ ខេត្ត សំបូរបទល្មើសព្រៃឈើមួយនេះ បានឃុបឃិតគ្នាជាប្រព័ន្ធជាមួយមន្ត្រីសាលាខេត្តរតនគិរី មន្ត្រីតុលាការខេត្ត និងប្រធានពន្ធនាគារខេត្ត​ឈ្មោះ នី សុវណ្ណ បានប្តឹងអ្នកកាសែតប្រចាំខេត្ត​ចំនួន៤នាក់ក្នុង នោះ មានម្នាក់ឈ្មោះ យ៉ន ទិត្យជាអ្នកកាសែតយុវជនខ្មែរព័ត៌មានដែលធ្លាប់
បានប្តឹងមន្ត្រីមួយចំនួននៅក្នុងខេត្តនេះ ពីបទរំលោភយកដីរាស្រ្តក្រីក្រការកាប់ទន្ទានរានដីព្រៃ
របស់រដ្ឋយកមកធ្វើ ជាកម្មសិទ្ធផ្ទាល់ខ្លួន ការជួញដូរឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃនិងការកាត់ក្តី
ដ៏អយុត្តិធម៌ក្នុង វិវាទ ដីធ្លីរវាងអ្នកមានលុយនិងអំណាចជាមួយពលរដ្ឋក្រីក្រជាច្រើនករណី។

 


 អ្នកកាសែត៤នាក់នៅខេត្តរតនគិរី ត្រូវបានចាប់វ៉ៃខ្នាស់ ដោយសារចេះដឹងរឿងមន្ត្រីក្នុង

ខេត្តនេះរកស៊ីឈើជាប្រព័ន្ធ។

 

ករណីជាក់ស្តែងថ្មីបំផុតមួយចុងក្រោយនេះគឺឈ្មួញឈើនិងជាមន្ត្រីប៉េអឹមខេត្តរតនគិរីឈ្មោះហូ

ជីវ៉ៃ និងមេប៉េអឹមរបស់ខ្លួនឈ្មោះ គីម រស្មី បានឃុបឃិតជាមន្ត្រីតុលាការខេត្តចាត់ការយ៉ាង
លឿនដូចផ្លេកបន្ទោរផងដែរលើករណីលោកយ៉នទិត្យរួមទាំងអ្នកសារព័ត៌មាន៣រូបទៀតបន្ទាប់ពី
មេឧក្រិដ្ឋជនព្រៃឈើឈ្មោះហូរជីវ៉ៃ(ហៅជីវ៉ៃ)ជាជនខ្មែរដើមកំណើតយួននិងជាមន្ត្រីកងរាជអាវុធ
ហត្ថ​ខេត្ត​រតនគិរីបានដាក់ពាក្យបណ្តឹងទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរីហើយត្រូវ
បានលោកឧត្តមសេនីយ៍ត្រីគឹមរស្មីមេបញ្ជាការកងរាជអាវុធខេត្តរៀបចំអន្ទាក់ចាប់ខ្លួនបញ្ជូនទៅ
តុលាការដោយចោទប្រកាន់ពីបទកំហែងយកដែលសំណុំរឿងនេះបានបញ្ជូនដល់ដៃចៅក្រម
ស៊ើបសួរមិនបាន០២ថ្ងៃស្រួលបួលផងនោះក៏បានឃុំខ្លួនអ្នកកាសែតទាំងអស់នោះនៅពន្ធនាគារ
ខេត្តរហូតដល់សព្វថ្ងៃនេះ។
ជាទូទៅប្រជាពលរដ្ឋដែលរងគ្រោះដោយបញ្ហានានា បន្ទាប់ពីតុលាការសម្រេចសាលក្រមហើយ

តែងតែ​ឮសម្រែកប្រជាជនទាំងនោះស្រែកថាអយុត្តិធម៌ណាស់ អយុត្តិធម៌ណាស់ អយុត្តិធម៌ណាស់ នៅនឹងដៃជនរងគ្រោះគេឃើញមានកាន់រូបព្រះឆាយាលក្ខណ៍អង្គព្រះមហាក្សត្រនិងប្រមុខរាជរដ្ឋា ភិបាលហ៊ុន សែន ព្រមទាំងភរិយា ប៊ុន រ៉ានី ហ៊ុន សែនជាដើមឈរបង្ហាញសារធារណជន និងថ្នាក់ដឹកនាំក្នុងប្រទេសនេះបានជ្រាបអំពីទុក្ខលំបាករបស់ពួកគាត់ក្នុងគោលបំណងតែមួយគឺ ស្នើសុំតុលាការវិនិច្ឆ័យម្តងទៀតឲ្យបានត្រឹមត្រូវយុត្តិធម៌និងការសុំអន្តរាគមន៍ពីសំណាក់ប្រមុខ​រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាហូរហែររហូតមក ។

បច្ចុប្បន្ននេះនៅភូមិភាគឦសាន្តជាពិសេសខេត្តរតនគិរីក្រោមការដឹកនាំរបស់​​លោកថង​ សាវុន  អភិបាលនៃគណៈអភិបាលខេត្តរតនគិរីប្រជាពលរដ្ឋបានរងគ្រោះដោយសារការបាត់បងដីធ្លីព្រៃ សហគមន៍និងព្រៃឈើរបស់រដ្ឋជាដើមដែលមានការឃុបឃិតគ្នាជាប្រព័ន្ធជាពិសេសប្រជាពលរដ្ឋ ជាច្រើនបានចោទប្រកាន់ទៅតុលាការខេត្តរតនគិរីថាតុលាការខេត្តនេះមានភាពលំអៀងរើសអើង ចំពោះជនក្រីក្រអ្នកស្លូតត្រង់ពួកគាត់បាត់បង់ជំនឿទៅលើប្រព័ន្ធតុលាការខេត្តមួយនេះដែលអ្នក មានអំណាចមានប្រាក់យកដីធ្លីព្រៃសហគមន៍និងព្រៃរបស់រដ្ឋហើយប្តឹងមួលបង្កាច់ប្រជាពលរដ្ឋ ស្លូតត្រង់ឬអ្នកសារព័ត៌មានវិញនោះ។ចំពោះដើមបណ្តឹងដែលជាបក្ខពួកឬអ្នកមានលុយមាន អំណាចគឺខាងតុលាការបានចាត់ការយ៉ាង​​​​លឿនដូចចិត្តទាំងបំពានមិនប្រកាន់យកភាពត្រឹមត្រូវ នោះឡើយ យកច្បាប់មកទ្រាប់​គូថអង្គុយ បើមិនខ្លាចច្បាប់ ក៏គួរតែជឿលើបុណ្យបាបខ្លះក៏បាន

ដែរតែពួកមន្ត្រីអនុវត្តន៍ច្បាប់ទាំងនោះមិនខ្វល់ខ្វាយអ្វីឡើយបើអ្នកណាហ៊ានរិះគន់អញ់ អញ់នឹង

កំទេចមិនគិតថាគេរិះគន់ដើម្បីស្ថាបនាដើម្បីភាពល្អប្រសើររបស់ថ្នាក់ដឹកនាំនិងភាពរីកចម្រើន ក៏ដូចជាការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសឲ្យស្របតាមកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឡើយ ។
ជាក់ស្តែងករណីអ្នកកាសែតលោក យ៉ន ទិត្យ (ហៅ ទិត្យ ឦសាន)និងអ្នកកាសែត៣នាក់ទៀត ដែល ត្រូវបានសមត្ថកិច្ចខេត្តរតនគិរីចាប់ខ្លួនថ្មីៗនេះ។
មុនពេលត្រូវបានចាប់ខ្លួនលោកយ៉នទិត្យបានដាក់ពាក្យបណ្តឹងចំនួន០៤ប្រឆាំងនឹងមន្ត្រីខេត្ត
រតនគិរីដែលរួមមាន៖

១.ករណីលោកយ៉ន ទិត្យបានដាក់ពាក្យបណ្តឹងតាំងពីថ្ងៃទី២៧ខែតុលាឆ្នាំ២០១៦ ទៅតុលាការ 

ខេត្តរតនគិរី បណ្តឹងចោទប្រកាន់លោកស្រីកេន រដ្ឋា មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តរតនគិរីពីបទ 

បរិហារបង្កាច់កេរ្តិ៍ដែលត្រូវជាកូនស្រីបង្កើតរបស់ លោក កេន ចាន់ធី ប្រធានរតនាគារខេត្តរតន

គិរី និងលោកស្រី ស៊ាន ខាំរិន ប្រធានក្រុមហ៊ុនទទួលការគម្រោង(ទុច្ចរិត)ដ៏ធំមួយនៅក្នុងខេត្ត

នេះ ត្រូវបានតុលាការអូសក្រឡារហូតមកដល់សព្វថ្ងៃនេះនៅមិនទាន់ជម្រះក្តីនៅឡើយ។

២.រីឯករណី លោក យ៉ន ទិត្យ ត្រូវបាន លោក វ៉ាន់ សោភា (ហៅឧកញ៉ាខ្មោច) ប្រធានមន្ទីរមុខ

ងារ សាធារណៈខេត្តរតនគិរីនិងជាទីប្រឹក្សាក្រសួងមុខងារសាធារណៈប្តឹងពីបទ បរិហារកេរ្តិ៍ជា

សាធារណៈកាលពីថ្ងៃទី១២ខែមករាឆ្នាំ២០១៧ ត្រូវបានតុលាការបើកសាវនាការជំនុំជម្រះក្តីកាល

ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលមានរយៈពេលជាង១០ថ្ងៃប៉ុណ្ណោះ ។

៣.ចំណែកករណីលោកយ៉នទិត្យត្រូវបានវ៉ាន់សោភា(ហៅឧកញ៉ាខ្មោច)ប្រធានមន្ទីរមុខងារ សាធារណៈខេត្តរតនគិរីនិងជាទីប្រឹក្សាក្រសួងមុខងារសាធារណៈប្តឹងពីបទសមគំនិតក្នុងករណី

លួចកាលពីថ្ងៃទី១២ខែមករាឆ្នាំ២០១៧ដែលឧកញ៉ាខ្មោចទិញដីប្រជាពលរដ្ឋមិនឲ្យលុយម្ចាស់ ដីហើយប្តឹងម្ចាស់ដីថាជាចោរទៀតនោះក៏ខាងតុលាការអនុវត្តនីតិធីលឿនមិនធម្មតាដែរ ដែល

សំណុំរឿងបានបញ្ជូនដល់ដៃចៅក្រមខណៈដែលម្ចាស់ដីពិតប្រាកដបានប្តឹងលោក វ៉ាន់ សោភា

(ហៅឧកញ៉ាខ្មោច)ពីបទប៉ះពាល់កម្មសិទ្ធិនិងសិទ្ធិស្របច្បាប់ផ្សេងទៀតលើអចលនវត្ថុនិងប្រើ

អំពើហឹង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិតនិងប្តឹង លោក ហៃ វណ្ណារ៉ា មេបញ្ជា

ការកងរាជអាវុធហត្ថក្រុងបានលុងពីបទប្រើអំណាចដោយរំលោភទោះបីមានបញ្ជាឬគ្មានបញ្ជា

ដើម្បីដកហូតអចលនវត្ថុពីអ្នកកាន់កាប់ដោយសន្តិភាពកាលពីថ្ងៃទី១២ខែមករាឆ្នាំ២០១៧(លើ

ករណីតែមួយដូចគ្នា)ប៉ុន្តែមិនត្រូវបានខាងតុលាការលើកយកមកចាត់ការឡើយរហូតមកដល់

បច្ចុប្បន្ននេះ។
៤.និងករណីជាក់ស្តែងថ្មីបំផុតមួយករណីចុងក្រោយទៀត ដែលខាងតុលាការបានចាត់ការយ៉ាង
លឿនដូច​ផ្លេកបន្ទោរផងដែរនោះគឺករណីលោកយ៉ន ទិត្យរួមទាំងអ្នកសារព័ត៌មាន៣រូបទៀតបន្ទាប់
ពីមេឧក្រិដ្ឋជនព្រៃឈើឈ្មោះហូរជីវ៉ៃ(ហៅជីវ៉ៃ) ជាជនខ្មែរដើមកំណើតយួននិងជាមន្ត្រីកងរាជ
អាវុធហត្ថ​ខេត្ត​រតនគិរីបានដាក់ពាក្យបណ្តឹងទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ហើយ
ត្រូវបានលោកឧត្តសេនីយ៍ត្រីគឹម រស្មី មេបញ្ជាការកងរាជអាវុធខេត្តរៀបចំអន្ទាក់ចាប់ខ្លួនបញ្ជូនទៅ
តុលាការដោយចោទប្រកាន់ពីបទកំហែងយក ដែលសំណុំរឿងនេះបានបញ្ជូនដល់ដៃចៅក្រម
ស៊ើបសួរមិនបាន០២ថ្ងៃស្រួលបួលផងនោះ ក៏បានឃុំខ្លួនអ្នកកាសែតទាំងអស់នោះនៅ ពន្ធនាគារ
ខេត្តរហូតដល់សព្វថ្ងៃនេះ ។

សរុបសេចក្តីមកករណីទាំង៣ខាងលើនេះពិតជាអាចឆ្លុះបញ្ចាំងការពិតបានហើយថាខាងអយ្យការ និងតុលាការមិនបានឈរលើគោលការណ៍ត្រឹមត្រូវយុត្តិធម៌ ក្នុងនាមជាឧត្តមក្រុមប្រឹក្សានៃអង្គចៅ

ក្រមដែលមានអង្គព្រះមហាក្សត្រទ្រង់ជាព្រះប្រធានឡើយ ដែលទង្វើនេះអាចចាត់ទុកបានថា

ជាការប្រព្រឹត្តផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈនិងបំពានទៅលើសម្បថដ៏ស័ក្តិសិទ្ធបំផុត ដែលបាន

ស្បថស្បែរមុនពេលចូលកាន់តំណែងហើយតាមរយៈពាក្យសម្បថទាំងអស់នោះ មន្ត្រីដែលមាន

ភាពលម្អៀងដោយអគតិទាំង៤នឹងត្រូវចាញ់ពាក្យសម្បថវិនាសព្រាត់ប្រាសក្រុមគ្រួសារ និងស្លាប់

យ៉ាងទាន់ហន់បំផុតហើយក៏នៅមានករណីសំណុំរឿងផ្សេងៗទៀតស្រដៀងគ្នានេះដែរ ដែលខាង

តុលាការមានការយឺតយ៉ាវក្នុងការអនុវត្តន៍នីតិវិធីនិងការជម្រះក្តីដោយភាពអយុត្តិធម៌ ដោយសារ
តែព្រះរាជអាជ្ញានិងតុលាការមានជើង១០​ដូចមន្ត្រីជើង១០ឯទៀតដែរដែលពិនិត្យមើលតែសំណុំ

ឯកសារប៉ុណ្ណោះមិនដែលចុះពិនិត្យដល់ស្ថានភាពជាក់ស្តែងក្នុងសង្គមមូលដ្ឋានឡើយ នេះ
ប្រហែលជាមន្ត្រីប្រភេទគ្រាប់ល្ពៅស្ងោរឆ្អិនទាំងអស់នេះយល់ឃើញ​ថាគ្មានអ្នកណាធំជាងខ្លួន
ឡើយ ការសម្រេចយ៉ាងណានោះគឺអាស្រ័យលើបុគ្គលអញ់ពីព្រោះអំណាចឆន្ទានុសិទ្ធិមួយ
នេះ គឺអង្គព្រះមហាក្សត្របានប្រទាន​​ឲ្យដែលក្រុមនេះយកធ្វើជាឧបករណ៍ផ្តាច់មុខរបស់អាត្មា
អញ់គ្មានអ្នកណាអាចរំលោភបំពានបានឡើយចង់ជប់អាចម៏គោឲ្យក្លាយជាដុំមាសឬពណ៌សឲ្យ
ក្លាយជាខ្មៅក៏បានឲ្យតែអាត្មា​អញ់ចង់គឺគ្មានទើសក្បាលអ្នកណាឡើយជាមួយគ្នានេះដែរ កត្តា
ទាំងនេះក៏អាចបញ្ជាក់ឲ្យឃើញថាអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចមន្រ្តីនគរបាលយុត្តិធម៌អនុវត្តន៍
ច្បាប់មានភាពរើសអើង ដោយគ្មានការប្រកែកបានជាពិសេសលោកថងសាវុនមិនគោរពនិងធ្វើ
តាម​បទបញ្ជារបស់ប្រមុខ រាជរដ្ឋភិបាលឡើយ មិនខ្លាចអ្វីទាំងអស់តាំងខ្លួនដូច 
នាយករដ្ឋមន្ត្រី អញ្ចឹងសព្វថ្ងៃនេះ ។

ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់មន្រ្តីតុលាការ សមត្ថិច្ច និង លោកអភិបាលខេត្ត ថង សាវុន ព្រមទាំងលោកឧត្តមសេនីយ៍ត្រី គឹម រស្មី និងមន្ត្រីពាក់ព័ន្ធ ត្រូវតែអនុវត្តន៍ច្បាប់ប្រកបដោយ

ភាពយុត្តិធម៌បើពុំដូច្នោះទេ រឿងនឹងកើតឡើងជាបន្តបន្ទាប់ដោយសារខ្វះភាពយុត្តិធម៌ និង

តម្លាភាពនៅក្នុងខេត្តដាច់ស្រយាលមួយនេះ៕ 



ខាងក្រោមនេះ ជាជនរងគ្រោះដោយសារក្រុមមន្ត្រីសមត្ថកិច្ចនិងមន្ត្រីតុលាការខេត្តរតនគិរី 
ដែលកាត់ក្តីឲ្យពួកគាត់ចាញ់អ្នកមានលុយនិងមានអំណាចនៅក្នុងខេត្តនេះហើយពួកគាត់

ដង្ហើយរកយុត្តិធម៌ពីនាយករដ្ឋមន្ត្រី។







លោកថង សាវុធចៅហ្វាយខេត្តរតនគិរី ដែលជាអ្នកនៅពីក្រោយខ្នងបទល្មើសព្រៃឈើ

និងអំពើអយុត្តិធម៌ចំពោះពលរដ្ឋនៅក្នុងខេត្តនេះ។

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger