សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, July 26, 2017

​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​ទទួល​ស្គាល់​សំណើ​វិសោធនកម្ម​ច្បាប់ ​គណបក្ស​នយោ​​បាយ​​ថ្មី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកអ៊ឺម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងសមាជិក៨រូបទៀត នៅក្នុង
កិច្ចប្រជុំនៅព្រឹកមិញនេះ។
 
ក្រុមប្រឹក្សាធម្មនុញបានសម្រេច​គំាទ្រការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ហើយ នៅ ព្រឹកមិញនេះ បើទោះបីមានការរិះគន់ពីមជ្ឈដ្ឋានជាច្រើន រួមទាំងគណបក្សប្រឆាំងថាច្បាប់
នេះ ផ្ទុយ​នឹងរដ្ឋធម្មនុញ្ញ ក៏ដោយ។
ក្រុម​ប្រឹក្សា​ធម្មនុញ្ញបាន​​ទទួល​ស្គាល់​សំណើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោ​​បាយ​​ថ្មី ដោយ​ឥត​កែប្រែ​ចំណុច​ណាមួយ​ឡើយ បន្ទាប់​ពី​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច ស្នើ​កែប្រែ​ជា​​លើក​ទី២ តាម​ការ​ចង់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈច្បាប់នេះបង្កើតឡើង​ត្រូវបាន​គេ​មើល ឃើញថា បង្កើតឡើង ដើម្បីផាត់លោក សម​ រង្ស៊ី ចេញពីឆាកនយោបាយ។
ក្រុម​ប្រឹក្សា​ធម្មនុញ្ញ មានសមាសភាព​៩រូប ដែលតំណាងឲ្យព្រះមហាក្សត្រ៣រូប ឧត្តមក្រុម​ប្រឹក្សា​
នៃ​អង្គ​ចៅក្រម៣រូប​ និង៣រូបទៀតមក​ពីរដ្ឋសភា​ បានទទួលស្គាល់វិសោធនកម្ម​ច្បាប់ ​គណបក្ស 
​នយោ​​បាយ​​ថ្មី ទាំងអស់គ្នា។
ខណៈដែលច្បាប់ដ៍ចម្រូងចម្រាស់នេះ ត្រូវបញ្ជូនទៅព្រះមហាក្សត្រ ដើម្បីឡាយ​ព្រះហស្ត​លេខា​ប្រកាស​ឲ្យ​ប្រើនោះ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានយាងចេញទៅប្រទេសចិន ក្រោម​ហេតុ​ផល​ពិនិត្យព្រះរាជសុខភាព​ កាលពីដើមសប្តាហ៏នេះ។
ខ្លឹមសារសំខាន់​ក្នុងច្បាប់ស្តីពីគណបក្សនយោបាយនេះ​ គឺមិនអនុញ្ញាតិឲ្យប្រធាន ឬអនុប្រ​ធាន​គណ​​បក្សនយោបាយណា ដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មាន​សិទ្ធិដឹកនាំបក្សបាននោះទេ។ លើស​ពី​នេះទៀត បើប្រធាន អនុប្រធាន​បក្សណា​មួយ បាន​ប្រព្រឹត្ត​បទល្មើសព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​ ក្រសួង​មហាផ្ទៃ​មាន​សិទ្ធិ​ប្តឹង​ទៅតុលាការកំ​ពូល ដើម្បី​រំលាយបក្សនោះ​។
ច្បាប់ស្តីពីគណបក្សនយោបាយ ដែលបានអនុម័តកាលពីឆ្នាំ១៩៩៧ ត្រូវបានស្នើ​ធ្វើ​វិសោធនកម្ម​ឡើងវិញម្តងហើយ តាមសំណើ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែមករាឆ្នាំ ២០១៧ និង​ត្រូវបាន​ចូល​ជាធរមាន បន្ទាប់ពីបានចុះហត្ថលេខាកាលពីថ្ងៃទី៧ខែមីនា ដោយ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​ និង​ជាប្រមុខរដ្ឋស្តីទី ជំនួសព្រះមហាក្សត្រ ដែលបានយាងទៅចិន។ ច្បាប់ថ្មីនេះ ទំនងជានឹងត្រូវចុះហត្ថលេខាដោយ លោកសាយ ឈុំម្តងទៀត នៅពេលខាងមុខ៕



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger