សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, July 26, 2017

គណបក្សសង្គ្រោះជាតិសម្រេចដករូបលោកសម រង្ស៊ីនិង លោកកឹម សុខាជាផ្លូវការហើយ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
ស្លាកសញ្ញាបក្សសង្គ្រោះជាតិទាំងនេះ នឹងត្រូវប្តូរចេញជាបណ្តើរៗហើយ ដោយ 
សកម្មជននិងមន្ត្រីនៅតាមមូលដ្ឋាន ជាអ្នកទទួលខុសត្រូវរៀងៗខ្លួន លើការចំណាយ។


នៅទីបំផុតគណបក្ស​សង្គ្រោះ​ជាតិ​ សម្រេច​ដក​រូប​ចាប់​ដៃ​គ្នា​រវាង​លោក​ សម រង្ស៊ី និងលោក កឹម សុខា ចេញពីស្លាកគណបក្ស ហើយចាប់ពីពេលនេះតទៅ ​ដើម្បី​គេចចេញពីការ​ចោទប្រកាន់​នានា នៅ ពេល​ច្បាប់ស្តីពីគណបក្ស​នយោបាយ​ថ្មី នឹងប្រកាស​ឲ្យ​ប្រើប្រាស់​នៅពេលឆាប់ៗ។
តាមការបង្ហើបឲ្យដឹងពីក្រុមមន្ត្រីគណបក្សនេះ ឲ្យដឹងថាការចំណាយលើថ្លៃធ្វើស្លាកគណបក្សថ្មី គឺ
មន្ត្រីនិងសកម្មជននៅតាមមូលដ្ឋាន ជាអ្នកទទួលខុសត្រូវ ដោយរ៉ៃអង្គាសប្រាក់គ្នា តាមទឹកចិត្ត ដូច
ពេលកន្លងមកដែរ។
អនុប្រធានគណបក្សសង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាងបាន ប្រាប់អ្នក​សារ​ព័ត៌មាន​ ​បន្ទាប់​ពី​កិច្ច ប្រជុំមន្ត្រីរបស់ខ្លួននៅ​រសៀល​ថ្ងៃ​ទី២៥ខែកក្កដាឆ្នាំ២០១៧ ​ថាគណបក្ស​បាន​សម្រេច​​ដក​រូប​ចាប់​ដៃ​គ្នា​រវាង​ ​លោក​ សម រង្ស៊ី និង លោក កឹម សុខា ដោយ​ជំនួ​​ស​​មក​វិញ​ដោយ​ពាក្យ​ស្លោកថា «រួមគ្នាសង្គ្រោះជាតិយើង» វិញ ឲ្យ​បាន​ត្រឹម​ថ្ងៃ​ទី​៣០ខែ​កញ្ញា​ខាង​មុខ ដោយ​ឡែក រូប​សញ្ញា​ព្រះ​អាទិត្យរះ គឺ​គណបក្សទុក​នៅ​ដដែល។
លោក អេង ឆៃអ៊ាង ឲ្យដឹង​ទៀតថា ការឈប់ប្រើប្រាស់រូបចាប់ដៃគ្នានៃមេដឹកនាំកំពូលទាំងពីរនេះ ​​គឺដើម្បី​បញ្ចៀ​ស​​ពីការ​ចោ​ទប្រកាន់ណា​មួយ តាម​អំណាចច្បាប់​ស្តីពី​គណបក្សនយោបាយ​ ដែល គ្រោងនឹងដាក់ឲ្យប្រើប្រាស់នៅពេលខាងមុខ​នេះ​។
​ក្រុមប្រឹក្សាធម្មនុញបានសម្រេច​គំាទ្រការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយទៅ​តាម ការ​ចង់​បានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខណៈមជ្ឈដ្ឋានជាច្រើន រួមទាំងគណបក្សប្រឆាំង អះអាងថាច្បាប់នេះផ្ទុយ​នឹងរដ្ឋធម្មនុញ្ញ។

នៅព្រឹកមិញនេះដែរ ក្រុម​ប្រឹក្សា​ធម្មនុញ្ញបាន​​ទទួល​ស្គាល់​សំណើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោ​​បាយ​​ថ្មី ដោយ​ឥត​កែប្រែ​ចំណុច​ណាមួយ​ឡើយ បន្ទាប់​ពី​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច ស្នើ​កែប្រែ​ជា​​លើក​ទី២ តាម​ការ​ចង់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈច្បាប់នេះបង្កើត ឡើង​ត្រូវបាន​គេ​មើល ឃើញថា បង្កើតឡើង ដើម្បីផាត់លោក សម​ រង្ស៊ី ចេញពីឆាកនយោបាយ។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ មានសមាសភាព​៩រូប ដែលតំណាងឲ្យព្រះមហាក្សត្រ៣រូប ឧត្តមក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម៣រូប​ និង៣រូបទៀតមក​ពីរដ្ឋសភា៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger