សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, July 18, 2017

តុលាការបន្តឃុំខ្លួនលោកគឹម សុខ ដោយខ្លាចលួចរត់គេចខ្លួន ទៅក្រៅប្រទេស

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ឆ្មាំពន្ធនាគារព្រៃសនាំខ្លួន លោកគឹម សុខឡើងរថយន្ត​បញ្ជូនទៅកាន់ពន្ធនាគារព្រៃស
វិញ នាព្រឹកមិញនេះ។

សាលាដំបូងរាជធានីភ្នំពេញ បានបន្តឃុំខ្លួន លោក គឹម សុខ ដោយសំអាងថា បើឲ្យនៅក្រៅឃុំ នោះលោក គឹម សុខ នឹងរត់គេចខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការជំនុំជម្រះក្ដីនៅថ្ងៃទី​២៦
ខែ​កក្កដា​ ខាងមុខនេះ។ ការបន្តឃុំខ្លួនអ្នកតាមដានបញ្ហាសង្គមនិងនយោបាយរូបនេះ គឺបន្ទាប់ពី តុលាការភ្នំពេញបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់គាត់ នៅព្រឹកមិញនេះ។
កាលពីថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យឃុំខ្លួនលោក គឹម សុខបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស ដោយចោទ ប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ
ជា អាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ ពាក់ព័ន្ធនឹងការវិភាគទាក់ទងករណីការបាញ់សម្លាប់លោក កែម ឡី ហើយនៅថ្ងៃ​ទី​២៦ ខែ​កក្កដា​ ឆ្នាំ​២០១៧​ខាងមុខ​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញនឹងបើក សវនាការសំណុំរឿងនេះ។ ​
ប៉ុន្តែមុនថ្ងៃបើកសវនាការលើសំណុំរឿងនេះ មេធាវីការពារក្ដីឲ្យលោក គឹម សុខ បានដាក់​លិខិត
ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ ដោយស្នើសុំ​​ឲ្យ​កូន​ក្ដី​របស់លោកបាន​នៅ​ក្រៅឃុំបណ្ដោះអាសន្ន
១០ ថ្ងៃ
មុនពេលសវនាការមកដល់។

នៅថ្ងៃអង្គារនេះ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការបណ្ដឹងសុំនៅក្រៅឃុំរបស់លោក គឹម សុខ។  នៅក្នុងបន្ទប់សវនាការ លោក គឹម សុខ បានប្រាប់ទៅចៅក្រមជំនុំជម្រះថា ការសុំ នៅក្រៅឃុំ១០ថ្ងៃមុនពេលសវនាការនេះ គឺដើម្បីឲ្យលោកមានពេលជួបពិភាក្សាជាមួយមេធាវី និងដើម្បីត្រៀមខ្លួនក្នុងការតតាំងក្ដី។ ក្នុងបន្ទប់សវនាការនោះដែរ លោក គឹម សុខ បានច្រាន ចោលការលើកឡើងរបស់លោក គី តិច មេធាវីរបស់នាយករដ្ឋមន្ត្រីកន្លងមក ដោយអះអាងថា លោកមិនបានចោទប្រកាន់លោកនាយករដ្ឋមន្ត្រីពាក់ព័ន្ធករណីឃាតកម្មលោក កែម ឡី ឡើយ។
លោក គឹម សុខ ប្រាប់ទៅចៅក្រមថា ការវិភាគនិងការនិយាយរបស់លោក មិនបានធ្វើឲ្យប៉ះពាល់ ដល់សង្គមនោះទេ ប៉ុន្តែការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីទៅវិញទេ ដែលធ្វើឲ្យប៉ះពាល់ដល់សង្គម នោះ ដោយសារកន្លងមក លោកនាយករដ្ឋមន្ត្រីធ្លាប់បានគំរាមកំចាត់មនុស្ស ខណៈដែលលោក ជា ថ្នាក់ដឹកនាំប្រទេស។ លោកស្នើឲ្យតុលាការធ្វើការពិចារណាចំពោះរឿងនេះ។
ឆ្លើយតបទៅនឹងការលើកឡើងថារបស់លោក គឹម សុខ មេធាវីការពារក្ដីឲ្យលោកនាយកមន្ត្រី ហ៊ុន សែន គឺ លោក គី តិច បានជំទាស់ចំពោះការលើកឡើងនោះ ដោយថាការនិយាយរបស់លោក គឹម សុខ និងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីខុសគ្នា។ លោកស្នើតុលាការបន្តឃុំខ្លួនលោក គឹម សុខ បន្តទៀត ដោយថាបើឲ្យនៅក្រៅឃុំរយៈពេល១០ថ្ងៃ ជនជាប់ចោទរូបនេះអាចបង្កបទល្មើសច្រើន ជាងមុន។
មេធាវីការពារក្ដីឲ្យលោក គឹម សុខ គឺលោក ជួង ជូងី លើកឡើងនៅក្នុងអង្គសវនាការថា បន្ទាប់ពី កូនក្ដីរបស់លោកធ្វើអត្ថាធិប្បាយនោះរួច មិនមានអំពើអ្វីកើតឡើងដែលធ្វើឲ្យចលាចលនៅក្នុង សង្គមឡើយ។ លោកស្នើឲ្យតុលាការធ្វើការពិចារណា ដើម្បីឲ្យកូនក្ដីលោកបាននៅក្រៅឃុំបណ្ដោះ អាសន្ន។
មុនបញ្ចប់សវនាការនៅព្រឹកនេះ តំណាងអយ្យកាលោក សៀង សុខ បានស្នើឲ្យតុលាការពិចារណា​ដោយ ឃុំខ្លួនលោក គឹម សុខ ដដែល។
បន្ទាប់ពីសវនាការ១ម៉ោង ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក គី​ ឫទ្ធី បាន សម្រចបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក គឹម សុខ នៅថ្ងៃដដែលនេះ។
ប្រាប់អ្នកសារព័ត៌មាននៅក្រៅបន្ទប់សវនាការ លោក ជួង ជូងី សម្ដែងការខកចិត្ត បើទោះបីជាការ ស្នើសុំនេះជាលើកទី២ហើយក៏ដោយ។ លោកចាត់ទុកការសម្រេចរបស់តុលាការដែលមិនអនុញ្ញាតឲ្យកូនក្ដីរបស់លោកនៅក្រៅឃុំនោះ ថាមិនបានផ្ដល់យុត្តិធម៌ឲ្យកូនក្ដីរបស់លោកទេ។
កាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧ មេធាវីរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺលោក គី តិច បានប្តឹង លោក គឹម សុខ ដោយទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ បន្ទាប់ពីអ្នកវិភាគ​រូបនេះ បានធ្វើអត្ថាធិប្បាយថា គណបក្សប្រជាជនកម្ពុជា ជាអ្នកនៅពីក្រោយករណីឃាតកម្មលោក កែម ឡី។
ក្រៅពីបណ្ដឹងខាងលើនេះ លោក គឹម សុខ ក៏ត្រូវបានលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្តឹងមួយ ករណីទៀត ដោយចោទរដ្ឋាភិបាលថា បានរៀបចំឲ្យមានប្រព័ន្ធមួយ ដើម្បីសម្លាប់មនុស្សហើយ វែកមុខរកឃាតកមិនឃើញ។ នៅពេលនេះលោកគឹម សុខត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ព្រៃដដែល៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger