សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, July 17, 2017

លោកហ៊ុន សែនធ្វើជាអធិបតីពិធីអបអរការ​ចុះបញ្ជីប្រាសាទ សំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌ ពិភពលោក

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយាធ្វើជាអធិបតីនៃពិធីអបអរប្រាសាទ
សំបូរព្រៃគុក ជាបេតិគភណ្ឌពិភពលោក នាល្ងាចនេះនៅស្តាតអួឡាំពិក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅល្ងាចថ្ងៃចន្ទនេះ បានធ្វើជាអធិបតីនៃព្រឹត្តិការណ៍ជួបជុំគ្នាដ៏
ធំមួយនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដើម្បី​អបអរការ​ចុះបញ្ជីប្រាសាទសំបូរព្រៃគុក ជាសម្បត្តិ បេតិកភណ្ឌពិភពលោក។
ពិធីនេះមានមនុស្សរាប់ម៉ឺននាក់ចូលរួម ខណៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើអធិបតីក្នុង
ពីធី នោះ។ មុនពេលពិធីចាប់ផ្តើម លោកហ៊ុន សែនដែលហ៊ុំព័ទ្ធទៅដោយពាក្យចចាមអារ៉ាមថា
 លោកធ្លាក់ខ្លួនឈឺធ្ងន់ ហើយទៅព្យាបាលនៅ ប្រទេសសិង្ហបុរី  ទីក្រុងហុងកុង និងប្រទេសបារាំង នោះ បានបដិសេធនូវព័ត៌មានទាំងនេះ ហើយចោទជាសំនួរដល់អ្នកចូលរួមពិធីនេះថា ​តើខ្ញុំនេះ ជាហ៊ុន សែនពិតមែនឬទេ?។ ក្នុងខណះនោះ អ្នកចូលរួមដែលភាគច្រើនជាយុវជននិងយុវតី បានទះដៃ និងស្រែកហូ ថា គឺជាការពិត
ការចោទជាសំនួររបស់លោកហ៊ុន សែនបែបនេះ គឺបន្ទាប់ពីមានហ្វេសប៊ុកមួយចំនួន កាលពីព្រឹក មិញ បានអះអាង ថាលោកហ៊ុន សែនដែលបើករថយន្តដើរកំសាន្តលេង នៅជុំវិញរាជធានី ភ្នំពេញ កាលពីថ្ងៃអាទិត្យ គឺជា ហ៊ុន សែនក្លែងក្លាយ ព្រោះពាក់វ៉ែនតាខ្មៅបិទមុខជិតមិនឲ្យគេស្គាល់
ចំណែកប្រធាន​គណបក្សសង្គ្រោះ​ជាតិលោកកឹម សុខា​បាន​ផ្ញើ​សារ​​ខ្លី​មួយ​នៅ​ថ្ងៃ​នេះ​អប​អរ​សាទ​រការ​ដាក់បញ្ចូល​តំបន់​​ប្រាសាទ​​សំបូរ​ព្រៃ​គុក​ចូល​ជា​បេតិកភណ្ឌពិភព​លោក ផងដែរ។
កា​រផ្ញើ​សារ​​នេះគឺ​ទំនង​ជា​ធ្វើ​ឡើង​ឆ្លើយតបទៅនឹង​ការ​រិះគន់​ពី​កូន​ប្រុស​របស់​នាយក​រដ្ឋមន្ត្រី និង​ជា​សមាជិ​រដ្ឋសភា គឺ​លោក ​ហ៊ុន ម៉ានី ដែល​ថាចង់​ឲ្យ​បក្សប្រឆាំង​ចូល​រួម​គាំ​ទ្រ​នូវ​អ្វី​ដែល​ជា​មោទន ភាព​ជាតិ។
កាលពី​សប្តាហ៍​មុន លោក​ ហ៊ុន ម៉ានី បាន​ថ្លែង​ក្នុង​សភាថាលោក​សំណូម​ពរដល់​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​កុំ​យក​មុខ​មាត់​ប្រទេស​ជាតិ​ដើម្បី​ចំណេញ​នយោបាយ គួរ​តែចូល​រួ​ម​អបអរ​សាទរ​នូវ​អ្វី​ដែល​ជាមោទនភាព ដោយ​ថា​ដើម្បី​លើ​ក​តម្កើង​មុខ​មាត់​ប្រទេស​ជាតិ​ខ្លួន។
ទន្ទឹមគ្នានេះដែរ ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ លោក កឹម សុខា បាន​សរសេរ​នៅលើ​ទំព័រហ្វេស​បុករបស់​លោក​ថា «ក្នុងនាមជាកូនខ្មែរ ខ្ញុំមានមោទនភាពណាស់ ដែលបាន​កើត​នៅលើទឹក​ដីមាតុ​ភូមិ​កម្ពុជា​ ជាទឹកដី សំបូរទៅដោយសម្បត្ដិវប្បធម៌ដ៏ល្បីល្បាញដូចជា ប្រាសាទសំបូរព្រៃគុក ជា ដើម។ ខ្ញុំសូម​គាំទ្រ ទាំងស្រុង នូវការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកទៅក្នុងបញ្ជី
បេតិកភណ្ឌ​ពិភព​លោក​​»

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger