សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, July 25, 2017

លោកគង់ គាំលាលែងពីបក្សសម រង្ស៊ីជាផ្លូវការ ខណះពិភាក្សាប្តូរឈ្មោះថ្មីចាប់ផ្តើមព្រឹកមិញ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកគង់ គាំលាលែងពី គណបក្សសម រង្ស៊ីជាផ្លូវការហើយនៅព្រឹកមិញនេះ។
 
ប្រធានគណបក្សសម រង្ស៊ីលោក គង់ គាំ បានដាក់លិខិតលាលែងពីតំណែងប្រធានគណបក្ស ប្រឆាំងមុនគេបង្អស់នេះ ជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ខណះមន្ត្រីជាន់ខ្ពស់នៃ គណបក្ស មានអសនះនៅក្នុងព្រឹទ្ធសភាមួយនេះ ជួបប្រជុំគ្នាពិភាក្សាការប្តូរឈ្មោះនាព្រឹកមិញ។
ការដាក់លិខិតផ្លូវការរបស់ លោក គង់ គាំ ប្រធានគណបក្សសម រង្ស៊ី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍របស់ គណបក្សសម រង្ស៊ី នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ដែល កិច្ចប្រជុំនេះ ពិភាក្សាអំពីការផ្លាស់ប្តូរឈ្មោះថ្មី និងបូកសរុបលទ្ធផលការងារប្រចាំខែរបស់គណ បក្ស។ ក៏ប៉ុន្តែមន្ត្រីថ្នាក់ដឹកនាំគណបក្សសម រង្ស៊ីមិនទាន់សម្រេចប្តូរឈ្មោះគណបក្សខ្លួននៅឡើយ ទេនាព្រឹកមិញនេះ ដោយរងចាំធ្វើសមាជបក្សនៅពេលក្រោយ។
លោក គង់ គាំ បានបញ្ជាក់ ឱ្យដឹងថា កន្លងទៅលោកធ្លាប់បានបង្ហើបពីការលាលែងនេះមែន ដើម្បី សម្រាកមើលថែសុខភាព ប៉ុន្តែមិនទាន់ដាច់ស្រេច់ទាំងស្រុងទេ ហើយពេលនេះទើបលោកបានដាក់ លិខិតផ្លូវការ ដើម្បីបញ្ចប់តំណែងនានានៅក្នុងគណបក្សសម រង្ស៊ី។
ទោះជាយ៉ាងណា លោក គង់ គាំ បានអះអាងថា លោកមិនទាន់បញ្ចប់ជីវិតនយោបាយរបស់លោក នៅក្នុងប្រទេសកម្ពុជានៅឡើយទេ ដោយសារតែលោកនៅមានតួនាទីជាទីប្រឹក្សាជាន់ខ្ពស់របស់ គណបក្សសង្រ្គោះជាតិមួយទៀត។ លោកថា លោកនឹងរក្សាតំណែងនេះ ប៉ុន្តែមិនព្រមធ្វើជាក្បាល ម៉ាស៊ីននោះទេ។
លោក គង់ គាំ បញ្ជាក់ទៀតថា៖ «ដោយសារសុខភាពសព្វថ្ងៃនេះ មិនសូវល្អទេ គឺចូលវ័យចាស់មួយ ហើយ បើសិនជាតួនាទីនោះជាទីប្រឹក្សាអី ខ្ញុំមិនបដិសេធទេ ប៉ុន្តែឱ្យទៅជាក្បាលម៉ាស៊ីនអីនោះ ខ្ញុំប្រហែលជាទៅមិនកើតទេ»
លោកគង់ គាំអះអាងថា គណបក្សសម រង្ស៊ី ដែលនឹងប្តូរឈ្មោះថ្មី នឹងនៅតែរក្សាឈ្មោះចាស់ទុកជា ប្រវត្តិសាស្រ្តដដែល។
កាលពីសប្តាហ៏មុន លោកទាវ វណ្ណុល ប្រធានស្តីទីគណបក្សសម រង្ស៊ីអះអាងថា លោកគ្រោងស្នើ
ឲ្យមន្ត្រី សកម្មជននិងថ្នាក់ដឹកនាំគណបក្សសម រង្ស៊ីប្តូរឈ្មោះគណបក្សនេះ ទៅជា "គណបក្សពន្លឺ ប្រជាធិបតេយ្យ" វិញ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger