សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, July 14, 2017

លោកកឹម សុខា ដឹកនាំមន្ត្រីជាន់ខ្ពស់CNRP ទៅជួបលោកសម រង្ស៊ី នៅហុងកុង មុនពេលច្បាប់ នយោបាយថ្មី ចូលជាធរមាន ​

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកសម រង្ស៊ីចាប់ដៃលោកកឹម សុខាជាលើកចុងក្រោយ នៅហុងកុង បន្ទាប់ពីទទួលទាន
អាហាររូមគ្នារួចមក កាលពីល្ងាចមិញ។

ប្រធានគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានដឹកនាំមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ទៅជួបលោក សម រង្ស៊ី អតីតប្រធានគណបក្ស ប្រឆាំងនេះនៅហុងកុង ដើម្បីបានចាប់ដៃពិភាក្សាគ្នាជាលើកចុង ក្រោយ ជុំវិញបញ្ហានយោបាយ និងបញ្ហាផ្ទៃក្នុងបក្ស រួមទាំងការដូរស្លាកគណបក្ស ដោយដករូប លោកសម រង្ស៊ី ចេញ មុនពេលដែលវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដែលហាមបក្ស ប្រឆាំងទាក់ទងលោកសម រង្ស៊ី ចូលជាធរមាន។

ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា កាលពីថ្ងៃ១២ ខែកក្កដា ឆ្នាំ២០១៧ លោកកឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានចាកចេញពី ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសថៃ និងបន្តដំណើរទៅកាន់ទីក្រុងហុងកុង ដើម្បីជួបពិភាក្សា កិច្ចការសម្ងាត់ជា មួយលោកសម រង្ស៊ី នៅទីនោះ ដែលការជួបនោះ អាចជាឱកាសលើកចុងក្រោយ មុនពេលវិសោធន កម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដែលមានខ្លឹមសារ ហាមទណ្ឌិតធ្វើសកម្មភាពជាមួយ គណ បក្សនយោបាយ ត្រូវចូលជាធរមាន។
ប្រភពព័ត៌មានបានឱ្យដឹងបន្តថា ក្រោយចាកចេញរបស់លោកកឹម សុខា គឺនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ តំណាងរាស្ត្រ និងជាមន្ត្រី ជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មួយចំនួនទៀត រួមមាន លោកស្រីមួរ សុខហួរ អនុប្រធានគណបក្ស និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង លោក សុន ឆ័យ អភិបាលនៃគណៈអភិបាលក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ លោកតំណាង
រាស្ត្រ អ៊ូ ចន្ទឬទ្ធិ​ ជាដើម ក៏បានចាកចេញពីប្រទេសកម្ពុជា ក្នុងគោលដៅទៅជួបលោកសម រង្ស៊ី ផងដែរ។
ការចាកចេញរបស់លោកកឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួន បានធ្វើឡើង
ក្រោយពេលដែលលោកកឹម សុខា និងតំណាងរាស្ត្រជាច្រើន រួមមានលោកប៉ុល ហំម តំណាង រាស្ត្រមណ្ឌលខេត្តតាកែវ និងជាអនុប្រធានគណបក្ស លោកអេង ឆៃអ៊ាង តំណាងរាស្ត្រ មណ្ឌល ខេត្តកណ្តាល និងជាអនុប្រធានគណបក្ស លោកស្រីកែ សុវណ្ណរតន៍ តំណាងរាស្ត្រមណ្ឌល ខេត្ត សៀមរាប និងជាប្រធានក្រុមការងារគណបក្សខេត្តកំពង់ធំ លោកអ៊ូ ច័ន្ទរ័ត្ន តំណាងរាស្ត្រមណ្ឌល ខេត្តតាកែវ និងជាអភិបាលរងនៃក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ លោក ជាម ច័ន្ទនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស និងលោក លឹម ប៊ុនស៊ីដារ៉េត តំណាងរាស្ត្រ មណ្ឌលខេត្តកំពត ជាដើម បានជួបជុំគ្នានៅលើទឹកដីស្រុកទឹកឈូ ខេត្តកំពត ហើយបានបង្ហោះរូបភាពតាមបណ្តាញសង្គមហ្វេសប៊ុកជាមួយ បង្កប់ខ្លឹមសារថា សម្រាប់ការដឹកនាំគណបក្សសង្គ្រោះជាតិ ឆ្ពោះទៅជ័យជម្នះឆ្នាំ២០១៨។ គោលដៅរបស់គណបក្សធ្វើដំណើរឆ្ពោះទៅរកការផ្លាស់ប្តូរជាវិជ្ជមានមួយ ដោយមានការបោះឆ្នោត
មួយប្រកបដោយសេរី យុត្តិធម៌ និងតម្លាភាព
គួរបញ្ជាក់ដែរថា ក្នុងការនិរទេសខ្លួននៅក្រៅប្រទេស លោកសម រង្ស៊ី អតីតប្រធានគណបក្ស
សង្គ្រោះជាតិ បើទោះបីបានលាលែងពីប្រធាន និងសមាជិកភាពគណបក្សសង្គ្រោះជាតិ ហើយ
ក៏ដោយ ក៏នៅតែមានឥទ្ធិពលនយោបាយនិងប្រជាប្រិយភាពហើយលោកនៅតែមានទំនាក់ទំនង ជាមួយគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្សប្រឆាំងនេះដដែល ហើយថ្នាក់ដឹកនាំ
បក្សប្រឆាំងនេះ នៅតែចាត់ទុកលោកសម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ និងតែងទាក់ទង ពិភាក្សាការងារបក្ស និងបញ្ហានយោបាយជាប្រចាំ។
ដោយឡែក ក្រោយពេលក្រុមសមាជិក សភាគណបក្សកាន់អំណាច បានអនុម័តវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដែលហាមឃាត់អ្នកមានទោស (ទណ្ឌិត) ធ្វើនយោបាយ ទាក់ទងជា
មួយគណបក្សនយោបាយនោះ គណបក្សសង្គ្រោះជាតិ ទោះបីបានធ្វើពហិការចំពោះការប្រជុំអនុម័តវិសោធនកម្មច្បាប់បក្សនយោបាយនេះក៏មិនអាចប្រឆាំង
នឹងច្បាប់ដែលរដ្ឋសភា បានអនុម័តដាក់ឱ្យចូលជាធរមាននោះបានទេ ទើបគណបក្សប្រឆាំងនេះ ត្រូវបង្ខំចិត្តផ្តាច់ទំនាក់ទំនងជាមួយលោកសម រង្ស៊ី (ដោយសារតែលោកសម រង្ស៊ី មានឈ្មោះជា ទណ្ឌិត) ដែលច្បាប់គណបក្សនយោបាយថ្មី បានចែងហាមឃាត់អ្នកមានទោសធ្វើនយោបាយ។ ក្នុងនោះ គណបក្សសង្គ្រោះជាតិ បានប្រកាសដករូបលោក សម រង្ស៊ី ចេញពីស្លាកគណបក្ស ដែល តាមមន្ត្រីជាន់ខ្ពស់គណបក្សនេះ បានបញ្ជាក់ប្រាប់  មុននេះថា រូបភាពលោកសម រង្ស៊ី ចាប់ដៃលោក
កឹម សុខា នៅលើស្លាកគណបក្សសង្គ្រោះជាតិនោះ នឹងត្រូវដកចេញ ហើយដាក់ជំនួសវិញដោយ អក្សរថា រួមគ្នាសង្គ្រោះជាតិយើងហើយនៅពេលវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ចូលជាធរមាន គណបក្សសង្គ្រោះជាតិ មិនអាចមានសកម្មភាពណាមួយ ពាក់ព័ន្ធជាមួយលោក
សម រង្ស៊ី បានទៀតទេ ដើម្បីបញ្ចៀសពីការប្រឈមនឹងច្បាប់ ពិសេស គឺការរំលាយគណបក្ស៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger