សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, July 23, 2017

បុគ្គលិកអាកាសចរណ៍​ Sky Angkor Airពីរនាក់ត្រូវបាន ឃាត់ខ្លួនពីបទបង្ហោះព័ត៌មានថាយន្តហោះធ្លាក់ នៅខេត្តសៀមរាប

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



កញ្ញាពន្លឺ លាភានិងលោក ផាវ សុជុំជាបុគ្គលិកក្រុមហ៊ុនអាកាសចរណ៏ Sky Angkor Air
ត្រូវបានឃាត់ខ្លួន កាលពីល្ងាចថ្ងៃ សៅរ៍។


អាជ្ញាធរ​ខេត្ត​សៀមរាប​បានចាប់ឃាត់ខ្លួនមនុស្ស ២នាក់ ដែល​ជា​បុគ្គលិក​បម្រើ​ការ​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​ Sky Angkor Air ក្នុង​ខេត្ត​សៀមរាប ​កាល​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​អ្នកទាំងពីរ បង្ហោះ​ព័ត៌មាន​លើ​បណ្ដាញ​សង្គមហ្វេសប៊ុក​ថា មាន​យន្តហោះ​មួយ​គ្រឿងចុះចតខុសផ្លូវហើយ​ធ្លាក់​នៅ​ក្នុង​ខេត្ត​នេះ។


​​ទំព័រ​ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​សៀមរាប បានរៀប​រាប់​ថា យុវជន ផាវ សុជុំ អាយុ ២៣​ឆ្នាំ ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Badet Panha Ratanakនិង​យុវតី ពន្លឺ លាភា ដែល​សុទ្ធ​តែ​ជា​បុគ្គលិក​បម្រើ​ការ​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​ Sky Angkor Air ផង​នោះ ត្រូវ​បាន​ឃាត់​ខ្លួន​យក​ទៅ​សាក​សួរ បន្ទាប់​ពី​ពួកគេ​បាន​បង្ហោះ​ព័ត៌មានថា យន្តហោះ​មាន​បញ្ហា​បង្ខំ​ចិត្ត​ចុះ​ចត​ខុស​ផ្លូវ នៅព្រលានយន្តហោះ នា ខេត្តសៀមរាប ​ដែល​ខុស​ពី​ការពិត។

ចំណែក​អ្នក​នាំ​ពាក្យ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា លោក ស៊ីន ចាន់សិរីវត្ថា ត្រូវ​បាន ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា មិន​មាន​​យន្តហោះ​​ធ្លាក់​ដូច​ដែល​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​នោះ​ឡើយ។
ការ​ចាប់​ខ្លួន​​នេះ គឺ​បន្ទាប់​ពី​មន្ត្រី​នៃ​អាកាសចរណ៍​ស៊ីវិល បាន​ស្នើ​ឱ្យ​សមត្ថកិច្ច​តាម​រក​ប្រភព​នៃ​ម្ចាស់​គណនេយ្យ​ហ្វេសប៊ុក​នោះ ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់។
មន្ត្រី​នៃ​អាកាសចរណ៍​ស៊ីវិល​ចាត់​ទុក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​នេះ​ថា ជា​ការ​ធ្វើ​វិទ្ធង្សនា​ទៅ​លើ​វិស័យ​អាកាសចរណ៍​ស៊ីវិល​ដែល​ជា​អំពើ​ល្មើស​ច្បាប់៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger