សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, September 11, 2017

បក្សប្រឆាំងចាត់ទុកការសម្រេចរបស់សភាលើករណីបើកផ្លូវ ឲ្យតុលាការបន្តនីតិវិធីឃុំខ្លួន លោក កឹម សុខា គឺខុសច្បាប់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

អ្នក​ស្រី មួរ សុខហួរ អនុ​ប្រធាន​គណបក្ស​ប្រឆាំង បាន​បញ្ជាក់ថា សេចក្ដី​សម្រេច​របស់​ក្រុម​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​នៅ​ព្រឹក​ថ្ងៃ​នេះ ពីការឲ្យតុលាការបន្តនីតិវិធីឃុំខ្លួនលោក កឹម សុខាប្រធាន គណបក្សសង្គ្រោះជាតិនោះគឺ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ និង​រំលោភ​រដ្ឋ​ធម្មនុញ្ញ។
ប្រតិកម្ម​របស់​អ្នកស្រី មួរ សុខហួរ បាន​កើត​ឡើង​បន្ទាប់​ពី​ក្រុម​តំណាង​រាស្ត្រ​ ៦៧​រូប​របស់​គណ
បក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​អនុញ្ញាត​ឲ្យ​តុលាការ​បន្ត​នីតិវិធី​ប្រឆាំង​នឹង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ក្រោម​ការ​ចោទ​ពី​រដ្ឋាភិបាល​ថា«ក្បត់​ជាតិ»
ថ្លែងបន្ត​ផ្ទាល់​ពី​ទីតាំង​នៅ​ជិត​ពន្ធនាគារ​ត្រពាំងផ្លុង​នៅ​ព្រឹក​ថ្ងៃ​នេះ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មួរ សុខហួរ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា សេចក្ដី​សម្រេច​បែប​នោះ​របស់​ក្រុម​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ និង​រំលោភ​រដ្ឋ​ធម្មនុញ្ញ​​កម្ពុជា។
អ្នកស្រី​ក៏​បាន​អំពាវ​នាវ​ទៅ​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​អន្តរាគមន៍​ក្នុង​ករណី​នេះ ដោយ​ថា លោក កឹម សុខា ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​ហេតុផល​នយោបាយ។
ការ​ចាប់​ខ្លួន​លោក កឹម សុខា កាល​ពី​យប់​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា បាន​ជំរុញ​ឲ្យ​មាន​ប្រតិកម្ម​យ៉ាងខ្លាំងពី​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាង​លិច លើក​លែង​តែ​ប្រទេស​ចិន​កុម្មុយនីស្ត​ ដែល​បាន​ថ្លែងការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ថា ជា​ការ​ថែ​រក្សា​សន្តិសុខ និង​ស្ថេរភាព​ជាតិ។
សារព័ត៌មានជាតិខ្មែរនៅព្រឹកនេះ មិនទាន់អាចទាក់ទងលោកសុខ ឥសានអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជាបាននៅឡើយទេ ដោយអ្នកទទួលទូរសព្ទឆ្លើយលោកកំពុងជាប់រវល់៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger