សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, September 17, 2017

រដ្ឋមន្ត្រីការបរទេសកម្ពុជាគ្រោងទៅចូលរួមកិច្ចប្រជុំមហាសន្និបាតសហប្រជាជាតិ នៅអាមេរិក

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រកាស​ឲ្យ​ដឹង​ថា រដ្ឋ​មន្ត្រី​ការបរទេស លោក ប្រាក់ សុខុន គ្រោង​
នឹង​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​​ប្រចាំ​ឆ្នាំ​នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជជាតិ(UN General Assembly) 
នៅ​ទីក្រុង​ញូវយ៉ក នៃសហរដ្ឋអាមេរិក នៅ​សប្ដាហ៍​ក្រោយ​នេះ។

ក្នុងសេចក្ដីជូនព័ត៌មានមួយចុះថ្ងៃទី១៧ ខែកញ្ញានេះ ក្រសួង​ការបរទេស​ បាន​និយាយ​ថា​ រដ្ឋមន្រ្តី ក្រសួងការ​បរទេស លោក ប្រាក់ សុខុន នឹង​ចាកចេញពីកម្ពុជាចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែ កញ្ញា ដើម្បីចូលរួមក្នុង​សម័យ​ប្រជុំលើទី ៧២ របស់មហាសន្និបាតអង្គការសហប្រជាជាតិ។


បើ​តាម​សេចក្ដីជូនព័ត៌មានដដែល​នេះ លោក ប្រាក់ សុខុន នឹង​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ អំពី​ការ ខិតខំប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ភេរវកម្ម បញ្ហាតំបន់ បញ្ហា អន្តរជាតិដែលជាការព្រួយបារម្ភរួម និង​ការវិវត្តនាពេលថ្មីៗនៅកម្ពុជា។

សេចក្ដីជូនព័ត៌មានបន្ថែមថា ក្រៅពីកិច្ចប្រជុំសន្និបាតនោះ ប្រមុខ​កាទូត​កម្ពុជា ក៏គ្រោង​ជួប​ពិភាក្សា​ទ្វេភាគីជាមួយនឹង​តំណាងប្រទេសគុយបា កូឡុំប៊ី ប្រេស៊ីល ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ហើយក្នុងនោះក៏មានការចុះ​ហត្ថលេខាជាមួយនឹងប្រទេសប្រេស៊ីល ស្ដីពីកិច្ចសហប្រតិបត្តិការ បច្ចេកទេស និង ចុះកិច្ចព្រមព្រៀងជាមួយនឹង​សាធារណៈរដ្ឋកូឡុំប៊ី ស្ដីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។

ការពីដើមសប្តាហ៏នេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសឈប់ផ្តល់ទិដ្ឋាការ (វីហ្សា) ជូន ដល់មន្ត្រីក្រសួងការបរទេសកម្ពុជាចាប់ពីថ្នាក់អគ្គនាយក រហូតដល់មន្ត្រីកំពូលនៃក្រសួងការ ទូត មួយនេះ។

ដោយសារថ្ងៃនេះ ជាថ្ងៃអាទិត្យ សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងមន្ត្រីស្ថានទូតអាមេរិក ប្រចាំ កម្ពុជាដើម្បីសួរបញ្ជាក់ថា ស្ថានទូតនឹងផ្តល់ទិដ្ឋាការជូនលោកប្រាក់ សុខុនឬយ៉ាងណានោះទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger