សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, September 18, 2017

ក្រុមតំណាងរាស្ត្របក្សប្រឆាំងជួបជុំតវ៉ានៅមុខគុកត្រពាំងផ្លុង ដើម្បីសុំដោះលែងលោកកឹម សុខា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


 លោកម៉ៅ មុន្នីវណ្ណ ថ្លែងសារនយោបាយ នៅមុខពន្ធនាគារ ត្រពាំងផ្លុង
កាលពីថ្ងៃ ចន្ទ ដើមសប្តាហ៏នេះ។
ក្រុមតំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ បានបន្ត​ថ្លែងសារនៅមុខពន្ធនាគារត្រព្រាំងផ្លុង ក្នុង
ខេត្ត ត្បូងឃ្មុំ ដើម្បីសុំឲ្យអាជ្ញាធររបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដោះលែង
លោក កឹម សុខាជាមេបក្សរបស់ពួកគេ។
នៅព្រឹក​ថ្ងៃទី១៨កញ្ញា ក្រុម​តំណាង​រាស្ត្របក្សប្រឆាំង ចំនួន១២​នាក់ ​តំណាង​ដោយ​លោក ម៉ៅ មុនីវណ្ណ បាន​បន្ត​ចុះ​ទៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុងស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ​ ដើម្បីថ្លែងសារ នយោបាយនានា ខណៈសំណើសុំជួបលោក កឹម​ សុខា ត្រូវបានតុលាការបដិសេធ ជាលើកទី២ ដោយថា សំណុំរឿងដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចោទពីបទក្បត់ជាតិនោះ គឺកំពុងស្ថិត ក្នុងចំណាត់ការស៊ើបសួរ​ របស់តុលាការភ្នំពេញ។
ថ្លែង​នៅ​មុខ​ពន្ធ​នាគារ​ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម លោក ម៉ៅ មុនីវណ្ណ បាន​បញ្ជាក់​ថា​ ការ​ជួបជុំនៅមុខពន្ធនាគារ​ ថ្ងៃនេះ​ គឺដើម្បីសម្តែងការមិន​ពេញ​ចិត្ត ​នឹង​ចំណាត់​ការ​ររបស់​អាជ្ញា​ធរ និង ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​ កឹម សុខា ឲ្យ​មាន​សេរីភាព​វិញ​។
លោក​ថា៖ «ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្សសង្គ្រោះ​ជាតិ​ ស្វាគមន៍​សេចក្តី​សម្រេច ​របស់​សហគមន៍​អន្តរជាតិ ដែល​មាន​ជា​បន្តបន្ទាប់ ​គឺ​យើង​ស្វាគមន៍ ហើយ​យើង​ត្រៀម​ខ្លួន​ជា​និច្ច​ ក្នុង​ការ​ជម្រុញ​ធ្វើ​ឲ្យ​ ​ព្រះ​រាជាណាចក្រកម្ពុជា​របស់​យើង​ហ្នឹង ​គោរព​តាម​រដ្ឋ​ធម្មនុញ្ញ ហើយ​បរិយាកាស​បោះឆ្នោត​មាន​ភាព​សេរី​ត្រឹម​ត្រូវ​ និង​យុត្តិ​ធម៌ ដែល​អាច​ទទួ​ល​បាន ​ទាំង​អស់​គ្នា»
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​​ចាប់​ខ្លួន កាលពីដើមខែ​កញ្ញា និង​ ​ត្រូវបានតុលាការចោទប្រកាន់ថា «ក្បត់ជាតិ» និង​បានឃុំ​ខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ​ខេត្ត​ត្បូង​ឃ្មុំ ​ជាប់​ព្រំដែន​វៀតណាម។
​កាល​ពី​​ថ្ងៃ​ទី​០៦ខែ​កញ្ញា​ ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ បានដាក់លិខិតស្នើសុំជួបលោក កឹម សុខា ម្តងរួចហើយ ប៉ុន្តែត្រូវបានសាលាដំបូងរាជធានី​ភ្នំពេញ បដិសេធក្រោមហេតុផល ដដែល។
លើកទី២​នេះ ​ក៏​ដូច​ជា​លើក​មុន​ផង​ដែរ ​ក្នុង​ដំណើរ​ទៅ​សួរ​សុខទុក្ខ​លោក ​កឹម សុខា នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង គេសង្កេតឃើញមាន កងកម្លាំងអាជ្ញាធរចម្រុះ ​រាប់សិបនាក់ ប្រដាប់ដោយអាវុធ គ្រប់ដៃ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ជុំ​វិញ​ពន្ធនាគារត្រពាំងផ្លុង ដែលជាពន្ធនាគារមួយស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងមហាផ្ទៃ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger